ព័ត៌មាន
ពេទ្យរដ្ឋធំជាងគេបំផុតក្នុងស្រុកខ្មែរ នឹងបើកដំណើរការឆាប់ៗនេះ ព្យាបាលជំងឺគ្រប់ប្រភេទ
Senghong Kong
January 19 2023
849 views

យោងតាមការឱ្យដឹងពីផេកផ្លូវការណ៍របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នៅថ្ងៃទៅ១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ទីរពេទ្យជាតិតេជោសន្ដិភាព ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ អគារទាំងមូលស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។

ក្នុងនោះរួមមាន ចំនួន១១អគារដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E)មានទំហំ ៧,៤៨០ម៉ែត្រការ៉េ,អគារព្យាបាលកម្រិតធ្ងន់(H1និង H2)មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល(H3,H4,H5,H6និងH7)មានគ្រែសរុប៨,៩៦៩ គ្រែ,គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន៤៦គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ,អគារបច្ចេកទេស(T1),អគារបច្ចេកទេស (T2),អគារផ្គត់ផ្គង់និងព័ត៌មាន(A)មានទំហំ២,៨៣៥ម៉ែត្រការ៉េ,អគារស្នាក់នៅសម្រាប់បុគ្គលិក (S)មានគ្រែសរុបចំនួន ២៣៤គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ម៉ែត្រការ៉េ ។

គួរឱ្យដឹងផងដែរថា មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ ជាមន្ទីរពេទ្យជាតិដ៏ធំមួយនេះគ្រោងនឹងបញ្ចប់ការសាងសង់ រួចជាស្ថាពរនិងដាក់ឱ្យដំណើរការជាផ្លូវការណ៍នៅខែមិថុនាឆ្នាំ២០២៣ ខាងមុខនេះ។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំមន្ទីរពេទ្យជាតិដ៏ធំមួយនេះអាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ព័ត៌មាន

ជូនជាដំណឹង! ប្រភេទទំនិញ ៦ប្រភេទនេះ បន្ថយអត្រាពន្ធគយ និងអាករជាពិសេស 0%
Tror Sopheap
January 6 2026
53 views

#ព័ត៌មាន

សហភាពអឺរ៉ុបបញ្ជាក់ថា ជម្លោះរវាងកម្ពុជានិងថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ
Tror Sopheap
December 18 2025
70 views

#ព័ត៌មាន

បងប្អួនមានសាច់ញាតិនៅក្រៅប្រទេស សូមធ្វើដំណើររំលងប្រទេសថៃ កុំឱ្យជួបបញ្ហាធំទាំង ៤នេះ
Tror Sopheap
December 18 2025
165 views

#ព័ត៌មាន

អាជ្ញាធរភ្នំពេញដាក់បម្រាមមិនឱ្យប្រើប្រាស់ដ្រូនគ្រប់ប្រភេទក្នុងភូមិសាស្រ្ត ១នេះដាច់ខាត
Tror Sopheap
December 17 2025
145 views

#ព័ត៌មាន

ពេលនេះ! ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលឯកជន ២នេះ
Tror Sopheap
December 16 2025
19.6 K views

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
12.5 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កុមារJanuary 9 2026
ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
#អាហារJanuary 9 2026
មិនចាំបាច់ហាត់ប្រាណច្រើន អ្នកក៏សម្រកគីឡូដែរ បើញ៉ាំអាហារ ៣នេះ
#ចិត្តសាស្ត្រJanuary 8 2026
ព្រះភិក្ខុជិរប្បញ្ញោ គូ សុភាព បានសម្តែងថា ច្រវាក់ទាំង២ ទាញចិត្តមិនឱ្យដើរទៅមុខទេ
#ចិត្តសាស្ត្រJanuary 7 2026
បណ្ឌិត ចូសេហ្វ ថា៖ ទោះបីជីវិតសម្បូរក្តីទុក្ខព្រួយណាស់ នេះជាមន្តគាថាប្តូរទុក្ខ
#ចិត្តសាស្ត្រJanuary 7 2026
ចង់រស់បានយូរ! ៣វិធីនេះជួយអ្នករស់នៅមានអាយុវែង និងបន្ធូរអារម្មណ៍ពីស្ត្រេស
#ព័ត៌មានJanuary 6 2026
ជូនជាដំណឹង! ប្រភេទទំនិញ ៦ប្រភេទនេះ បន្ថយអត្រាពន្ធគយ និងអាករជាពិសេស 0%

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia