ជំងឺ
១ជីវិតមនុស្សស្រីត្រូវតែធ្វើរឿងនេះកុំឱ្យខ្លួនកើតមហារីកស្បូនកាចសាហាវ វិធីនេះការពារស្រ្តី60-90%

ជំងឺមហារីកមាត់ស្បូនត្រូវបានស្រ្តីគ្រប់រូបនៅទូទាំងពិភពលោកខ្លាចរអារ ខណៈវាអាចធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតស្រ្តី ខូចអនាគតអស់មួយជីវិត។ មួយក្នុងចំណោមមូលហេតុជាច្រើន មេរោគHPVដែលជាមេរោគបង្កឱ្យកើតជំងឺមហារីកមាត់ស្បូននេះអាចឆ្លងតាមរយៈការរួមភេទ ហេតុនេះទើបស្រ្តីដែលធ្លាប់រួមភេទមានការភ័យខ្លាច ថាខ្លួនឯងកំពុងតែផ្ទុកមេរោគមហារីកមួយប្រភេទនេះឬអត់? នៅក្នុងអត្ថបទនេះ ចាបបៃតងបានធ្វើការសម្ភាសជាមួយវេជ្ជបណ្ឌិតជំនាញ ប្រាប់ពីវិធីការពារខ្លួនពីមហារីកស្បូននេះដោយវិធីងាយស្រួលបំផុតមួយ។

មុននឹងចូលដល់បទសម្ភាស សុំបញ្ជាក់ផងដែរថាជាសំណាងល្អណាស់ដែលមេរោគមហារីកមាត់ស្បូន ខុសពីមហារីកផ្សេងៗ ពោលគឺវាអាចការពារបានសម្រាប់ស្រ្តីគ្រប់វ័យដោយគ្រាន់តែចាក់វ៉ាក់សាំងការពារម្តងក្នុងមួយជីវិត។ វ៉ាក់សាំងHPV ការពារជំងឺមហារីកមាត់ស្បូនមានការល្បីល្បាញខ្លាំងទូទាំងពិភពលោក នាំគ្នាសម្រុកទៅចាក់ការពារក្រោយពេលអ្នកវិទ្យាសាស្រ្តស្រាវជ្រាវរកឃើញ និងប្រកាសឱ្យចាក់ជាផ្លូវការ។

ជាលទ្ធផល ចាប់តាំងពីវ៉ាក់សាំងមហារីកមាត់ស្បូនបានចាប់កំណើត ជំងឺមហារីកស្បូនដែលសម្លាប់មនុស្សស្រីច្រើនបំផុតក្នុងពិភពលោកក៏ចាប់ផ្តើមថយចុះជាបន្តបន្ទាប់។ ហេតុនេះហើយរឿងសំខាន់មួយសម្រាប់ស្រ្តីគ្រប់រូប គ្រប់វ័យ គឺចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនឱ្យគ្រប់ចំនួនម្ជុលត្រូវចាក់ក្នុងមួយជីវិត។

ផ្អែកតាមការសម្ភាសជាមួយនឹងវេជ្ជបណ្ឌិត អ៊ុត ចាន់ថា ឯកទេសផ្នែកសម្ភព និងរោគស្រ្តី​ប្រចាំនៅមន្ទីរព្យាបាលស្រ្តី និងកុមារដំរី បានឱ្យដឹងថាវ៉ាក់សាំងមហារីកមាត់ស្បូន តម្រូវឱ្យស្រ្តីចាក់ចប់សព្វគ្រប់តែម្តងក្នុងមួយជីវិតគឺគ្រប់គ្រាន់ ប៉ុន្តែសម្រាប់ចំនួនម្ជុលនៃការចាក់អាច ២ទៅ៣ម្ជុល តាមវ័យ តាមស្ថានភាពស្រ្តីម្នាក់ៗ។ វ៉ាក់សាំងនេះអាចចាក់បានចាប់តាំងពីក្មេងអាយុ៩ឆ្នាំ រហូតដល់អាយុ៤៥ឆ្នាំ។

សម្រាប់ក្មេងមិនធ្លាប់ឆ្លងកាត់ការរួមភេទ ដំណាក់កាលចាក់គឺស្រួលណាស់ គ្រាន់តែទៅមន្ទីរពេទ្យឬគ្លីនិកដែលមានវ៉ាក់សាំង រួចចាក់តែម្តង។ ចាប់ពីវ័យ៩ឆ្នាំដល់វ័យកណ្តាលដែលមិនធ្លាប់រួមភេទចាក់ត្រឹមតែ២ម្ជុលគឺគ្រប់គ្រាន់។

ដោយឡែកស្រ្តីធ្លាប់រួមភេទរួច មានស្វាមី មានកូនរួច អាយុ៤៥ឆ្នាំចុះក្រោយ គឺតម្រូវឱ្យចាក់៣ម្ជុល។ មុននឹងអាចទទួលបានការចាក់វ៉ាក់សាំង ស្រ្តីក្រុមនេះត្រូវឆ្លងកាត់ការតេស្តរបស់វេជ្ជបណ្ឌិតជំនាញជាមុនសិន ដើម្បីប្រាកដចិត្តថាគ្មានមេរោគមហារីកស្បូននេះនៅក្នុងខ្លួន ទើបអាចចាក់បាន ព្រោះថាបើមានមេរោគក្នុងខ្លួន គឺមិនអាចចាក់បាននោះទេ។

សម្រាប់ប្រសិទ្ធភាព មិនថាស្រ្តីនៅលីវ ឬស្រ្តីមានប្តីមានកូនក៏ដោយ សុទ្ធតែអាចការពារបានខ្ពស់ចន្លោះពី៦០%ទៅ៩០%។ អ្នកគ្រូវេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីទទួលបានប្រសិទ្ធភាពវ៉ាក់សាំងមហារីកស្បូនខ្ពស់ ចំណេញថវិការ បើអាចគួរតែចាក់នៅវ័យក្មេងឱ្យហើយ ពោលគឺស័ក្តិសមបំផុតចាប់ពីកុមារីកអាយុ៩ឆ្នាំឡើង។

ជាចុងក្រោយ សុំផ្តាំបងប្អូនថាសម័យនេះហើយ មានវិធីការពារគួរតែនាំគ្នាការពារទៅ ព្រោះជំងឺមហារីកនេះ បើកើតឡើងលើនរណាម្នាក់ហើយគឺពិបាកក្នុងការព្យាបាលណាស់ ចំណាយលុយច្រើនមហាសាលក៏មិនប្រាកដថាជាសះស្បើយ១០០%ដែរ។ ប្រសិនបើបងប្អូនមិនដឹងថាចាក់នៅទីណា អាចទាក់ទងទៅមន្ទីរព្យាបាលស្រ្តី និងកុមារដំរីដែលអ្នកគ្រូអ៊ុត ចាន់ថា កំពុងប្រចាំការផ្ទាល់ក៏បាន តាមផេកមន្ទីរព្យាបាលស្រ្តី និងកុមារដំរី ឬលេខទូរស័ព្ទ: 023 90 22 79 / 092 37 70 00

អត្ថបទដោយ: កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia