ចិត្តសាស្ត្រ
ចង់ដឹងថាបុគ្គលិកណាធ្លាប់រង់គ្រោះផ្លូវចិត្តពីអតីតកាល អ្នកអាចកត់សម្គាល់សកម្មភាពទាំង៧នេះ
Phoak Mary
August 2 2020
547 views

នៅក្នុងអន្តរទំនាក់ទំនងសង្គម ដំណើរការផ្លូវចិត្ត ឬធម្មជាតិនៃចិត្តរបស់បុគ្គលអាចនឹងត្រូវបានគេកត់សម្គាល់បានដោយងាយ តាមរយៈលំនាំអាកប្បកិរិយាដែលមានលក្ខណៈដដែលៗដ៏មានអត្ថន័យ ខណៈដែលមនុស្សភាគច្រើន រួមទាំងបុគ្គលខ្លួនឯងផ្ទាល់ បាននិងកំពុងមើលរំលង។ រាល់អាកប្បកិរិយាដែលបុគ្គលបានស្ដែងចេញក្នុងពេលបច្ចុប្បន្ន មិនត្រឹមតែឆ្លុះបញ្ចាំងពីដំណើរការផ្លូវចិត្តរបស់គេនោះទេ តែថែមទាំងមានទំនាក់ទំនងជាមួយនឹងបទពិសោធន៍ពីអតីតកាលរបស់បុគ្គលនោះផងដែរ។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួនដែលអ្នកអាចធ្វើការសង្កេតក្នុងកំឡុងពេលអន្តរទំនាក់ទំនងសង្គម៖

១. បុគ្គលដែលស្រឡាញ់អំណាចខ្លាំងខុសពីធម្មតា អាចជាអ្នកដែលធ្លាប់រងគ្រោះពីការរំលោភបំពានដោយការប្រើប្រាស់អំណាច។

២. បុគ្គលដែលស្រឡាញ់ឬឱ្យតម្លៃលុយខ្លាំងខុសពីធម្មតា អាចជាអ្នកដែលធ្លាប់រងគ្រោះដោយសារអំណាចទឹកប្រាក់យ៉ាងធ្ងន់ធ្ងរ។

៣. បុគ្គលដែលចូលចិត្តនិយាយល្អពីខ្លួនឯងច្រើនខុសពីធម្មតា អាចជាអ្នកដែលធ្លាប់រងគ្រោះពីការរើសអើង ឬមើលងាយពីអ្នកដទៃយ៉ាងធ្ងន់ធ្ងរ។

៤. បុគ្គលដែលមិនចូលចិត្តស្តាប់យោលបល់របស់អ្នកដទៃខុសពីធម្មតា អាចជាអ្នកដែលធ្លាប់រងគ្រោះពីការស្ដីបន្ទោសយ៉ាងធ្ងន់ធ្ងរទាក់ទងទៅនឹងការបញ្ចេញមតិយោបល់ផ្សេងៗ។

៥. បុគ្គលដែលចូលចិត្តចង់ដឹងរឿងរបស់អ្នកដទៃច្រើនខុសពីធម្មតា អាចជាអ្នកដែលធ្លាប់រងគ្រោះពីទង្វើរអយុត្តិធម៌មួយចំនួនកាលពីមុនយ៉ាងធ្ងន់ធ្ងរ។

៦. បុគ្គលដែលចូលចិត្តធ្វើការវាយតម្លៃអ្នកដទៃខុសពីធម្មតា អាចជាអ្នកដែលធ្លាប់រងគ្រោះពីការវាយតម្លៃអវិជ្ជមានយ៉ាងធ្ងន់ធ្ងរមកលើខ្លួន។

៧. បុគ្គលដែលចូលចិត្តប្រើប្រាស់អ្នកដទៃខុសពីធម្មតាដើម្បីប្រយោជន៍ផ្ទាល់ខ្លួន អាចជាអ្នកដែលធ្លាប់រងគ្រោះពីការដែលត្រូវបានគេប្រើប្រាស់យ៉ាងអយុត្តិធម៌។ល។

ចំណាំ៖ លំនាំអាកប្បកិរិយាដែលមានលក្ខណៈដដែលៗនឹងត្រូវបានកត់សម្កាល់ និងធ្វើការផ្លាស់ប្តូរទៅរកភាពប្រក្រតីឡើងវិញ លុះត្រាតែបុគ្គលចេះធ្វើការកត់សម្គាល់ ស្វែងយល់ និងទទួលស្គាល់ពីធម្មជាតិនៃអាកប្បកិរិយាទាំងនោះបន្តិចម្ដងៗដោយខ្លួនឯង ឬដោយមានការជួយតម្រង់ទិសពីអ្នកឯកទេសខាងផ្នែកផ្លូវចិត្ត៕

ប្រភព៖ អ្នកចិត្តសាស្រ្តការងារ និងស្ថាប័ន

អត្ថបទ៖ ភោគ​ ម៉ារី

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
137 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
283 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
941 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
620 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
325 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
770 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
137 views

#អត្ថបទ PR

REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
126 views

#អត្ថបទ PR

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
Daneth Mech
August 5 2026
80 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
Sreymom Cha
August 19 2026
77 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
41 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia