ជំងឺ
វេជ្ជ.ថៃព្រមាន រលកកម្ដៅនឹងកាន់តែអាក្រក់ទៅៗពេញ១ឆ្នាំ ពលរដ្ឋជួបគ្រោះគម្រាមកំហែងអាយុជីវិត

អ្នកជំនាញខាងអាកាសធាតុនៅប្រទេសថៃ បានព្រមានថា អាកាសធាតុក្ដៅនឹងកាន់តែអាក្រក់ទៅៗ។ អ្នកជំនាញ បានឱ្យអាជ្ញាធរថៃឆ្លើយតបជាបន្ទាន់ជាមួយករណីនេះ ព្រោះមានប្រជាជនប្រមាណ៨០% រួចមកហើយដែលរងការគំរៀមកំហែងសុខភាពដោយសារអាកាសធាតុក្ដៅខ្លាំងមិនអាចទ្រាំទ្រង់បាន និងកង្វះទឹកប្រើប្រាស់។ សាស្ត្រាចារ្យ Witsanu Attavanich បាននិយាយថា សាធារណជនត្រូវតែត្រៀមលក្ខណៈសម្រាប់គ្រោះរាំងស្ងួត និងកំដៅខ្លាំងពេញមួយឆ្នាំ នេះបើផ្អែកតាមការឱ្យដឹងពីបាងកកផុស។

ដោយឡែកការរំពឹងក៏អាក្រក់បំផុតដល់សុខភាពមនុស្ស ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលជំងឺឆ្លងនៃកាកបាទក្រហមថៃ លោកវេជ្ជបណ្ឌិត Thiravat Hemachudha ក៏បានលើកឡើងពីការព្រួយបារម្ភអំពីអាកាសធាតុរបស់ប្រទេសថៃកាន់តែក្តៅផងដែរ។ មនុស្សកាន់តែច្រើននឹងប្រឈមមុខនឹងជំងឺHeat stroke ដែលអាចបណ្ដាលឱ្យមានមនុស្សស្លាប់។

លោកវេជ្ជបណ្ឌិតបាន បន្ថែមផងដែរថា ជំងឺHeat stroke នេះ ភាគច្រើនកើតឡើងនៅរដូវក្ដៅហើយសើម។ ប្រសិនបើរាងកាយមានការប្រែប្រួលអាកាសធាតុ ឬសីតុណ្ហភាពស្នូលក្នុងខ្លួនឡើងដល់៤០អង្សារ វានឹងធ្វើឱ្យខូចមុខងារនៃរាងកាយ អាចធ្វើឱ្យពិការនិងស្លាប់ជាអចិនត្ត្រៃយ៍បាន។ ដោយសារប្រទេសថៃនៅក្នុងឆ្នាំនេះ កើតឡើងកម្ដៅខ្លាំង វេជ្ជបណ្ឌិតក៏បានសង្កេតឃើញផងដែរថា មានការស្លាប់កើនឡើងដោយសារជំងឺខាងលើនេះផងដែរ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានព្រមានផងដែរថាជំងឺ Heat stroke មិនមែនកើតឡើងតែចំពោះមនុសុ្សចាស់ និងក្មេងៗទេ មនុស្សពេញវ័យដែលមានសុខភាពល្អ ក៏អាចក្លាយជាជនរងគ្រោះដោយសារជំងឺនេះបានផងដែរ ប្រសិនបើត្រូវកម្ដៅយូរ ហេតុនេះគួរប្រយ័ត្នពីហានិភ័យក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង។

គួរឱ្យដឹងផងដែរថា Heat stroke គឺជាជំងឺដែលកើតឡើងដោយសារមូលហេតុកំដៅកើនឡើងខ្លាំង។ ជំងឺ Heat stroke នេះវាកើតឡើងនៅពេលដែលរាងកាយប្រែប្រួលសីតុណ្ហភាពពីធម្មតាទៅជាក្តៅ ហើយមានរោគសញ្ញាភ្លាមៗដូចជា អារម្មណ៍ច្របូកច្របល់ បាត់បង់ស្មារតី (សន្លប់) ស្បែកក្តៅ ស្ងួត បែកញើសខ្លាំង ប្រកាច់ អាចឈានទៅរកការស្លាប់ភ្លាមៗប្រសិនបើការព្យាបាលមិនទាន់ពេល៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia