ជំងឺ
វេជ្ជ.ទេព សម្ភ័ស្ត ប្រាប់របៀបប្រើទឹកអនាម័យស្រ្តីឱ្យបានត្រឹមត្រូវ កុំឱ្យមានក្លិនអាក្រក់ ធ្លាក់ សរ៉ាំរ៉ៃ
MC LyHouy
July 12 2023
304 views

ទម្លាប់រស់នៅប្រចាំថ្ងៃពិតជាមានសារៈសំខាន់ណាស់ទៅដល់សុខភាពនិងជីវិតរស់នៅ សុខភាពល្អរស់អាយុវែងក៏ដោយសារទម្លាប់ ឈឺច្រើន ជំងឺរុំខ្លួន អាយុខ្លីក៏ដោយសារតែទម្លាប់នៃការរស់នៅនោះឯង។ ការប្រើទឹកអនាម័យទៅលើតំបន់ទ្វារមាស និងប្រដាប់ភេទគឺជាទម្លាប់មួយនៅក្នុងទម្លាប់ជាច្រើនរបស់ស្រ្តី។ ប្រសិនបើប្រើត្រូវតាមក្បួន លទ្ធផលអាចនឹងល្អជាទីគាប់ចិត្ត ប៉ុន្តែបើប្រើមិនដឹងក្បួនគឺអាចបង្កគ្រោះថ្នាក់ដល់ប្រដាប់ភេទខ្លួនឯងវិញ។ វេជ្ជបណ្ឌិតឯកទេសបទពិសោធន៍ជាង២០ឆ្នាំ គឺអ្នកគ្រូ ទេព សម្ភ័ស្ត ដែលជាប្រធានផ្នែកសម្ភព និងរោគស្រ្តីប្រចាំមន្ទីរព្យាបាលស្រ្តី និងកុមារដំរី បានបកស្រាយយ៉ាងច្បាស់ៗពីអត្ថប្រយោជន៍នៃទឹកអនាម័យ និងរបៀបប្រើឱ្យបានត្រឹមត្រូវដូចខាងក្រោម។

អ្នកគ្រូ ទេព សម្ភ័ស្ត បានលើកឡើងថា ការថែរក្សាអនាម័យប្រដាប់ភេទស្រ្តីគឺជារឿងសំខាន់ណាស់ បើធ្វើមិនបានត្រឹមត្រូវទេគឺអាចប៉ះពាល់ខ្លាំងដល់ពេញតួស្បូនរបស់ស្រ្តីតែម្តងរាប់ចាប់តាំងពី​បង្ករោគ, រលាកទ្វារមាសខាងក្រៅ, មេរោគអាចជ្រាបចូលទ្វារមាសចូលទៅកាន់មាត់ស្បូន ដៃស្បូន និងតួស្បូន ដែលអាចធ្វើឱ្យមានឆ្លងកាមរោគ រលាកដៃស្បូន ខ្ទុះដៃស្បូន ខ្ទុះកន្សោមពង និងអាចធ្វើឱ្យមានពិការភាពផ្លូវភេទ មិនអាចមានកូនបានទៀតផង។

រីឯការជ្រើសរើសយកទឹកអនាម័យស្រ្តី ដើម្បីលាងសម្អាតថែរក្សាប្រដាប់ភេទស្រ្តីនេះ គឺមិនខុសនោះទេ វាត្រឹមត្រូវប្រសិនបើយើងចេះរើសផលិតផលត្រូវ និងប្រើបានត្រូវតាមក្បួន។ ផ្ទុយទៅវិញ បើជ្រើសរើសទឹកអនាម័យខុស ប្រើខុស នោះផលវិបាកក៏មានដែរ។ ឧទាហរណ៍ ការរើសយកទឹកអនាម័យដែលមានជាតិក្រអូបខ្លាំង គឺអាចធ្វើឱ្យមានការរលាកទ្វារមាស, អតុល្យភាពPH នាំឱ្យទ្វារមាសស្ងួតខ្លាំងពេក ឬក៏ដាក់ទឹកអនាម័យចូលទៅក្នុងទ្វារមាសជ្រៅដែលធ្វើឱ្យងាប់បាត់តេរីល្អៗដែលការពារទ្វារមាសទៅវិញ។

ត្រលប់មកវិញ អ្នកគ្រូ ទេព សម្ភ័ស្ត ណែនាំបន្ថែមថាបើចង់ប្រើទឹកអនាម័យ ត្រូវរើសយកទឹកអនាម័យណាដែលមានPHណឺត មានន័យថា PH ទាប, ទឹកអនាម័យដែលមិនមានក្លិនក្រអូបខ្លាំងពេក និងកុំប្រើវាលូកលាងចូលទៅក្នុងទ្វារមាសឱ្យសោះ។ លើសពីនេះទៅទៀត ប្រសិនបើប្រើទៅមានជួបបញ្ហាធ្លាក់ ស រ៉ាំរ៉ៃ គួរតែទៅជួបជាមួយនឹងពេទ្យជំនាញរោគស្រ្តីផ្សេងៗដូចជាមន្ទីរព្យាបាលស្រ្តី និងកុមារដំរី ដែលមានគ្រូពេទ្យជំនាញព្យាបាលរោគស្រ្តីជាង២០ឆ្នាំ ដើម្បីប្រឹក្សាយោបល់ ព្រោះករណីដែលអ្នកគ្រូជួបកន្លងមកគឺអាចមានទ្វារមាសស្រ្តីមួយចំនួនអាឡែកហ្ស៊ីជាមួយទឹកអនាម័យនោះ។ ជាលទ្ធផលកាន់តែប្រើ ទ្វារមាសកាន់តែមានបញ្ហា រលាក ស្ងួត និងធ្លាក់ ស មិនឈប់មិនឈរ។

ជារួមមកវិញ បងប្អូនត្រូវចេះរើសយកទឹកអនាម័យដែលត្រឹមត្រូវ និងត្រូវចេះប្រើវាផងទើបអាចទទួលបានលទ្ធផលល្អពីផលិតផលទាំងនោះ។ សម្រាប់ព័ត៌មានបន្ថែម ឬមានសំនួរចង់សួរទៅកាន់អ្នកគ្រូសម្ភ័ស្ត បងប្អូនអាចទាក់ទងទៅកាន់លេខទូរស័ព្ធក្រុមការងាររបស់អ្នកគ្រូបានតាមរយៈ 023 90 22 79 / 092 377 000

អត្ថបទដោយ: កញ្ញា លីហួយ


MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.4 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
7.2 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
5.9 K views
អត្ថបទថ្មីៗ
#អាហារMarch 18 2026
ពេលខួរក្បាលអ្នក ខ្វះវិតាមីន ១នេះ ឆាប់ភ្លេច និងស្ទះសរសៃឈាម
#អាហារMarch 18 2026
តមអាហារពេលល្ងាច! ញ៉ាំផ្លែឈើ ៣នេះ កុំឱ្យឃ្លាន ឆាប់ដុតខ្លាញ់ស្រកគីឡូ
#ជំងឺMarch 17 2026
គួរដឹងពីជំងឺរើម! ៤ ទៅ ៥ថ្ងៃ មុនកើតចេញជំងឺជំងឺរើម អ្នកជំងឺមានអាការៈបែបនេះ
#ព័ត៌មានMarch 17 2026
ក្រសួងអប់រំប្រកាសឱ្យកូនសិស្សទាំងអស់ មិនឱ្យធ្វើរឿង ១នេះ ក្នុងម៉ោងរៀន ឬម៉ោងចេញលេង
#ព័ត៌មានMarch 16 2026
ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia