ខែនេះកម្ដៅថ្ងៃក្ដៅខ្លាំងខុសធម្មតា ជាហេតុនាំឱ្យមនុស្សងាយមានបញ្ហាសុខភាព ជាការពិតណាស់ អាហាររួមទាំងភេសជ្ជៈគឺមាននាទីសំខាន់បំផុតក្នុងដំណើរការរាងកាយនៅខែក្ដៅនេះ ដូច្នេះហើយ សូមព្យាយាមចៀសវាងភេសជ្ជៈនិងអាហារប៉ុន្មានមុខនេះ ព្រោះអាចបង្កជាបញ្ហាសុខភាពដល់អ្នកពេលញុំា។
ខាងក្រោមនេះជាប្រភេទភេសជ្ជៈនិងអាហារដែលអ្នកមិនគួរញុំានិងផឹកនៅខែក្ដៅនេះបើយយោងតាមប្រភព៖ndtv
១.កាហ្វេ៖ នៅខែក្ដៅនេះ ការរក្សាជាតិទឹកនៅក្នុងខ្លួនគឺសំខាន់បំផុត ដូច្នេះ អ្នកគួរតែកាត់បន្ថយ ឬក៏កំណត់ការផឹកកាហ្វេប្រចាំថ្ងៃអ្នកឱ្យបានល្អ ព្រោះការហ្វរជាមូលហេតុមួយនាំឱ្យការខ្សោយជាតិទឹកក្នុងខ្លួន រួមទាំងនាំឱ្យសីតុណ្ហភាពរាងកាយកើនឡើង បង្កជាផលប៉ះពាល់ដល់ ប្រព័ន្ធរំលាយអាហារក្នុងរាងកាយឡើងមក ។
២. គ្រឿងកំប៉ុង៖ ខែក្ដៅនេះផឹកគ្រឿងកំប៉ុងច្រើន មិនល្អសម្រាប់រាងកាយរបស់អ្នកទេ ផឹកកំប៉ុងអាចបណ្ដាលឱ្យអ្នកកាន់តែខ្សោយជាតិទឹកក្នុងខ្លួន ជាពិសេសបង្កជាជំងឺរុំារ៉ៃមកតោងទៀត ដូចជាជំងឺធាត់ ជំងឺទឹកនោមផ្អែមជាដើម។ ដូច្នេះបើអ្នកចង់បង្កើនថាមពល បង្កើនអារម្មណ៍ស្រស់ស្រាយព្រោះថ្ងៃក្ដៅខ្លាំងពេក អាចជ្រើសយកទឹកផ្លែឈើមកផឹកជំនួសវិញល្អជាង។
៣.អាហារប្រៃនិងអាហារបំពង៖ អាហារ២ប្រភេទនេះ កុំញុំាច្រើនពេកនៅខែកំពុងតែមានកម្ដៅខ្លាំងបែបនេះ ព្រោះអាហារប្រៃពេកអាចនាំឱ្យរាងកាយងាយបាត់បង់ជាតិទឹកក្នុងខ្លួនខ្លាំងឈឺក្បាល វិលមុខ អស់កម្លាំង ជាពិសេសអាចបង្កជាជំងឺមកយារយី ដូចជាជំងឺបេះដូង លើសឈាម ទឹកនោមផ្អែម ជំងឺធាត់ជាដើម ។ ចំណែកឯអាហារបំពង ឬក៏អាហារចៀនវិញ អាចនាំឱ្យអ្នកងាយហើមពោះ ទល់លាមកខ្សោះជាតិទឹកឡើងមកដូចគ្នា។
៤.គ្រឿងស្រវឹង៖ គឺមិនសូវល្អប៉ុន្មានទេ នៅពេលអ្នកផឹកច្រើននៅខែកំពុងក្ដៅនេះ អាចនាំឱ្យងាយឡើងកម្ដៅក្នុងខ្លួន បង្កជាការខះជាតិទឹកឡើងមក ជាពិសេសឆាប់បែកញើស បង្កជាស្ងួតមាត់ស្ងួតក អស់កម្លាំង ឈឺក្បាលឬក៏អាចប៉ះពាល់ដល់ថ្លើម ក្រពះកាន់តែខ្ពស់ ដូច្នេះ សូមអ្នកពិសារដោយការទទួលខុសត្រូវចំពោះសុខភាពខ្លួន។
គូសបញ្ជាក់ឱ្យដឹងថា អាហាររួមទាំងភេស្ជៈទាំង៤លើនេះ មិនសួវល្អប៉ុន្មានទេ បើអ្នកផឹកច្រើនញុំាច្រើននៅខែកំពុងក្ដៅនេះ ព្រោះអាចងាយឈឺ បង្កជាបញ្ហាសុខភាពឡើងមកលឿនណាស់ សូមថែសុខភាពទាំងអស់គ្នា៕
អត្ថបទដោយ៖ ប៉ែត ធីតា