អត្ថបទ PR
វេជ្ជបណ្ឌិត ពេជ្រ កែវពិសិដ្ឋ បង្ហើបថា ចៀសវាងជំងឺមហារីកក្រពះ ក្រុមមនុស្សមានសញ្ញាទាំងនេះត្រូវឆ្លុះក្រពះ

ការឆ្លុះក្រពះ ដែលភាសាបច្ចេកទេសហៅថា Gastroscopy គឺជាវិធីសាស្ដ្រដែលគេប្រើឧបករណ៍ម្យ៉ាងដែលមានលក្ខណៈជាទុយោ ហើយមានកាមេរ៉ានៅខាងចុង ដើម្បីចូលទៅពិនិត្យផ្នែកខាងលើរបស់ប្រព័ន្ធរំលាយអាហាររួមមាន បំពង់អាហារ ក្រពះ និងផ្នែកដំបូងនៃពោះវៀនតូច។ នៅក្នុងនោះដែរ​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺ និង ដើម្បីធ្វើទំនើបកម្មផ្នែកសុខាភិបាល ជាពិសេសផ្នែកជំងឺក្រពះពោះវៀន មន្ទីរសម្រាកព្យាបាល អេគីប មេឌីខលសេនធ័រ (Ekip Medical Centre) បានបំពាក់នូវម៉ាស៊ីនឆ្លុះក្រពះទំនើបជាមួយបច្ចេកវិទ្យា NBI ដែលអាចបំពាក់ពណ៌ទៅលើសាច់ ឬភ្នាសរបស់ក្រពះ និងបំពង់អាហារ អាចជួយរុករកជំងឺមហារីកដំណាក់កាលដំបូងបានយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះរាល់ការឆ្លុះក្រពះ គឺមានការប្រើប្រាស់ថ្នាំគេងជូនអ្នកជំងឺ ដែលមានសុវត្ថិភាពខ្ពស់ មិនបង្កផលលំបាក ឬការឈឺចាប់ដល់អ្នកជំងឺដូចកាលពីមុននោះទេ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ពេជ្រ កែវពិសិដ្ឋ ឯកទេស ក្រពះ ពោះវៀន ថ្លើម និងឯកទេសវះកាត់ជំងឺបាត ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកវេជ្ជបណ្ឌិតបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យសុខាភិបាល និងនៅសាកលវិទ្យាល័យ Paris VII នៅប្រទេសបារាំងផង​​​​ដែរ បានបន្ថែមថា ជាទូទៅអាយុដែលវេជ្ជបណ្ឌិតណែនាំឱ្យធ្វើការឆ្លុះក្រពះ ដើម្បីរុករកជំងឺមហារីកក្រពះនៅលើមនុស្សទូទៅគឺ មានការប្រែប្រួល ដោយយោងទៅតាមកត្តាជាតិសាសន៍របស់ប្រទេសនីមួយៗ។

នៅក្នុងនោះផងដែរ លោកវេជ្ជបណ្ឌិត ពេជ្រ កែវពិសិដ្ឋ បានលើកជាឧទាហរណ៍ថា ចំពោះប្រទេសជប៉ុនគេណែនាំឱ្យធ្វើការឆ្លុះក្រពះចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ហើយគួរតែពិនិត្យរៀងរាល់២ទៅ៣ឆ្នាំម្តង។ ប៉ុន្តែចំពោះប្រទេសកូរ៉េវិញ វេជ្ជបណ្ឌិតណែនាំឱ្យធ្វើការឆ្លុះក្រពះចាប់ពីអាយុ៤០ឆ្នាំឡើងទៅ ដែលគួរតែពិនិត្យរៀងរាល់២ឆ្នាំម្តង។

លោកវេជ្ជបណ្ឌិត ពេជ្រ កែវពិសិដ្ឋ បានបន្ថែមថា ផ្ទុយមកវិញសម្រាប់អ្នកជំងឺដែលមានបញ្ហាក្រពះ ពួកគេគួរតែស្វែងរកការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីកំណត់ថា “តើការឆ្លុះក្រពះចាំបាច់សម្រាប់ពួកគេឬយ៉ាងណា?”ជាពិសេសចំពោះក្រុមអ្នកជំងឺដែលមិនឆ្លើយតបទៅនឹងការព្យាបាលដោយថ្នាំ និងក្រុមអ្នកជំងឺដែលមានសញ្ញាគ្រោះថ្នាក់ដែលអាចប្រឈមខ្ពស់ទៅនឹងមហារីកក្រពះដូចជា អ្នកជំងឺខ្វះគ្រាប់ឈាមស្លេកស្លាំង ពិបាកលេបអាហារ ក្អួតចង្អោរជាប្រចាំ ស្រកគីឡូ ក្អួតឈាម បត់ជើងមានលាមកខ្មៅ ឬមានឈាម ឬក៏មានប្រវត្តិគ្រួសារមានជំងឺមហារីកក្រពះជាដើម។

មិនតែប៉ុណ្ណោះទេ លោកវេជ្ជបណ្ឌិត ពេជ្រ កែវពិសិដ្ឋ បានបញ្ជាក់បន្ថែមថា មុនពេលធ្វើការឆ្លុះក្រពះ អ្នកជំងឺតម្រូវឱ្យជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីពិនិត្យសុខភាព និងធ្វើតេស្តមួយចំនួនតាមភាពចាំបាច់ ក្នុងគោលដៅធានានូវសុវត្ថិភាពជូនអ្នកជំងឺអំឡុងពេលធ្វើការឆ្លុះក្រពះ ហើយនៅក្នុងករណីដែលការឆ្លុះក្រពះអាចធ្វើទៅបាន អ្នកជំងឺតម្រូវឱ្យអត់អាហារយ៉ាងហោចណាស់៦ម៉ោងមុនធ្វើការឆ្លុះក្រពះ។ ជាទូទៅបន្ទាប់ពីឆ្លុះ​ក្រពះរួច អ្នកជំងឺអាចត្រលប់ទៅផ្ទះវិញដោយពុំចាំបាច់សម្រាកនៅមន្ទីរពេទ្យនោះឡើយ។

មួយវិញទៀត លោកវេជ្ជបណ្ឌិត ពេជ្រ កែវពិសិដ្ឋ បានរៀបរាប់បន្តទៀតថា ចំពោះអ្នកជំងឺដែលពិនិត្យឃើញមានបញ្ហារលាក និងដំបៅក្រពះ អ្នកជំងឺតម្រូវឱ្យមានការព្យាបាលតាមដានជាមួយវេជ្ជបណ្ឌិតឱ្យបានទៀងទាត់ ដែលការព្យាបាលជាទូទៅត្រូវការរយៈពេលជាមធ្យមចន្លោះពី៨ទៅ១២សប្ដាហ៍ទៅតាមកម្រិតនៃការរលាក និងដំបៅក្រពះ ហើយនៅក្នុងករណីដែលដំបៅក្រពះមានទំហំធំ អ្នកជំងឺតម្រូវឱ្យមានការឆ្លុះក្រពះឡើងវិញ ក្រោយការព្យាបាលរួច ដើម្បីធានាថាដំបៅនោះពិតជាសះស្បើយ និងមិនវិវត្តទៅជាសាច់មហារីក។

លើសពីនេះទៅទៀត លោកវេជ្ជបណ្ឌិត ពេជ្រ កែវពិសិដ្ឋ សង្កត់ធ្ងន់ថា នៅក្នុងករណីដែលអ្នកជំងឺពុំបានធ្វើការឆ្លុះក្រពះនោះអាចបណ្ដាលឱ្យខកខានក្នុងការធ្វើរោគវិនិច្ឆ័យ ក៏ដូចជាយឺតយ៉ាវនៅក្នុងការព្យាបាល ជាពិសេសចំពោះក្រុមអ្នកជំងឺដែលមានសញ្ញាគ្រោះថ្នាក់ដូចបានរៀបរាប់ខាងលើ ហើយក្រុមអ្នកជំងឺទាំងនេះគួរតែស្វែងរកការឆ្លុះក្រពះ ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ពេជ្រ កែវពិសិដ្ឋ បានផ្ដល់នូវដំបូន្មានថា ក្នុងនាមខ្ញុំជាវេជ្ជបណ្ឌិតជំនាញ ក្រពះ ពោះវៀន ថ្លើម និងការវះកាត់ជំងឺរន្ធបាត ខ្ញុំបាទសូមក្រើនរំលឹកដល់បងប្អូនប្រជាជនកម្ពុជាឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះសុខភាពរបស់ខ្លួន ហើយគួរតែអញ្ជើញមកពិនិត្យសុខភាពឱ្យបានទៀងទាត់ ជាពិសេសសុខភាពក្រពះ ពោះវៀន ហើយត្រូវស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៅក្នុងករណីមានបញ្ហាអ្វីមួយ ជៀសវាងប្រើប្រាស់ថ្នាំដោយខ្លួនឯងដែលអាចបណ្ដាលឱ្យមានការប៉ះពាល់ និងយឺតយ៉ាវនៅក្នុងការព្យាបាលឱ្យបានត្រឹម ត្រូវ។

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#អត្ថបទ PR

Procold Flu បង្ហាញរូបរាងថ្មី ដើម្បីអបអរសាទរខួប ២៥ឆ្នាំ នៃការផ្តល់ការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់នៅកម្ពុជា
Phen Phanna
May 11 2026
12 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
Sreymom Cha
April 21 2026
276 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
193 views

#អត្ថបទ PR

នៅពេលដែលអ្នកជំនាញអាហារូបត្ថម្ភ ចុងភៅអាជីព និងគ្រួសារសម័យថ្មី មានជម្រើសដូចគ្នា ដើម្បីលើកកម្ពស់ការរស់នៅឱ្យមានសុខភាពល្អ
Daneth Mech
March 25 2026
276 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីវិធីសាស្រ្តដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ
Sreymom Cha
March 20 2026
127 views

#អត្ថបទ PR

តារាសម្តែង សិទ្ធី នីកា បង្ហាញអាថ៌កំបាំងក្នុងការបំពេញការងារផង និងថែរក្សាគ្រួសារផង
Daneth Mech
March 10 2026
256 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
4.9 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#ព័ត៌មាន

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ នេះជារបៀបឆ្លងវីរុសហាន់តា និងរោគសញ្ញាគួរប្រុងប្រយ័ត្ន
Tror Sopheap
May 9 2026
2.9 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
2.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia