ជំងឺ
តើទម្លាប់អ្វីខ្លះនាំឱ្យមានបញ្ហាបេះដូង ដែលជាជំងឺតោងទាមខ្លាំងពេលអ្នកចាស់បន្តិច?
Phoak Mary
April 11 2022
380 views

មនុស្សភាគច្រើន មិនទាន់ឱ្យតម្លៃសុខភាពប៉ុន្មានទេ លុះត្រាកើតជំងឺ និងធ្លាក់ខ្លួនឈឺ ទើបនិយាយថា ខ្ញុំស្រឡាញ់សុខភាព។ បញ្ហាជំងឺបេះដូង ត្រូវបានគេសង្កេតឃើញថាមានអត្រាកើតច្រើន ជាពិសេសបញ្ហាគាំងបេះដូង អាចបណ្តាលឱ្យស្លាប់ ឬគេងស្លាប់ម្នាក់ឯងជារឿយៗ។ 

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក www.cdc.gov បានឱ្យដឹងថា រោគសញ្ញានៃជំងឺបេះដូងជួនកាលជំងឺបេះដូងអាច "ស្ងាត់" ហើយមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យទេ រហូតទាល់តែមនុស្សម្នាក់មានសញ្ញា ឬរោគសញ្ញានៃការគាំងបេះដូង ជំងឺខ្សោយបេះដូង ឬចង្វាក់បេះដូងលោតខុសប្រក្រតី។

ប្រភពដដែលបានបញ្ជាក់ថា រោគសញ្ញាដែលយើងអាចកត់សម្គាល់បានពាក់ព័ន្ធបញ្ហាគាំងបេះដូងមានដូចជា ឈឺទ្រូង ឬមិនស្រួល ឈឺខ្នងផ្នែកខាងលើ ឬការរំលាយអាហារ ក្រហាយទ្រូង ចង្អោរ ឬក្អួត អស់កម្លាំងខ្លាំង មិនស្រួលរាងកាយផ្នែកខាងលើ វិលមុខ និងដង្ហើមខ្លី។ ចង្វាក់បេះដូងលោតញាប់ (Arrhythmia)៖ ញ័រទ្រូង (ញ័រទ្រូង)។ សម្រាប់អ្នកជំងឺខ្សោយបេះដូង៖ ដង្ហើមខ្លី អស់កម្លាំង ឬហើមជើង កជើង ពោះ ឬសរសៃក។

ចំណែកកត្តាហានិភ័យនៃជំងឺបេះដូងកើតឡើងនៅពេល សម្ពាធឈាមខ្ពស់ កូលេស្តេរ៉ុលក្នុងឈាមខ្ពស់ និងការជក់បារី គឺជាកត្តាហានិភ័យចម្បងនៃជំងឺបេះដូង។តាមការសិក្សាស្រាវជ្រាវកន្លងមកបានឱ្យដឹងថា ប្រហែលពាក់កណ្តាលនៃប្រជាជននៅសហរដ្ឋអាមេរិក(៤៧%)មានយ៉ាងហោចណាស់កត្តាហានិភ័យមួយក្នុងចំណោមកត្តាហានិភ័យទាំងបីនេះ។

សម្រាប់កត្តាហានិភ័យផ្សេងទៀត អាចកើតមានជំងឺបេះដូងបាន ដោយសារអ្នកជំងឺមានជំងឺទឹកនោមផ្អែម, បញ្ហាលើសទម្ងន់ ឬធាត់, របបអាហារមិនល្អ,អសកម្មរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក។

សូមបញ្ជាក់ថា ដើម្បីជៀសឆ្ងាយពីជំងឺបេះដូង ក្រុមវេជ្ជបណ្ឌិតជំនាញបានណែនាំឱ្យអ្នកជំងឺបេះដូងស្រាប់ និងមិនទាន់កើតជំងឺនេះ ត្រូវធ្វើលំហាត់ប្រាណ វាជាវិធីដ៏ល្អបំផុត ក្នុងការព្យាបាល និងការពារជំងឺបេះដូង។ រួមទាំងការបរិភោគអាហារដែលមានសុខភាពល្អ ការប្រើថ្នាំតាមវេជ្ជបញ្ជា និងវិធីជួយអ្នកឱ្យឈប់ជក់បារី ការប្រឹក្សាដើម្បីស្វែងរកវិធីបំបាត់ភាពតានតឹង និងធ្វើអោយសុខភាពផ្លូវចិត្តប្រសើរឡើង រួមទាំងការថែទាំសុខភាពរបស់អ្នក ជួបជាមួយអ្នកឯកទេសផ្នែកលំហាត់ប្រាណ និងអ្នកឯកទេសផ្នែកអាហារូបត្ថម្ភ អ្នកព្យាបាលរាងកាយ និងអ្នកប្រឹក្សា ឬអ្នកជំនាញសុខភាពផ្លូវចិត្តបន្ថែម។

សារលើកទឹកចិត្ត៖ បងប្អូនគួរប្រុងប្រយ័ត្ន កុំឱ្យជួបបញ្ហាដូចខាងលើនេះ អ្វីដែលបងប្អូនគួរធ្វើនោះគឺ គ្រប់គ្រងទម្ងន់ ប្រយុទ្ធប្រឆាំងនឹងជំងឺធាត់ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងកូលេស្តេរ៉ុលផងដែរ ជាពិសេសទៀតនោះបើចំពោះក្រុមមនុស្សចាស់បងប្អូនគួរមើលថែឱ្យបានល្អបំផុតនិងនាំគាត់ទៅធ្វើលំហាតប្រាណជាប្រចាំ ហើយជូនគាត់ទៅជួបជាមួយនឹងគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពគាត់ជាប្រចាំ ៕

អត្ថបទដោយ ៖ ជុជ ណាំឃីម


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ជំងឺ

ពិនិត្យជំងឺមហារីកមាត់ស្បូ.ន ឥតគិតថ្លៃ នៅមន្ទីរពេទ្យ ហ្លួងម៉ែ នៅក្នុងមានលក្ខខណ្ឌ ៤ នេះ
Tror Sopheap
March 6 2025
734 views

#ជំងឺ

ប្រយ័ត្នផង! ក្រសួងសុខាភិបាកកាសថា ករណីថ្មី អ្នកជំងឺទឹកនោមផ្អែមកើនឡើង ៥៩%ជាង
Tror Sopheap
March 3 2025
631 views

#ជំងឺ

ប្រយ័ត្នតិច! បុរសៗ សម្រេចកាមដោយខ្លួនឯងច្រើនដង អាចគ្រោះថ្នាក់ដល់ខូចក្រលៀនទេ?
Tror Sopheap
March 3 2025
7.5 K views

#ជំងឺ

ប្រយ័ត្ន! ស្រីៗ មិនឈប់ផឹកស្រាកើតជំងកាច ១នេះរហូតដល់ ៤០%
Tror Sopheap
March 2 2025
140 views

#ជំងឺ

អ្នកវិសាស្រ្តកូរ៉េថា៖ វិធីព្យាបាលជំងឺមហារីកបែបទំនើប អត់ចាំបាច់សម្លាប់កោសិកាមហារីកទៀតទេ
Tror Sopheap
February 27 2025
829 views

#ជំងឺ

បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
Tror Sopheap
February 26 2025
75 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia