កញ្ញា ខាន់ ចេសា គឺជាកូនកាត់ខ្មែរអាមេរិក ដែលប្តេជ្ញាចិត្តយកមេដាយមាសជូនកម្ពុជា ក្រោយពីផ្ដូលគូប្រកួត ៣ប្រទេស ( សិង្ហបុរី-វៀតណាម-ថៃ) អង្គុយស្រក់ទឹកភ្នែកនៅ ដែលខ្លួន មិនអាចសម្រេចបំណង អ្នកគាំទ្រកម្ពុជា ដើម្បីដណ្ដើមមេដាយមាស ផ្នែកកីឡា ជីជិតស៊ូ នៅក្នុងប្រភេទទម្ងន់៥២គីឡូក្រាម ក្រោយពីចាញ់គូប្រកួត កីឡាការិនីហ្វីលីពីន Kaila Napolis។
កញ្ញា ខាន់ ចេសា បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ទោះជាយ៉ាងនេះក្ដី ប្រជាជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំទូទាំងប្រទេស នៅតែសម្ដែងការលើកទឹកចិត្ត ទៅកាន់ កញ្ញា ខាន់ ចេសាជានិច្ច ថាពួកយើង នៅតែបន្ដគាំទ្រ នៅតែស្រឡាញ់ និងជូនពរឱ្យកញ្ញា ខាន់ ចេសា ប្រឹងប្រែងបន្ដទៀត ដើម្បីដណ្ដើម មេដាយមាសជូនកម្ពុជាមួយទៀត នៅប្រភេទកីឡា១ទៀត។ សូមពរ កញ្ញា ខាន់ ចេសាឈ្នះៗៗ៕
អត្ថបទដោយ៖ ប៉ែត ធីតា
ប្រភពរូបភាពដោយ៖ Panharoth Kim