អាហារ
បន្លែផ្លែឈើ៣មុខ ជួយកម្ចាត់បាត់តេរីអាក្រក់លើទ្វារមាស ថែមបំប៉នដើមទ្រូងឱ្យលូតលាស់ល្អ
Pheakdey Pao
October 28 2022
200 views

កត្តានេះហើយ ដើម្បីជាគន្លឹះការពារ ថែទាំទៅកាន់សុខភាពទ្វារមាស និងសុដន់ ថ្ងៃនេះផងដែរ ក្រុមការងារចាបបៃតង សូមលើកយកនូវប្រភេទបន្លែផ្លឈើចំនួន ៥មុខ ដកស្រង់ចេញប្រភព healthshots និង WebMD ៖

១. ផ្កាខាត់ណា៖ ផ្កាខាត់ណាខៀវ ផ្កាខាត់ណាស និងដើមខាត់ណា មានផ្ទុកទៅដោយវីតាមីន A និង C ខ្ពស់ ដោយវីតាមីនទាំងនេះ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកម្ចាត់ជាតិពុល និងបង្ការសារធាតុបង្កមហារីក ដែលអាចបង្កឱ្យមានជំងឺមហារីកសុដន់។ ទន្ទឹមនឹងនេះទៀតសោត ផ្កាខាត់ណាខៀវ ក៏មានផ្ទុកសារធាតុ flavonoids និងសារជាតិចិញ្ចឹមគួបផ្សំមួយចំនួនទៀត អាចចូលទៅជួយជួសជុលនូវកោសិកាខូចខាតមួយចំនួនដែលមាននៅក្នុងទ្វារមាស ទប់បញ្ហាស្ងួត កម្ចាត់បាក់តេរីមិនល្អ និងថែមទាំងអាចជួយ បង្ការកុំឱ្យជំងឺមហារីកក្រពេញអូវែបានមួយផ្នែកទៀត។

២. បន្លែផ្លែឈើពណ៌ក្រហម និងទឹកក្រូច៖ សារធាតុពណ៌ធម្មជាតិដែលមាននៅក្នុងប៉េងប៉ោះ ផ្លែក្រូច ផ្លែស្ត្របឺរី ការ៉ុត និងដំឡូងផ្អែម រាងកាយនឹងបំប្លែងពួកវាទៅជាវីតាមីន A ដែលមានសារៈសំខាន់ក្នុងការបន្ថយនូវហានិភ័យនៃប្រភេទមហារីកសុដន់មួយចំនួន និងជួយពង្រឹងដល់ការលូតលាស់របស់សុដន់។ អ្វីកាន់តែពិសេសនោះគឺប្រភេទ ក្រូចថ្លុង ក្រូចឆ្មារ ក្រូចក្រហម...ផ្ទុកទៅដោយសារជាតិវីតាមីនCដ៏សម្បូរបែប ដែលអាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគក្នុងទ្វារមាសបានរហូតដល់ពាក់កណ្តាល ដោយសារតែវត្តមានអាស៊ីត ascorbic និងទប់ស្កាត់ការឆ្លងមេរោគកើតឡើងម្តងទៀត និងការហូរទឹករំអិលទ្វារមាសច្រើនខុសប្រក្រតីផងដែរ។

៣. ត្រី៖ សារជាតិអូមេហ្គា៣ ដែលមាននៅសាច់ត្រីដូចជា ធូណា សាលម៉ុន សាឌីន... ផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 អាចបង្កើនកម្រិតអរម៉ូនអ៊ឹស្ត្រូសែន ការពារភាពស្ងួតរបស់ទ្វារមាស បង្កើនជាតិទឹកដល់ស្បែក និងកាត់បន្ថយបញ្ហាជំងឺរោគស្ត្រីរុំារ៉ៃមួយចំនួន។ ទន្ទឹមនឹងនេះ នៅក្នុងសាច់ត្រី មានផ្ទុកទៅដោយវីតាមីន D មានប្រយោជន៍នៅក្នុងការថែរក្សាសុដន់មនុស្សស្រី ឱ្យការលូតលាស់កាន់តែប្រសើរ និងកម្ចាត់នូវមេរោគ បាក់តេរីដែលងាយធ្វើឱ្យកើតជាដុំគីស ឬរាលដាករោគមហារីក។

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

បើមិនចង់ឱ្យជំងឺលើសឈាមកាន់តែធ្ងន់ធ្ងរ គួរទទួលទានរបបអាហារទាំងនេះ
Tror Sopheap
February 12 2025
571 views

#អាហារ

អស្ចារ្យកូនខ្មែរ! ផលិតប្រេងសណ្តែកដីជួយបំបាត់ការឈឺសន្លាក់ កាត់ខ្លាញ់អាក្រក់ពីបេះដូង
Tror Sopheap
February 12 2025
120 views

#អាហារ

បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
Tror Sopheap
February 11 2025
137 views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#អាហារ

ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប
Tror Sopheap
February 9 2025
139 views

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1.1 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia