ជំងឺ
វេជ្ជ. ប្រាប់ប្រុសៗងាកៗឡើងគ្រែបញ្ចេញទឹកកាមញឹកពេក ប្រយ័ត្នប្រឈមបញ្ហាធំ៤នេះ
Ouk Sreynuch
August 16 2023
554 views

ជាទូទៅការបញ្ចេញទឹកកាមរបស់មនុស្សប្រុសជាទៀងទាត់អាចបង្កើនភាពមានកូន ជួយបំបាត់ភាពតានតឹង គេងលក់ស្រួល បង្កើនភាពស្និទ្ធស្នាលរវាងស្វាមី និងភរិយា ព្រមទាំងបង្កើនពេលវេលាផ្អែលល្អែមបានច្រើនទៀតផង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការបញ្ចេញទឹកកាមច្រើនពេកនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។

ជាក់ស្ដែងយោងតាមការចុះផ្សាយរបស់វែបសាយ Vnexpress លោកវេជ្ជបណ្ឌិត Tran Thai Hoa មជ្ឈមណ្ឌលសុខភាពបុរសបាននិយាយថា ការ​បញ្ចេញ​ទឹក​កាម​​មិន​សំដៅ​​ដល់​តែការ​រួម​ភេទ​នោះ​ទេ ដោយ​រួម​ទាំង​ការ​បញ្ចេញ​ទឹក​កាម​ដោយ​សម្រេច​កាម​ដោយ​ខ្លួន​ឯង និង​ការ​បញ្ចេ​ញ​ទឹក​កាម​ដោយ​មិន​ដឹង​ខ្លួន​ពេល​គេង​ល ហើយវាតែងតែកើតឡើងនៅពេលរួមភេទដល់ចំណុចកំពូល ឬមានការរំជើបរំជួល និងអារម្មណ៍ផ្លូវភេទខ្ពស់។ នេះគឺជាបាតុភូតសរីរវិទ្យាធម្មជាតិដែលជាធម្មតាបុរសម្នាក់អាច បញ្ចេញទឹកកាមប្រហែល៥,០០០ដង ក្នុង១ជីវិតរបស់គាត់។ ហើយបើបុរសបញ្ចេញទឹកកាមច្រើនពេកនឹងប៉ះពាល់ដោយផ្ទាល់ដល់ប្រដាប់បន្តពូជ គុណភាពមេជីវិតឈ្មោល សុខភាពផ្លូវកាយ និងផ្លូវចិត្ត។

ជាមួយនឹងភាពញឹកញាប់នៃការរួមភេទដូចខាងលើ ប្រសិនបើបុរសនឿយហត់ បាត់បង់ការផ្តោតអារម្មណ៍ ឈឺរាងកាយ និងស្រកទម្ងន់ វាត្រូវបានគេចាត់ទុកថាជាសញ្ញានៃការបញ្ចេញទឹកកាមច្រើន។ យ៉ាងណាមិញខាងក្រោមនេះគឺជាផលអវិជ្ជមានចំនួន៤ ប៉ះពាល់ដល់បុរស៖

១. ឥទ្ធិពលលើគុណភាពមេជីវិតឈ្មោល៖ រាងកាយ​ប្រៀប​បាន​នឹង​ម៉ាស៊ីន បើ​លើស​ចំណុះ​ឥត​ឈប់ឈរ វា​នឹង​ចុះខ្សោយ។ ដូច្នេះ​ការ​បាញ់​ទឹកកាម​ច្រើន​ដង​ធ្វើ​ឱ្យ​រាង​កាយ​មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​សម្រាកដើម្បីផលិតឡើយ ។ ខណៈគុណភាពនៃទឹកកាមថយចុះបណ្តាលឱ្យមានសារធាតុរាវ ឬគ្មានមេជីវិតឈ្មោល និងធ្វើឱ្យពិបាកខ្លាំងក្នុងការមានគភ៌។

២. ផលប៉ះពាល់សុខភាពរាងកាយ៖ ការរួមភេទគឺត្រូវប្រើប្រាស់ថាមពលច្រើន។ ប្រសិនបើការបញ្ចេញទឹកកាមច្រើនពេក រាងកាយនឹងដំណើរការជាបន្តបន្ទាប់ ដែលនាំឱ្យសុខភាពថយចុះ សូម្បីតែអាយុសង្ឃឹមក៏ខ្លីដែរ។

៣. ផលប៉ះពាល់ផ្លូវចិត្ត៖ ការ​បាញ់​ទឹកកាម​ច្រើន​ពេក​នឹង​ធ្វើ​ឱ្យ​រាង​កាយ​កាត់បន្ថយ​ការ​សប្បាយ​បន្តិច​ម្តងៗ ហើយ​ប្រែអារម្មណ៍លែង​ចាប់​អារម្មណ៍​រឿង​ស្នេហា​ទៀត​ហើយ។ ប្រសិនបើ​អូសបន្លាយ​យូរ បុរស​នឹង​មាន​អាការ​ដូចជា​លិង្គ​មិន​ឡើង​រឹង មិន​អាច​បញ្ចេញ​ទឹកកាម ឬ​គ្រប់គ្រង​សរីរវិទ្យា​បានទេ​។

៤.ផលប៉ះពាល់ដោយផ្ទាល់លើសរីរាង្គប្រដាប់បន្តពូជ៖ ជាទូទៅប្រដាប់ភេទបុរសមានភាពរសើបខ្លាំង ដូច្នេះនៅពេលដែលទទួលរងការកកិតច្រើនផ្នែកនៃប្រដាប់ភេទងាយនឹងរងរបួស និងរលាក ហើមទៀតផង ហើយធ្ងន់ធ្ងរជាងនេះទៅទៀត វាអាចប៉ះពាល់ដល់ការមានកូន ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។

គួររំលឹកដែលថា ចំនួនដងជាមធ្យមដែលអ្នកបញ្ចេញទឹកកាមគឺមានការប្រែប្រួលទៅតាមអាយុ ស្ថានភាពទំនាក់ទំនង និងសុខភាពរបស់អ្នក។ យោងតាមការសិក្សាស្រាវជ្រាវផ្លូវភេទឆ្នាំ២០១៥ នៅសហរដ្ឋអាមេរិក ការបញ្ចេញទឹកកាមជាញឹកញាប់ក្នុងចំណោមបុរសដែលមានអាយុពី២៥-២៩ឆ្នាំ។ នៅពេលពួកគេឈានដល់អាយុ៣០ឆ្នាំ ប្រេកង់ថយចុះបន្តិច ហើយវាបន្តធ្លាក់ចុះនៅពេលពួកគេឈានទៅវ័យកាន់តែចាស់។

អត្ថបទដោយ៖ ស្រីណុច

 

 

 

 

 

 

 

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia