មនុស្សគ្រប់គ្នា តែងនិយាយថាចង់បានអាយុវែង ចង់រស់បានយូរ។ តើមានសួរខ្លួនឯងវិញទេ ទម្លាប់រស់នៅប្រចាំថ្ងៃបែបណា? ញុំាបែបណា? គេងបែបណា? ដែលហាត់ប្រាណឬអត់? ទម្លាប់នៃការរស់នៅគឺជាអ្នកកំណត់ចំនួនអាយុរបស់យើង។ ព្រោះថា ទោះបីអ្នកគិតថាខ្លួនរឹងមាំហើយមិនងាយឈឺច្រើនទេ មិនចាំបាច់ត្រូវខ្វល់ជាមួយការថែសុខភាពឡើយ។ សូមអ្នកចាំថា ម៉ាស៊ីនក៏វាចេះខូចលែងដំណើរការដែរ ម៉ូតូក៏ត្រូវការសាំងដើម្បីចាក់ឱ្យដំណើរការ។
នេះបើយោងតាមរយៈគេហទំព័រ .ucsfhealth.org បានណែនាំពីរបៀបញុំាអាហារ ជាប្រចាំថ្ងៃរួមទាំងទម្លាប់ល្អៗមួយចំនួនដើម្បី ជួយឱ្យអ្នកមានអាយុវែង។
១.គេងឱ្យត្រឹមត្រូវតាមអាយុ៖ ជាទូទៅមនុស្សពេញវ័យ (18-60 ឆ្នាំ) 7-8ម៉ោងក្នុង១ថ្ងៃ មនុស្សពេញវ័យ (61-64 ឆ្នាំ)7-9 ម៉ោងក្នុង១ថ្ងៃ មនុស្សពេញវ័យ (65+ ឆ្នាំ) 7-8 ម៉ោង។ ពីព្រោះថាការគេងគឺមានសារសំខាន់ខ្លាំងសម្រាប់សរីរាង្គកាយ គេងគ្រប់មិនងាយឈឺ មិនងាយប្រឈមកើតជំងដូចគ្នា។
២.ត្រូវតែហាត់ប្រាណ៖ ហាត់ប្រាណមិនត្រឹមជួយឱ្យរាងស្អាតទេ តែការហាត់ប្រាណបានជួយបណ្ដេញជំងឺឱ្យចេញពីក្នុងខ្លួនដូចគ្នា ហាត់ប្រាណជួយរត់ជំងឺបេះដូង ហាត់ប្រាណជួយដេញខ្លាញ់អាក្រក់ ហាត់ប្រាណជួយដេញ ស្រេ្តស ថប់បារម្ភ និយាយរួមហាត់ប្រាណ គឺជាគ្រួពេទ្យដ៏ពូកែបំផុតជួយព្យាបាលជំងឺឱ្យឆាប់ជាសះស្បើយ។
៣.របបអាហារដាច់ខាតត្រូវតែមានបន្លែផ្លែឈើកុំដាច់៖ ជាធម្មតាម្ហូបអាហារមានច្រើនប្រភេទ តែអាហារដែលជាប់ចំណាត់ថ្នាក់ថែទាំសុខភាពអ្នកជួយគ្រប់ផ្នែកនៃរាងកាយមិនឱ្យកកស្ទះទាំងខ្លាញ់អាក្រក់ ពង្រឹងរាងកាយ ជួយឱ្យសុខភាពល្អមិនងាយឈឺច្រើន ដូចជាតម្រងនោម លើសឈាម បេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល និងប្រភេទជំងឺជាច្រើនទៀត នោះគឺបន្លែ ផ្លែឈើ ប្រភេទត្រីខ្លាញ់ល្អៗ។
៤.កាត់បន្ថយស្រ្តេសប្រចាំថ្ងៃ៖ អ្នកឧស្សាហ៍ស្រ្តេសច្រើន អាចប៉ះពាល់ដល់សម្ពាធឈាម បេះដូង ខួរក្បាលជាដើម ស្រ្តេសអាចធ្វើឱ្យអារម្មណ៍អ្នកតានតឹង គិតអ្វីមិនចេញ ចេញតែរឿងអាក្រក់ៗ ស្រ្តេសយូរទៅអាចមានបញ្ហាក្រពះ បេះដូង ថ្លើម ជំងឺទឹកនោមផ្អែមផងដែរ ដូច្នេះកុំឧស្សហ៍ស្រ្តេសជាប់ពេក កាត់បន្ថយកាន់តែច្រើន មិនងាយឈឺច្រើន សុខភាពក៏ល្អ៕
អត្ថបទដោយ៖ ប៉ែត ធីតា