ឈប់គិតខុសថាមុនអង្អាម កើតហើយមិនបាត់ទៅវិញ គ្មានវិធីបំបាត់ទៀតទៅបងប្អូន ថ្ងៃនេះខ្ញុំនឹងមកចែករំលែក វិធីក្នុងការបំបាត់មុនអង្អាមចេញពីថ្ពាល់ និងច្រមុះ ឱ្យរន្ធរោមស្អាតឈប់ស្ទះ និងបានស្បែកម៉ត់រលោង។
មានបងប្អូនមួយចំនួនធំ យល់ថាមុនអង្អាមមិនអាចបំបាត់បានទេ កើតហើយដឹងតែកើតរហូតញិចចេញ បកចេញរួចបាត់តែមួយភ្លែតដឹងតែកើតមកវិញហើយ។ ជាការពិត មុនអង្អាមតូចៗមើលពីចំងាយមិនឃើញមែន ប៉ុន្តែវាធ្វើឱ្យស្បែករបស់យើងមិនម៉ត់ស្អាត លាបម្សៅមិនចូល ស្ទះពេញរន្ធរោម ហើយភាគច្រើនកើតនៅលើថ្ពាល់ និងច្រមុះ តំបន់T Zoon ដែលមានជាតិប្រេងច្រើន។
ប្រសិនបើចង់ឱ្យអស់មុនអង្អាម ដោយញិច ឬបក គឺមិនមែនជាវិធីត្រឹមត្រូវទេ កាន់តែញិក កាន់តែបកកាន់តែឡើងច្រើនជាងមុន រន្ធរោមកាន់តែធំ ហេតុនេះមិននែនាំឱ្យបងប្អូនញិចទេ។ អ្វីដែលគួរធ្វើនោះគឺ៖
១ មុនអង្អាមច្រើនកើតឡើងនៅតំបន់តែផលិតផលប្រេងច្រើន កក់ស្ទះរន្ធរោម ចឹងត្រូវលាងសម្អាតស្បែកមុខឱ្យបានស្អាត។ បងប្អូនគួរប្រើហ្វូមលាងមុខណាដែលលាងសម្អាត និងទាញយកបាក់តេរី ចេញពីរន្ធរោមបានល្អ។ ពេលដែលលាងមុខ សូមកុំគ្រាន់តែញីឱ្យពេញមុខ ១ភ្លែតរួចលាងទឹកចេញ គួរតែប្រើចុងម្រាមដៃ លាងម៉ាស្សាជាពិសេសកន្លែងដែលមានមុនអង្អាមតែម្ដង រយៈពេល៥០ទៅ១នាទីចាំលាងទឹកចេញ។
២ ជម្រុះកោសិកាចាស់៖ ដើម្បីឱ្យការព្យាបាលមុនមានប្រសិទ្ធភាព គឺត្រូវការជម្រុះកោសិកាចាស់ ដើម្បីជម្រុះកោសិកាដែលខូច បាក់តេរី ធូលីដី កាកសំណល់ដែលកក់ស្ទះក្នុងរន្ធរោមចេញមកក្រៅ ចាពិសេសមុនអង្អាម មុនកប់ មុនក្បាលខ្មៅនឹងតែម្ដង។ វិធីនិងផលិតផលសម្រាប់ជម្រុះកោសិកាមានច្រើន អាចប្រើជា ម៉ាសភក់ ធូនី សំឡីជម្រុះកោសិកា ឬប្រភេទស្រ្កាប់ ដែលមានសារធាតុផ្សំពីBHA AHA PHA or SA ជ្រើសរើសមួយផលិតផលមួយណាឱ្យត្រូវតាមស្ថានភាពនិងប្រភេទស្បែកខ្លួនឯង។
បញ្ជាក់មួយទៀត ពេលដែលកំពុងតែព្យាបាលមុនដំណាក់កាលដំបូង សូមធ្វើការជម្រុះកោសិកាចាស់គួតែធ្វើឱ្យបានទៀងទាត់។ ឧ.បើ១សប្ដាហ៍ធ្វើម្ដង រាល់ថ្ងៃចន្ទ ចឹងសប្ដាហ៍ក្រោយៗទៀតបងប្អូនគួរតែធ្វើនៅថ្ងៃចន្ទម្ដងទៀត ព្រោះពេលដែលយើងធ្វើទៀងទាត់ អាចជួយជម្រុញការព្យាបាលមុនបានលឿនផងដែរ។
៣ ហាមរំលងការផ្ដល់សំណើមដល់ស្បែក ជាពិសេសបើយើជម្រុះកោសិការួច មិនផ្ដល់សំណើមឱ្យស្បែកយើងវិញ ស្បែកងាយប្រឈមនឹងការខ្សោយ ហើយពេលស្បែកខ្វះជាតិសំណើមខ្លាំង វានឹងផលិតផលប្រេងកាន់តែច្រើន បង្កើនមុនថ្មីមកបន្ថែមទៀត។ ហេតុនេះត្រូវតែផ្ដល់សំណើមឱ្យស្បែកឱ្យបានជាប់លាប់គ្រប់គ្រាន់ គួររើសសេរ៉ូម ឬគ្រីមផ្ដល់សំណើមណាដែលគ្មានជាតិប្រេង oil free គ្មានសារធាតុដែលស្ទះរន្ធរោម។
៤ កុំភ្លេចលាបឡេការពារកម្ដៅថ្ងៃ និងគួរតែកាត់បន្ថយការប្រើគ្រឿងMake up BB CC ម្សៅក្រាស់ ដែលមានកំហាប់ក្រាស់ ស្អិត និងមានសារធាតុដែលធ្វើឱ្យស្ទះរន្ធរោមថែម ឬសារធាតុស៊ីលីកូនក្នុងគ្រឿងMake up នោះ ព្រោះវានឹងរំខានដល់ការព្យាបាលមុនរបស់យើងឱ្យបាត់។
អត្ថបទដោយ៖ សេងហុង-Senghong
