បញ្ហាចម្បងដែលមនុស្សភាគច្រើនតែងតែជួបប្រទះនៅពេលអាកាសធាតុក្តៅគឺ ឈឺពោះ រាគរួស ក្អួតចង្អោរ វិលមុខ បែកញើសខ្លាំង... ទាំងអស់នេះគឺជារោគសញ្ញានៃជំងឺ Heat stroke គឺជាជំងឺរដូវក្តៅ ដែលវាកើតឡើងដោយសារអាកាសធាតុក្តៅ រាងកាយខាងក្នុងឡើងកម្តៅ អតុល្យភាពអេឡិចត្រូលីតក្នុងរាងកាយ និងខ្វះជាតិទឹកខ្លាំង។ មានន័យថា បើរាងកាយមនុស្សណាម្នាក់ខ្វះជាតិទឹក ឬខះជាតិទឹក គឺងាយនឹងកើតជំងឺ Heat stroke បំផុត ហើយជំងឺនេះអាចប៉ះពាល់ដល់អាយុជីវិតបាន បើសង្រ្គោះមិនទាន់ពេល។
ជាការពិតណាស់ យោងតាមការបញ្ជាក់ពី វេជ្ជបណ្ឌិត Nitin A. Kapur, MD ដែលជាគ្រូពេទ្យថែទាំបឋមនៃបណ្តាញវេជ្ជសាស្ត្រ Cedars-Sinai នៅ Santa Monica បានឱ្យដឹងថា បញ្ហាខះជាតិទឹកក្នុងរាងកាយ គឺប៉ះពាល់ទៅដល់សុខភាពធ្ងន់ធ្ងរណាស់រួមមាន៖ ចង្វាក់បេះដូងលោតញាប់ ដកដង្ហើមមិនដល់គ្នា ឆាប់ខឹង វិលមុខ ស្រវាំងភ្នែក ស្រវាំងភ្នែក ស្បែកស្ងួត ភ្លេចភ្លាំង...ករណីធ្ងន់ធ្ងរគឺដួលសន្លប់ ហើយអាចបាត់បង់ជីវិតបាន។
ដូច្នេះនៅក្នុងរដូវក្តៅនេះ អ្នកត្រូវការពាររាងកាយរបស់អ្នកកុំឱ្យខ្វះជាតិទឹកឬខះជាតិទឹកឱ្យសោះ។ អនុវត្តវិធីខាងក្រោមដើម្បីរក្សាជាតិទឹកក្នុងរាងកាយ២៤ម៉ោងពេញ៖
១. ផឹកទឹក១ថ្ងៃឱ្យបាន៣លីត្រ
· ផឹក១កែវពេលភ្ញាក់ពីគេង៤០០មីលីលីត្រ
· ទម្លាប់ផឹកទឹកច្រើននាពេលថ្ងៃត្រង់ផឹកទឹកមុន៤០០មីលីលីត្រ &ក្រោយញុំាអាហារ៤០០មីលីលីត្រ
· ផឹកទឹកបន្ទាប់ពីទទួលទានអាហារសម្រន់ ឬភេសជ្ជៈផ្សេងៗ៤០០មីលីលីត្រ
· ទម្លាប់ផឹកទឹកច្រើននាពេលថ្ងៃត្រង់៤០០មីលីលីត្រ
· បន្ទាប់ពីទទួលទានអាហារសម្រន់ ឬភេសជ្ជៈផ្សេងៗ៤០០មីលីលីត្រ
· ផឹកទឹកមុន និងក្រោយហាត់ប្រាណ៤០០មីលីលីត្រ
· ញុំាទឹកពេលយប់៤០០មីលីលីត្រ
២. ព្យាយាមញ៉ាំផ្លែឈើសម្បូរជាតិទឹកដូចជា ក្រូច ឪឡឹក ត្រសក់...។
៣. ចៀសវាងញ៉ាំអាហារ លើសជាតិខ្លាញ់ អាហារហឹរ និងសាច់ច្រើន...ពីព្រោះអាហារទាំងអស់នេះធ្វើឱ្យរាងកាយខះជាតិទឹកក្នុងខ្លួនលឿនបំផុត៕
អត្ថបទដោយ៖ មឿន គន្ធា