ពេទ្យសូវៀត និងពេទ្យអូស្រ្តាលី សហការគ្នាចុះពិនិត្យនិងព្យាបាលជំងឺទឹកដក់ក្នុងភ្នែកនៅដើមខែក្រោយ
យោងតាមសេចក្តីប្រកាសរបស់មន្ទីរពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចុះថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ ២០២៤នេះ បានប្រកាសថា ខាងផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងធ្វើការសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី និងចុះពិនិត្យនិងព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ចាប់ពីថ្ងៃទី៤ រហូតដល់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។
ហេតុដូច្នេះហើយ សម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហា មានបំណងចង់ពិនិត្យ រួមទាំងព្យាបាលជំងឺជំងឺទឹកដក់ក្នុងភ្នែក អាចអញ្ជើងមកបានចាប់ពីថ្ងៃទី៤ រហូតដល់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤៕