ជំងឺ
ជំងឺសិរមាន់លើប្រដាប់បន្តពូជអាចព្យាបាលជាដែរទេ និងមានវ៉ាក់សុំាងការពារហើយឬនៅ

ជំងឺសិរមាន់ គឺជាជំងឺកាមរោគដែលបង្កឡើងដោយមេរោគវីរុស HPV(Human papiloma virus)ប្រភេទ៦និង១១(Type 6-11)។ជំងឺសិរមាន់ នេះច្រើនកើតឡើងនៅលើប្រដាប់បន្តពូជ ច្រើនកន្លែងដូចជា ចំពោះស្រ្តី៖ទ្វាមាស(ខាងក្នុងឬខាងក្រៅ), ជុំវិញនិងក្នុងរន្ធគូទ, រន្ធនោម, មាត់ស្បូន រីឯបុរសវិញមានដូចជា៖លឹង្គ, ពងស្វាស, ជុំវិញនិងក្នុងរន្ធគូទ, រន្ធនោម, .ល. ហើយម្យ៉ាងទៀតជំងឺនេះក៏អាចកើតឡើងនៅកន្លែងផ្សេងបានដែរដូចជា៖មាត់, បំពង់ក, បំពង់ខ្យល់(ករណីរួមភេទដោយមាត់)។

មូលហេតុដែលបង្កឱ្យមានជំងឺសិរមាន់នៅលើប្រដាប់បន្តពូជដោយសារមានការចម្លងតាមរយៈការ មានទំនាក់ទំនងភេទ(ភាគច្រើនមិនដឹងខ្លួនថាមានផ្ទុកមេរោគនេះ ហើយក៏ចំលងទៅអ្នកដទៃ) ដូចជា ការរួមភេទទាំងបុរសនិងស្រី, ការប៉ះរវាងស្បែកនឹងស្បែកនៅត្រង់ប្រដាប់ភេទដែរមានផ្ទុកជំងឺ, ករណីខ្លះសូម្បីតែកោសិការងាប់ដែលផ្ទុកវ៉ីរុសនេះក៏នៅអាចចំលងបាននៅពេលរួមភេទ, ការប្រើស្រោមអនាម័យមិនអាចការពារការចំលងជំងឺនេះបានទាំងស្រុងនោះទេ។ក្រៅពីការមានទំនាក់ទំនងភេទអាចចម្លងបានពីម្តាយ ទៅទារកទើបនឹងកើតបានផងដែរ។

ជំងឺសិរមាន់ ស្ដែងចេញជារោគសញ្ញាជាច្រើនផ្សេងៗគ្នាទៅតាមមនុស្សម្នាក់ៗដូចជា៖មេរោគអាចសម្ងំយូរហើយភាគច្រើនមិនមានរោគសញ្ញាចោទនោះទេ, ប្រសិនបើមានចេញរោគសញ្ញាគឺមាន ដុះសាច់ដូចសិរមាន់ឬផ្កាស្ពៃនៅលើប្រដាប់ភេទដែលជួបញឹកញាប់ ឬនៅកន្លែងផ្សេង, ស្រ្តីអាចមានធ្លាក់ស រមាស់ ឬមានខ្លិន, ពិបាកនោម នោមញឹក នោមក្រហាយ ឬនោមមានឈាមជាករណីកើតនៅរន្ធ ឬជុះពិបាក ឬជុះឈាមជាករណីកើតនៅ​ទ្វាលាមក.ល.។

ជំងឺសិរមាន់​ មាន ៤ ប្រភេទ ដោយមានរូបរាងនៃប្រភេទនីមួយៗផ្សេងៗគ្នាដូចជា៖រូបរាងសំប៉ែត(Flat), រូបរាងផ្កាស្ពៃ(Cauliflower), រូបរាងសសៃតូចៗ(Pedunculate), រូបរាងក្រម៉ៅសំប៉ែត(Papular)។

ការធ្វើរោគវិនិច្ឆ័យនៃជំងឺសិរមាន់ ដោយផ្អែកទៅលើរោគសញ្ញាគ្លីនិក៖ ដុះសាច់ដូចសិរមាន់ឬផ្កាស្ពៃ, ធ្វើតេស្តHPV (HPV Testing PCR), ច្រិបសាច់(Biopsie) ពិនិត្យមើលក្នុងករណីមិនច្បាស់ ឬ ដំសាច់នេះវិវត្តន៍ធំទៅៗ។

ជំងឺសិរមាន់ នេះបង្កផលវិបាកជាច្រើនដល់អ្នកជំងឺផ្ទាល់និងអ្នកដទៃដូចជា៖ខូចរូបរាងស្បែករឺសម្រស់(ស្បែកប្រែប្រួល), បាក់ទឹកចិត្ត, ខ្មាស់អៀនមិនហ៊ាននិយាយ, ឈឺចាប់, ពិបាកនោមឬជុះ,បន្សល់នូវស្លាកស្នាមក្រោយពេលព្យាបាលដោយដុត, អាចវិវត្តន៍ទៅជាជំងឺមហារីក ក្នុងករណីធ្ងន់ធ្ងរឬមិនបានព្យាបាលឬមានការខ្លាយរោគដោយមេរោគ HPV ប្រភេទកាច

ទូទៅការព្យាបាលជំងឺសិរមាន់មានច្រើនប្រភេទ​ដូចជា៖ ករណីមនុស្សមានប្រព័ន្ធការពាររាងកាយរឹងមាំគឺអាចជាសះស្បើយដោយឯងៗ 90% បន្ទាប់ពីឆ្លង ១ខែទៅ២ឆ្នាំ។បើមានចេញជាជំងឺគឺអាចព្យាបាលដោយ៖ថ្នាំលាបឬបន្តក់, ដោយការដុតបំផ្លាញដោយកំដៅ ត្រជាក់ ឬទ្បាសែ, ដោយការវះកាត់ចេញចំពោះករណីសាច់ដុះដែលមានទំហំធំ។ហើយក្រោយការព្យាបាលជំងឺនេះ អាចដុះឡាប់ឡើងវិញផងដែរ។

ជំងឺសិរមាន់នេះ អាចចាក់វាក់សុំាងការពារបង្ការការដុះមកវិញ ឬបង្កាកុំឱ្យកើតបាន។ការចាក់វ៉ាក់សុំាងត្រូវចាក់ចំនួនបីលើក(លើកទី១ ខែ០, លើកទី២ ពីរខែក្រោយ, លើកទី៣ ប្រាំមួយខែក្រោយ)។

ចំពោះស្រ្ដីមានផ្ទៃពោះ មានជំងឺសិរមាន់ អាចចម្លងពីម្តាយទៅកូនដែលទើបនឹងកើតបាន ក្នុងករណីដែលសម្រាលតាមទ្វាមាស។ក្នុងករណីបើស្រ្តីមានកើតជំងឺនេះហើយចង់សម្រាលតាមទ្វាមាស ត្រូវធ្វើការព្យាបាលយ៉ាងតិច១ខែមុនសម្រាល ដោយការ ដុតបំផ្លាញដោយកំដៅ ត្រជាក់ ឬទ្បាសែ។

ដើម្បីចៀសវាងនិងបង្ការជំងឺសិរមាន់នេះ អ្នកគួរតែពិនិត្យតាមដានសុខភាពជាប្រចាំ យ៉ាងតិចម្ដងក្នុងមួយឆ្នាំ, ត្រូវចាក់វ៉ាក់សាំងការពារឱ្យបានត្រឹមត្រូវ, ក្នុងករណីមានជំងឺនេះត្រូវព្យាបាលអោយបានទាន់ពេលវេលាជាមួយគ្រូពេទ្យជំនាញ ឬឯកទេស៕

អត្ថបទ៖ លី​ ប៊ុនធឿន

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! ប្រេងសាំងឡើងថ្លៃ នេះជាតម្លៃដែលក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១៨នេះ
Tror Sopheap
May 18 2026
15.2 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
6 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
5.3 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia