ព័ត៌មាន
អ្នក​វិទ្យាសាស្ត្រ​អ៊ីស្រាអែល​រកឃើញថ្នាំព្យាបាលមហារីកថ្មីពិសោធន៍លើកណ្ដុរជោគជ័យ៩០%

អ្នកវិទ្យាសាស្ត្រអ៊ីស្រាអែល ដែលជាអ្នកផលិតថ្នាំបង្ការជំងឺមហារីកដំបូងគេនៅក្នុងពិភពលោក បានអះអាងពីភាពជោគជ័យនៃដំណើរការពិសោធន៍លើសត្វកណ្ដុរ ដោយលោកបាននិយាយថា សារធាតុសកម្មនេះបានបង្ហាញពីប្រសិទ្ធភាពជាង៩០% ចំពោះសត្វកណ្តុរ ខណៈថ្នាំមហារីកនេះកំពុងតែបង្ហាញក្ដីសង្ឃឹមយ៉ាងធំធេងក្នុងការស្រោចស្រង់ជីវិតមនុស្សរាប់លាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Timesofisrael

ក្រុមស្រាវជ្រាវរបស់សាកលវិទ្យាល័យ Bar Ilan បានផលិតថ្នាំមហារីកម្យ៉ាងដែលជាសារធាតុ Peptide ខ្សែសង្វាក់នៃអាស៊ីតអាមីណូ ខណៈថ្នាំនេះត្រូវបានផលិតឡើងក្នុងគោលបំណងដើម្បីបញ្ឈប់កោសិកាមហារីក (ដុំសាច់) មិនឱ្យចូលទៅក្នុងឈាមបញ្ឈប់ការផ្លាស់ទីដុំសាច់ជុំវិញរាងកាយ។

យ៉ាងណាមិញយោងតាមការឲ្យដឹងរបស់សាស្រ្តាចារ្យ Jordan Chill នៃសាកលវិទ្យាល័យ Bar Ilan បាននិយាយថា ថ្នាំមហារីកដែលកំពុងពិសោធន៍ទៅកណ្ដុរនោះអត្រាប្រសិទ្ធភាពមានរហូតទៅដល់៩០% ដែលមានន័យថា សត្វកណ្តុរមានជំងឺមហារីកសុដន់ដែលបានទទួល សារធាតុ Peptide យ៉ាងហោចណាស់ ៩០% បានបញ្ឈប់ការវិវត្តនៃដុំសាច់យ៉ាងគួរឲ្យកត់សម្គាល់។

ជាក់ស្ដែងលោកបានសង្កត់ធ្ងន់ថា ទោះបីជាការសិក្សាពិសោធន៍ផ្តោតលើជំងឺមហារីកសុដន់ក៏ដោយ សារធាតុ Peptide ត្រូវបានគេរំពឹងនឹងមានប្រសិទ្ធភាពលើដុំសាច់រឹងទាំងអស់ដូចជាមហារីកក្រៅពីឈាម ខួរឆ្អឹង ឬកូនកណ្តុរ។

ការស្រាវជ្រាវពីមុនបានបង្ហាញថា ១២% នៃអ្នកជំងឺដែលមានរោគវិនិច្ឆ័យជំងឺមហារីកសុដន់បន្តវិវត្តទៅជាជំងឺមេតាស្ទិក ដែលអត្រារស់រានមានជីវិតយ៉ាងយូររយៈពេល៥ឆ្នាំ ខណៈការព្យាបាលដោយប្រើគីមីត្រូវបានប្រើដើម្បីសម្លាប់កោសិកាមហារីកឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ប៉ុន្តែវាមិនអាចការពារកោសិកាដែលនៅសេសសល់បាននោះទេ។

ដោយឡែកវេជ្ជបណ្ឌិត Hava Gil-Henn បានលើកឡើងដូច្នេះថា ការរីកចម្រើននៃថ្នាំការពារជំងឺមហារីកគឺគួរឱ្យរំភើបខ្លាំងណាស់ ព្រោះថាសព្វថ្ងៃនេះមិនមានថ្នាំណាមួយនៅក្នុងការផលិតដែលអាចការពារការរីករាលដាលនៃកោសិកាមហារីកនោះទេ គឺមានតែថ្នាំដែលផលិតដោយប្រទេសអ៊ីស្រាអែលប៉ុណ្ណោះ ដែលរកឃើញថាមានប្រសិទ្ធភាពខ្ពស់ហួសពីការរំពឹង ៕

អត្ថបទដោយ៖ ស្រីណុច

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ព័ត៌មាន

ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
Thida Pet
October 16 2024
284 views

#ព័ត៌មាន

ចូររួមអបអរសាទររាជរដ្ឋាភិបាលសម្រេចឱ្យចរាចរក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀលជាផ្លូវការហើយ
Tror Sopheap
October 16 2024
42 views

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
218 views

#ព័ត៌មាន

ហេតុអ្វីយើងគួរតែប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកស្អាតនៅផ្ទះ ?
Vuthea Morn
September 27 2024
38 views

#ព័ត៌មាន

កុំទាន់ភ្លេចខ្លួន ទៅណាមកណា ត្រៀមអាវភ្លៀងនិងឆត្រផង មេឃនៅធ្លាក់ភ្លៀងលាយខ្យល់កន្រ្តាក់មិនទាន់បានទេលើខេត្តទាំងនេះ
Thida Pet
September 25 2024
141 views

#ព័ត៌មាន

ត្រៀមអាវភ្លៀង ត្រៀមឆត្រ ថ្ងៃនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់កន្រ្តាក់លើខេត្តទាំងនេះ
Thida Pet
September 23 2024
163 views
អត្ថបទពេញនិយមប្រចាំខែ

#អត្ថបទ PR

DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
971 views

#ព័ត៌មាន

ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
Thida Pet
October 16 2024
284 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
254 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
219 views

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
218 views

#ចិត្តសាស្ត្រ

ក្បួនបង្វឹកខួរក្បាលឱ្យចេះរីករាយក្នុងគ្រាលំបាក ឱ្យចិត្តរឹងមាំ
Tror Sopheap
October 8 2024
197 views
អត្ថបទថ្មីៗ
#ព័ត៌មានOctober 16 2024
ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
#ជំងឺOctober 16 2024
កុំបារម្ភ! បុរសៗដែលមានបញ្ហាក្រពេញប្រូស្តាតរីកធំ បច្ចុប្បន្ននេះ គ្រូពេទ្យឯកទេសមានវិធីសាស្ត្រជួយដោះស្រាយបាន
#ព័ត៌មានOctober 16 2024
ចូររួមអបអរសាទររាជរដ្ឋាភិបាលសម្រេចឱ្យចរាចរក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀលជាផ្លូវការហើយ
#អាហារOctober 14 2024
ចង់ស្រកគីឡូ! ញ៉ាំអាហារ ៤មុខនេះមានកាឡូរីតិចហើយដុតជាតិខ្លាញ់ឱ្យស្រកគីឡូលឿន
#ចិត្តសាស្ត្រOctober 14 2024
អ្នកចិត្តសាស្រ្ត Matthews ថា បើអ្នកមិនចោលផ្នត់គំនិត ១នេះ ជីវិតអ្នកក្លាយជាបញ្ហាគ្មានបញ្ចប់
#ចិត្តសាស្ត្រOctober 14 2024
ឈប់ពិបាកចិត្ត! ៤ទម្លាប់ធ្វើឱ្យអ្នករស់នៅមានអាយុវែងហើយជីវិតរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia