គំនិតរកស៊ី
សិស្សអាហាររូបករណ៍សាលាក្រហម ប្រាប់គន្លឹះប្រលងជាប់ពេទ្យ&យកអាហាររូបករណ៍១០០%
Senghong Kong
January 16 2023
2.8 K views

ក្រោយពីបញ្ចប់ការប្រលងបាក់ឌុប ក៏ដូចជាបានដឹងពីលទ្ធផល ពេលវេលាក្នុងការប្រលងចូលវិស័យសុខាភិបាលបានកាន់តែខិតជិតមកដល់។ មិនមែនទាល់តែទទួលបាននិទ្ទេសខ្ពស់A B C ទើបអាចប្រលងពេទ្យបាននោះទេ ប៉ុន្តែប្អូនៗឱ្យតែជាប់បាក់ឌុប គឺអាចមានឱកាសចូលប្រលងបានគ្រប់គ្នា។ ការប្រលងចូលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលអាចថាជាការពិបាកបន្តិច ដោយសារជារៀងរាល់ឆ្នាំមានបេក្ខជនជាច្រើនពាន់នាក់ ចូលរួមប្រលងប៉ុន្តែមានតែបេក្ខជនខ្ទង់រយនាក់ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសយក។

ឆ្លងកាត់បទពិសោធន៍ជាក់ស្តែង កញ្ញា ប៉េងធី គីមសាង ជានិស្សិតអាហាររូបករណ៍ផ្នែកវេជ្ជសាស្ត្រនៃសាលកវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(សាលាក្រហម) បានចែករំលែកពីទិចនិកខ្លះៗក្នុងការ ប្រលងជាប់ក្នុងវិស័យសុខាភិបាល ក៏ដូចជាទទួលបានអាហាររូបករណ៍នៅសាលាក្រហម។ ដំបូងបំផុតត្រូវដឹងថា ការប្រលងពេទ្យមានការប្រឡង៣មុខវិជ្ជា គឺគណិត គីមី និងជីវៈ ហេតុនេះអ្វីដែលអ្នកត្រូវធ្វើមានដូចជា៖

១ ផ្ដោតរៀនឱ្យបានច្បាស់ពីលើមុខវិជ្ជា៣មុខជាធំៗដូចជាគណិត គីមី និងជីវៈ។

២ ព្យាយាម​ឆ្លើយសំណួរ និងរៀនធ្វើលំហាត់ក្នុងសៀវភៅពុម្ពឱ្យអស់ កុំរំលងដាច់ខាត។ ព្រោះថាវិញ្ញាសារប្រលងពេទ្យដូចឬស្រដៀងគ្នានឹងលំហាត់ក៏ដូចជាសំណួរក្នុងសៀវភៅពុម្ពថ្នាក់ទី១២។

៣ គួរព្យាយាមយកវិញ្ញាសារចាស់ៗ ទាំងវិញ្ញាសារប្រលងពេទ្យឆ្នាំមុនៗ មករៀនធ្វើឱ្យអស់ ដើម្បីឱ្យដឹងថាតើខ្លួនឯងនៅខ្សោយមេរៀន ឬលំហាត់ណា ងាយស្រួលទៅរៀនឡើងវិញឬសួរគ្រូបន្ថែម។ ជាពិសេស គួររម្លឹកឡើងវិញឱ្យអស់មុនប្រលងបាក់១ទៅ២ខែ។

៤ ក្នុងអំឡុងពេលរៀនទី១២ កុំបោះបង់ចោលការរៀនភាសាបរទេសឱ្យសោះ។

៥ អំឡុងពេលរងចាំ លទ្ធផលបាក់ឌុប ចូរព្យាយាមយកវិញ្ញាសារប្រលងពេទ្យចាស់ៗ ក៏ដូចជាសំណួរមេរៀន លំហាត់ ក្នុងសៀវភៅពុម្ពថ្នាក់ទី១២មកធ្វើ ហើយកំណត់ម៉ោងនាទីឱ្យដូចជាការប្រលងមែនទែន។

៦ ចំពោះរបៀបសរសេរ ពេលប្រលងជាក់ស្តែង គួរព្យាយាមសរសេរឱ្យមានសណ្ដាប់ធ្នាប់ កុំសរសេរកាត់ៗខ្លីៗពេក ព្រោះកំណែគេឱ្យពិន្ទុតាមចំណុចនីមួយៗ។

ចំពោះលក្ខខណ្ឌខ្លះ ប្រសិនបើសិស្សនិស្សិតចង់ក្លាយជាគ្រូពេទ្យ វេជ្ជបណ្ឌិត ឱសថការី ឬអ្នកជំនាញក្នុងវិស័យសុខាភិបាល ដើម្បីទទួលបានអាហាររូបករណ៍១០០% នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវគោរពតាមលក្ខខណ្ឌទាំងនេះដូចជា៖

១ បេក្ខជនទាំងអស់ត្រូវតែជាសិស្សដែលទើបតែប្រលងជាប់បាក់ឌុបថ្មីៗ ឬទើបប្រលងជាប់ក្នុងឆ្នាំតែ១ដែលអ្នកប្រលងពេទ្យ។

២ ដាច់ខាតបេក្ខជនត្រូវតែមិនមានទទួលបានអាហារូបករណ៍ពីក្រសួងនៅសាលាផ្សេងៗ ដែលជាអាហារូបករណ៍ពីក្រសួង ព្រោះមនុស្សម្នាក់អាចទទួលបានអាហារូបករណ៍ពីក្រសួងតែ១ប៉ុណ្ណោះ។

៣ អ្នកត្រូវតែជាបេក្ខជនដែល ប្រលងជាប់លំដាប់ពិន្ទុខ្ពស់ជាងគេ១០%នៃ បេក្ខជនដែលត្រូវជ្រើសរើសសរុបតាមជំនាញ។ មានន័យថា​ បើសាលាក្រហមរើសសិស្សនិស្សិតឱ្យជាប់ផ្នែកវេជ្ជសាស្រ្ត៣៥០នាក់ នោះមានតែសិស្ស៣៥នាក់ដែលមានពិន្ទុខ្ពស់ជាងគេប៉ុណ្ណោះដែលនឹងទទួលបានអាហារូបករណ៍។

មួយវិញទៀត អ្វីដែលមិនអាចភ្លេចៗបានប្អូនៗគួរតែ ថែរក្សាសុខភាពឱ្យបានល្អ ចៀសវាងខ្សោយ ឈឺនៅថ្ងៃប្រលង។ សង្សឹមថាគន្លឹះខ្លះ ខាងលើនេះនឹងអាចជួយអ្នកឱ្យសម្រេចក្តីស្រមៃលើវិស័យសុខាភិបាលបាន៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
148 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
30 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
130 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
98 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
61 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
283 views
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.1 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
842 views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
392 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
202 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
63 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia