ចិត្តសាស្ត្រ
ចង់មានអនាគតល្អ អ្នកត្រូវមានផ្នត់គំនិតអស្ចារ្យ ១ នេះ ដើម្បីដឹកនាំជីវិតឱ្យសម្រេចគោលដៅ

បុគ្គលមិនរីកចម្រើន មកពីគំនិតមិនរីកចម្រើនក៏ធ្វើឱ្យក្រុមហ៊ុនមិនរីកចម្រើនដែរ។ មានមនុស្សមួយចំនួនអាចមើលងាយគំនិត តាំងខ្លួនចេះដឹង និងមានអំនួត បុគ្គលបែបនេះហៅថា កង្កែបរស់ក្នុងអណ្តូង។ បើអ្នកចង់រីកចម្រើនជីវិតទៅថ្ងៃអនាគត អ្នកត្រូវរៀនបើកចិត្តឱ្យយទូលាយ ស្តាប់អ្នកដទៃ ចូលចិត្តរៀនសូត្រ ចូលចិត្តនិយាយគ្នារឿងដែលមានប្រយោជន៍ និងអានសៀវភៅល្អៗ ដើម្បីបែកគំនិតទៅដោះបញ្ហា ពេលអ្នកធ្វើបែបនេះ ជីវិតរបស់អ្នករស់នៅជាប់គាំងមួយកន្លែងទៀតហើយ។

ហើយនេះក៏ជាវីធីរបស់ជនជាតិអ៊ីស្រាអែលដែលបានទាញគំនិតយកប្រើឱ្យកើតជាប្រយោជន៍ដែរ។ ការស្រឡាញ់គំនិត ធ្វើឱ្យពួកគេចូលចិត្តអានសៀវភៅ ចូលចិត្តស្តាប់ ចូលចិត្តនិយាយ និងចូលចិត្តគិតរកខុស ឬត្រូវ ដើម្បីសំលៀងគំនិតបញ្ញាឱ្យពួកគេកាន់តែមុតស្រួចដើម្បីសម្រេចគោលដៅ។ សុភាសិតរបស់អ៊ីស្រាអែល(ជ្វីហ្វ) បាននិយាយថា ពេលជនជាតិជ្វីហ្វពីរនាក់និយាយគ្នា តែងកើតគំនិតទីបី ។ ពេលអ្នកនិយាយគ្នា ហើយស្តាប់ដោយបើកបេះដូង នាំឱ្យអ្នកបែកមានគំនិតច្នៃប្រឌិតថ្មីប្លែក មិនធ្លាប់មានពីមុន នេះជាគំនិតទីបី។ ជីវិតរបស់មនុស្សផ្លាស់ប្តូរព្រោះតែគេមានផ្នត់គំនិតជាអ្នករៀនសូត្រនេះឯង។

ការដាំគំនិតរបស់ជនជាតិអ៊ីស្រអែលបែបនេះ ធ្វើឱ្យកូនចៅរបស់គេ ហ៊ានពិសោធហ៊ានធ្វើ ដើម្បីសម្រេចអនាគត។ ការរៀនសូត្រដោយគ្មានសកម្មធ្វើទេ ធ្វើឱ្យមនុស្សពិកាអនាគត។ មានច្បាប់មួយចែងក្នុងជនជាតិជ្វីហ្វឱ្យចង់ចាំថា បើអ្នកចង់លក់អ្វីមួយ ដើម្បីចិញ្ចឹមជីវិតឱ្យរស់ អ្នកត្រូវមាស លក់ពេជ្រ លក់ផ្ទះ លក់ដី ប៉ុន្តែអ្នកត្រូវលក់សៀវភៅចុងក្រោយគេបំផុត។ ចឹងហើយបានជាជនជាតិមួយនេះ កសាងប្រទេសតូចដែលមានអំណាចបំផុត។

នៅចាបបៃតងមានគោលបំណងធំមួយនាថ្ងៃអនាគតគឺជួយបំផុសគំនិតឱ្យប្រជាជនកម្ពុជាឱ្យមានសុខភាពល្អ អាយុវែង និងឈឺតិច តាមរយៈការផ្តល់គំនិតនេះឯង។ មនុស្សយើងមានភ្នែកសម្រាប់មើល ប៉ុន្តែបើគ្មានចំណោះដឹងទេ ធ្វើឱ្យងងឹតក្នុងដំណើរទៅកាន់អនាគតផងដែរ។ ការដាំផ្នត់គំនិតដំបូងគេ ធ្វើឱ្យអ្នកដុះអនាគតនៅពេលក្រោយ។ តាមលោក Andrew Carnegie ជាមហាសេដ្ឋីចិត្តធម៌បានមានប្រសាសន៍ថា មនុស្សអាចធ្វើអ្វីៗ ឱ្យសម្រេចនាពេលអនាគត គឺវាផ្តើមចេញពីគំនិតក្នុងខ្លួនរបស់គេនេះឯង។ ចូលអ្នកមានផ្នត់គំនិតជាអ្នករៀនសូត្រ អ្នកនឹងមានបញ្ញាដើម្បីធ្វើដំណើរការទៅកាន់អនាគតឱ្យសម្រេចមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
281 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
936 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
619 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
319 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
770 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
191 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia