កីឡា
របៀបហាត់ប្រាណ និងគន្លឹះតស៊ូហាត់កាយវប្បកម្ម មុនឈ្នះបានមេដៃមាសពិភពលោកពីលោកគ្រូសំបូរ សោភ័ណ្ឌ
Tror Sopheap
September 29 2020
1.1 K views

ការហាត់កាយវប្បកម្មមិនមែននជារឿងងាយស្រួលនោះទេ អ្នកហាត់ត្រូវតែធ្វើការព្យាយាមហ្វឹកហាត់រាងកាយឱ្យខ្លាំង ដែលលើកទម្ងន់ធ្ងន់ៗ អ្វីដែលមានការ​ពិបាកសម្រាប់អ្នកហាត់កាយវប្បកម្ម គឺការតមចំណីអាហារ។ លោកគ្រួសំបូរ សោភ័ណ្ឌជាគ្រួបង្វឹកការហាត់ប្រាណ និងជាអ្នកកាយវប្បកម្ម តើលោកបានត្រៀមខ្លួនបែបណាក្នុងការប្រកួតកីឡាកាយវប្បកម្មនេះ?

ការតស៊ូរបស់មនុស្សម្នាក់ៗ ដើម្បីទៅដល់គោលដៅ បានឆ្លងកាត់ការលំបាកជាច្រើន។ យើងមកដឹងពីលោកគ្រួ សំបូរ សោភ័ណ្ឌ ពីជីវិតតស៊ូ ដែលពេលនោះគាត់ជាអ្នកធ្វើការនៅប្ររទេសថៃ និងឆ្លៀតពេលធ្វើការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួត គាត់បាននិយាយថា “ ជីវិតខ្ញុំនៅពេលនោះ មានការលំបាក និងគេងមិនបានគ្រប់គ្រង់ទេ”។ គាត់ជាមនុស្សម្នាក់មានការតស៊ូ និងមិនព្រមចុះចាញ់ជោគវាសនានោះទេ។

ការក្លាយជាអ្នកកាយវប្បកម្មនេះ លោកគ្រួ សំបូរ សោភ័ណ្ឌ បាននិយាយថា” ការក្លាយជាអ្នកកាយវប្បកម្មនេះ មកពីខ្ញុំឃើញប្រុសទាំងពីររបស់ខ្ញុំ ជាអ្នកកាយវប្បកម្មមុន ហើយខ្ញុំចង់ក្លាយដូចបងប្រុសទាំងពីររបស់ខ្ញុំដែរ”។

លោកបានបន្តថា “ ការប្រកួតកាយវប្បកម្មនេះ ត្រូវការចំណាយលុយច្រើន មានតមអាហារ និងធ្វើការហ្វឹកហាត់ត្រៀមខ្លួនរយៈពេល ៦ ខែឯណោះ ក្នុងមួយថ្ងៃមានហ្វឹកហាត់ពីដង ហើយពេលខ្លះគាត់ហាត់បីដង ដែលមានរយៈពី ៤ ទៅ ៥ម៉ោង។” វាមានការលំបាកខ្លាំង ពិសេសការតមអាហារ គ្មានជាតិខ្លាញ់ គ្មានជាតិផ្អែមក្នុងខ្លួន និងធ្វើឱ្យអារម្មណ៍មិនសូវល្អប៉ុន្មានទេ។

ចំពោះរបបអាហារគាត់ហូបម្តងៗ មានពងទារ ត្រី មានទ្រុងមាន់៣ ខាំ និងសាច់គោ ៣ ខាំ បើសរុបវិញ ក្នុងមួយថ្ងៃ គាត់ហូបសាច់ ១. ៥០ គីឡូក្រាម។ ការហូបបន្លែវិញ ហូបធម្មតាទេ។ តារយៈការហូបអាហារមានចន្លោះពេល ៣ ម៉ោងហូបអហារម្តង។ ការហាត់កាយវប្បកម្មនេះ សំខាន់លើរបបអាហារ និងការហ្វឹកហាត់រាងកាយឱ្យខ្លាំង។

ពេលធ្វើការប្រកួត ទោះបីមានការលំបាកផ្លូវចិត្តខ្លាំងយ៉ាងក៏ដោយ ក៏លោកសំបូរ សោភ័ណ្ឌ អត់ធ្មត់ដើម្បីធ្វើវាឱ្យសម្រេចបានដែរ។ គាត់បាននិយាយថា “ពេលខ្ញុំដឹងថា ខ្ញុំទទួលបានមេដៃមាសពិភពលោក ខ្ញុំនឹកស្មានមិនដល់ទេ ខ្ញុំពិតជាសប្បាយចិត្ត...។”

គាត់ទទួលបានមេដៃមាសនេះ គាត់បានទ្រាំការលំបាកយ៉ាងខ្លាំង ដើម្បីទទួលរង្វន់ពីការប្រឹងប្រែងរបស់គាត់។ ភាពជោគជ័យតែងកើតឡើងពីមនុស្សប្រឹងប្រែង ដើម្បីគោលដៅរបស់ខ្លួន។ សម្តីរបស់ចុងក្រោយបាននិយាយថា “ មនុស្សណាក៏អាចធ្វើលំហាត់ប្រាណ តែអ្វីដែលពិបាកសម្រាប់មនុស្ស គឺការតមអាហារហ្នឹងឯង”៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3168

អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia