ជំងឺ
វេជ្ជ.ឯកទេសប្រចាំពេទ្យបាងកក(ថៃ)ប្រាប់កត្តាធំៗនាំឱ្យកើតជំងឺឈឺបេះដូង និងឯកទេសមន្ទីរពេទ្យ
MC LyHouy
December 20 2022
394 views

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ ក្រុមការងារHealthy Cambodia បានធ្វើការជួបសម្ភាសដោយផ្ទាល់ជាមួយនឹងវេជ្ជបណ្ឌិតឯកទេសបេះដូង និងពង្រីកសរសៃឈាមបេះដូងមកពីមន្ទីរពេទ្យបាងកកប្រទេសថៃ គឺវេជ្ជបណ្ឌិតWichai Jiraroj-ungkun លើប្រធានបទជំងឺសរសៃឈាមបេះដូង និងកត្តានាំឱ្យកើតមានជំងឺសរសៃឈាមបេះដូងដើម្បីចែករំលែកចំណេះដឹងសុខភាពបន្ថែមជូនដល់ប្រជាជនកម្ពុជា។

នៅក្នុងកិច្ចសម្ភាសផ្ទាល់មួយនេះ លោកវេជ្ជបណ្ឌិតបានពន្យល់ថា ជំងឺសរសៃឈាមបេះដូងបែងចែកជា២ប្រភេទគឺ ស្ទះសរសៃឈាមបេះដូង និងដាច់សរសៃឈាមបេះដូង។ វេជ្ជបណ្ឌិតWichai Jiraroj-ungkun បានពន្យល់លម្អិតថា កត្តាដែលធ្វើឱ្យមនុស្សកើតមានជំងឺនេះមាន២កត្តាធំៗ ពោលគឺកត្តាដែលអាចគ្រប់គ្រងបាន និងកត្តាដែលមិនអាចគ្រប់គ្រងបាន។

កត្តាដែលអាចគ្រប់គ្រងបាន មានន័យថាជំងឺសរសៃឈាមបេះដូងនេះកើតចេញពីទម្លាប់ ការរស់នៅប្រចាំថ្ងៃ ប្រសិនបើមានទម្លាប់ល្អ ការរស់នៅល្អភាគរយនៃការកើតជំងឺនេះក៏មានភាគរយទាបផងដែរ។ កត្តាដែលអាចគ្រប់គ្រងបានរួមមានដូចជា ជំងឺប្រចាំកាយ(លើសសម្ពាធឈាម ឬទឹកនោមផ្អែម), បរិមាណខ្លាញ់ក្នុងរាងកាយ, ការញ៉ាំចំណីរអារហារប្រចាំថ្ងៃ និងការហាត់ប្រាណជាដើម។ ហេតុនេះ ប្រសិនបើបងប្អូនមានទម្លាប់ល្អលើការញ៉ាំ ការគេង ការហាត់ប្រាណ ភាគរយនៃការរងផលប៉ះពាល់នៃជំងឺនេះក៏មានតិចផងដែរ។

ដោយឡែក កត្តាដែលមិនអាចគ្រប់គ្រងបានវិញ រួមមានដូចជាកត្តាហ្សែនពីកំណើត, កត្តាអាយុ, កត្តាភេទ និងកត្តាពូជសាសន៍ជាដើម។ មានន័យថា ប្រសិនបើជំងឺសរសៃឈាមបេះដូងរបស់បងប្អូនកើតចេញពីកត្តាទាំងនេះគឺមិនអាចគ្រប់គ្រងបាននោះទេ មានវិធីតែម្យ៉ាងគឺការពារកុំឱ្យធ្ងន់ធ្ងរ និងព្យាបាលឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

ក្រៅពីកត្តានាំឱ្យកើតមានជំងឺសរសៃឈាមបេះដូងនេះ សូមបង្ហាញឱ្យឃើញពីព័ត៌មានខ្លះៗនៃមន្ទីរពេទ្យបាងកក នៅក្នុងប្រទេសថៃ ដែលជាមន្ទីរពេទ្យដែល វេជ្ជបណ្ឌិតWichai Jiraroj-ungkun កំពុងតែបម្រើការ។ បងប្អូនដឹងទេថា មន្ទីរពេទ្យបាងកកប្រទេសថៃ កើតមានឡើងតាំងពីឆ្នាំ១៩៧២ឯណោះ ពោលគឺមកដល់ពេលនេះមានអាយុកាលជាង៥០ឆ្នាំទៅហើយ។ បច្ចុប្បន្ននៅក្នុងមន្ទីរពេទ្យមានគ្លីនិកចំនួន២០ធំៗទៀត ហើយឯកទេសដែលពូកែបំផុតនៅក្នុងមន្ទីរពេទ្យបាងកករួមមានផ្នែកជំងឺមហារីក ជំងឺបេះដូងដែលជាឯកទេសរបស់លោកវេជ្ជបណ្ឌិតផ្ទាល់ និងឯកទេសផ្នែកជំងឺប្រព័ន្ធប្រសាទខួរក្បាល។

សូមរម្លឹកផងដែរថា កិច្ចសម្ភាសផ្ទាល់រវាងក្រុមការងារHealthy Cambodia និងវេជ្ជបណ្ឌិតឯកទេសដ៏ល្បីនិងមានបទពិសោធន៍យូរឆ្នាំនេះអាចធ្វើទៅបាន ដោយសារមានការសម្របសម្រួលពីការិយាល័យមន្ទីរពេទ្យអន្តរជាតិប្រចាំប្រទេសកម្ពុជាគឺ MedCreate។ MedCreate គឺជាការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំនៅប្រទេសកម្ពុជា ដែលប្រៀបដូចជាបុគ្គលិកប្រចាំកាយរបស់ពេទ្យក្រៅស្រុកនៅក្នុងប្រទេសខ្មែរផងដែរ។ រាល់ព័ត៌មាន ការសាកសួរយោបល់ ប្រឹក្សាពេទ្យ និងការរៀបចំឯកសារផ្សេងៗជាច្រើនអំពីពេទ្យនៅក្រៅប្រទេសមិនថាប្រទេសថៃ សិង្ហបុរី ឥណ្ឌា គឺបងប្អូនអាចទំនាក់ទំនងទៅក្រុមការងារMedCreateបានដោយឥតមានគិតថ្លៃមួយកាក់មួយសេនឡើយ៕

អត្ថបទដោយ៖ កញ្ញា លីហួយ



MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.5 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
2.5 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
2.3 K views

#ជំងឺ

ដំណឹងល្អ! មន្ទីរពេទ្យ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ៥ថ្ងៃ
Tror Sopheap
May 3 2026
1.1 K views

#ចិត្តសាស្ត្រ

ចង់មានក្តីសុខ! នេះជាក្បួននាំឱ្យប្រជាជនហ្វាំងឡង់មិនចេះស្រ្តេស គ្មានសម្ពាធផ្នែកផ្លូវចិត្ត
Tror Sopheap
May 1 2026
550 views

#ជំងឺ

ប្រយ័ត្នតិច! ៤រោគសញ្ញាបញ្ជាក់ថា អ្នកកំពុងតែមានជំងឺខ្សោយក្រពះពោះវៀនហើយ
Tror Sopheap
May 3 2026
339 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia