អាហារ
អាយុ៣០មិនទាន់ ភ្នែកចាប់ផ្ដើមខ្សោយ​មើលលែងសូវច្បាស់! គួរញុំាកុំឱ្យខ្វះ អាហារប៉ុន្មានក្រុមនេះ
Thida Pet
March 27 2023
5.6 K views

ក្រៅពីការថែរក្សាស្បូន ​សុដន់  ខួរក្បាលឬក៏សរីរាង្គផ្សេងៗ សរីរាង្គភ្នែក​ក៏ជាសរីរាង្គសំខាន់១បំផុតមិនអាចខ្វះបាន កែវភ្នែកទាំងគូរនេះ បើងងឹត បើខ្សោយគឺពិបាកក្នុងការរស់នៅឆ្នាំណាស់ ដូច្នេះត្រូវការពារ ថែរក្សាឱ្យអស់លទ្ធភាព។

ខាងក្រោមនេះជាក្រុមអាហារគូរញុំាជំនួយភ្នែក បើខ្វះក្រុមអាហារប៉ុន្មានក្រុមនេះ មនុស្សស្រីងាយនឹងខ្សោយភ្នែកខ្លាំងណាស់ ដូច្នេះរកញុំាឱ្យបានគ្រប់គ្រាន់នេះបើយោងតាមរយៈគេហទំព័រ webmd

១.ក្រុមបន្លែផ្លែឈើ៖ ប្រភេទក្រុមបន្លែផ្លែឈើ មានដូចជា​ ស្ពៃ ខាត់ណា ការ៉ុត ម្ទេសប្លោក តាសក់ រួមទាំហបន្លែជាច្រើនមុខទៀត គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់ជំនួយភ្នែក ឱ្យភ្លឺច្បាស់ មានសុខភាពល្អ ស្រ្តីគួរញុំាឱ្យបានគ្រប់គ្រាន់។

២.ក្រុមគ្រាប់ធញ្ញជាតិ៖ មានដូចគ្នា គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន គ្រាប់រីករាយ រួមទាំងគ្រាប់ធញ្ញជាតិជាច្រើនទៀត ដែលសម្បូរដោយវីតាមីនEនិងសារធាតុចិញ្ចឹមជាច្រើនមុខទៀតល្អសម្រាប់សុខភាពរបស់ភ្នែក។  ការសិក្សាមួយបានរកឃើញថា ពិសារគ្រាប់ធញ្ញជាតិទាំងនេះ អាចជួយពន្យឺតភាពថយចុះនៃការមើលឃើញរបស់ភ្នែក តាមរយៈអាយុ រួមទាំងជួយការពារភ្នែកពីជំងឺឡើងបាយផងដែរ។

៣.ក្រុមត្រី៖ មានសដូចជាពពួកត្រី ធូណា សាឌីន រួមទាំងប្រភេទត្រីជាច្រើនទៀត គឺសម្បូរដោយវីតាមីន និងខ្លាញ់ល្អ មានប្រយោជន៍សម្រាប់សុខភាពរបស់ភ្នែក ជួយឱ្យភ្នែកភ្លឺច្បាស់ និងការពារភ្នែកស្ងួតផងដែរ។

៤.ស៊ុត៖ គឺជាអាហារមមួយប្រភេទដែលជំនួយដល់សុខភាពរបស់ភ្នែកខ្លាំងបំផុត អ្នកអាចញុំាស៊ុតធ្វើជាអាហារពេលព្រឹកឬក៏ពេលល្ងាចបាន ស៊ុតមានសមត្ថភាពជួយ ឱ្យភ្នែកភ្លឺច្បាស់ កាត់បន្ថយភាពខ្សោយមើលឃើញរបស់ភ្នែក តាមរយៈអាយុ និងជួយការពារកញ្ចក់ភ្នែក រួមទាំងជួយឱ្យមើលពេលយប់ច្បាស់​មានន័យថា (មិនខ្វាក់មាន់)។

គូសបញ្ជាក់ឱ្យដឹងថា​ ក្រុមអាហារការពារនិងជួយសុខភាពភ្នែកទាំងនេះ ប្រុសស្រីគួរញុំាឱ្យបានច្រើនជាពិសេសស្រ្តីតែម្ដង ត្រូវញុំាឱ្យបានគ្រប់ ដើម្បីជំនួយនិងពន្យឺតការមើលឃើញរបស់ភ្នែកតាមរយៈអាយុ មួយវិញទៀតក្រុមអាហារទាំងនេះ បើខ្វះមិនគ្រប់គ្រាន់ សុខភាពភ្នែកអាចនិងងាយមានបញ្ហា រួមផ្សំមានជំងឺផ្សេងៗទៀតកាន់តែពិបាក៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1 K views

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.6 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
254 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.7 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.8 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កុមារFebruary 8 2025
ឪពុកម្តាយប្រើភាសា ៦បែបនេះ ប៉ូវផ្លូវចិត្តកូនឱ្យមានក្តីស្រឡាញ់ក្នុងគ្រួសារ
#ព័ត៌មានFebruary 7 2025
នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
#ចិត្តសាស្ត្រFebruary 7 2025
ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
#ព័ត៌មានFebruary 7 2025
ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
#ចិត្តសាស្ត្រFebruary 7 2025
ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
#ព័ត៌មានFebruary 7 2025
ការពារប្រសើរជាងព្យាបាល! ខេត្តទាំង ៣នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូចហើយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia