សម្រស់
ងាយស្រួលធ្វើ អស់លុយតិច! ផឹក១ បានប្រយោជន៍៣ ថែរាង ស្បែកស្អាត សុខភាពល្អ

បើសួមនុស្ស១០នាក់ ហ៊ាននិយាយថាទាំង១០នឹងដែលចង់បានស្បែកស្អាត សម្រស់ស្អាត កុំថា១០ ទោះសួ១០០នាក់ ១ពាន់នាក់ក៏ដឹងតែឆ្លើយដូចៗគ្នានឹង។ ភាគច្រើនឱ្យតែនិយាយពីរឿងស្បែកស្អាតគឺនឹកឃើញមុនគេដល់ទៅទិញផលិតផលមកលាប ប៉ុន្តែបងប្អូនដឹងអត់ថាSkincare ជួយយើងបានតែ២០%ប៉ុណ្ណោះ សល់៨០%ទៀត គឺពឹងលើទម្លាប់រស់នៅ អាហារហូបចុករបស់យើងនឹងឯង។

តោះកុំវែងឆ្ងាយ មកដឹងពីរបៀបធ្វើភេសជ្ជៈសុខភាពរបស់យើងវិញ មានគ្រឿងផ្សំតែ៣មុខទេ ចំណាយតិចខ្លាំងមែនទែន អេដមីនស្គាល់ភេសជ្ជៈនេះដំបូង តាមរយៈការចែករំលែករបស់វេជ្ជ.ជំនាញ ដែលជាជនជាតិថៃ ហើយក៏ទៅResearch មើលបន្ថែម ឃើញថាពិតជាមានអត្ថប្រយោជន៍ខ្លាំង ត្រូវតែចែករំលែកបន្តទៅបងប្អូនដែរ។

ពាក្យបច្ចេកទេស គេហៅថាInfused water អធ្យាស្រ័យមិនដឹងថាភាសាខ្មែរយើងប្រែថាម៉េចឱ្យចំទេ គ្រាន់តែបងប្អូនអាចចំណាំបានថាជាទឹកដែលគេផ្សំពីជាមួយផ្លែឈើស្រស់ៗបញ្ជូលគ្នា។ ផឹកភ្លាមធ្វើឱ្យយើងមានអារម្មណ៍ថាស្រស់ស្រាយ មិនឡើងគីឡូទេ ព្រោះថាគ្មានជាតិស្ករនៅក្នុងនឹង ក្រៅពីនោះមានទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយឱ្យប្រព័ន្ធភាពសាំកាន់តែរឹងមាំ ធ្វើឱ្យស្បែកភ្លឺថ្លា និងមានសំណើម អាចជួយគ្រប់គ្រងចំណង់អាហារបាន ដោយសារមានផ្លែឈើ បង្កើតរសជាតិទឹកឱ្យឆ្ងាញ់ជាងមុន យើងក៏ផឹកទឹកបានកាន់តែច្រើនផងដែរ។

គ្រឿងផ្សំមានទឹកត្រជាក់១កែវ ក្រូចឆ្មារពណ៌លឿន១ទៅ២ចំណិត និងផ្លែស្ត្របឺរី១ផ្លែ និងជីអង្គាម១ទៅ២សន្លឹក។ ចិតគ្រឿងផ្សំដាក់ក្នុងកែវ និងចាក់ទឹកចូល ជាការស្រេច បើបងប្អូនចង់ធ្វើច្រើន អាចបង្កើនគ្រឿងផ្សំតាមជាក់ស្ដែងបាន ធ្វើរួចអាចរក្សាទុកក្នុងទូទឹកកបានទៅ២ទៅ៣ថ្ងៃ។

អត្ថបទដោយ៖ សេងហុង-Senghong 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#សម្រស់

ភេសជ្ជៈ ២ក្រុមនេះ ពូកែដុតខ្លាញ់ ធ្វើឱ្យសម្រស់ក្មេងជាងវ័យ
Tror Sopheap
February 18 2026
2 K views

#សម្រស់

៥កំហុសទាញនារីៗ ឱ្យបាក់សម្រស់ ឆាប់ចាស់ជាងវ័យ ឆាប់ជ្រួញ
Tror Sopheap
January 20 2026
1.1 K views

#សម្រស់

រូបមន្ត ៥ ជាមួយដុំទឹកកក ជួយឱ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ និងជួយឱ្យអ្នកក្មេងជាងវ័យ
Pov Saru
December 24 2025
401 views

#សម្រស់

កែទម្លាប់ប្រចាំថ្ងៃ ៥ នេះចេញ បើមិនចង់ឱ្យមុខឡើងជ្រួញ ចាស់មុនអាយុ
Pov Saru
December 22 2025
545 views

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.2 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
466 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ជំងឺMarch 5 2026
ស្រ្តីប្រយ័ត្នផង! នេះជារោគសញ្ញា និងវិធីបង្ការពីជំងឺមហារីកសុដន់
#ព័ត៌មានMarch 5 2026
ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
#កុមារMarch 4 2026
ឪពុកម្តាយហ៊ានធ្វើរឿងទាំង ២នេះ នាំឱ្យខ្វះភាពកក់ក្តៅ និងខ្លាចច្រើន
#ព័ត៌មានMarch 4 2026
ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
#ព័ត៌មានMarch 3 2026
មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលកកស្ទះទឹកប្រមាត់ដោយចោះបង្ហូរចេញមកក្រៅដោយមានស្នាមរបួសតូច
#ជំងឺMarch 3 2026
នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia