អាហារ
ជំនួយខ្លាំង! អាហារប៉ូវដើមទ្រូង៥មុខ អាចពង្រឹងកោសិកាទ្រូងឱ្យលូតលាស់ល្អ និងបង្ការរោគមហារីក
Pheakdey Pao
September 15 2022
6.2 K views

បញ្ហាសុខភាពដើមទ្រូង គឺជាផ្នែកសំខាន់មួយដូចគ្នាសម្រាប់មនុស្សស្រីគ្រប់រូបផងដែរ ខណៈដែលមានមនុស្សស្រីមិនតិចនោះទេ ដែលត្រូវប្រឈមមុខទៅនឹងបញ្ហាដើមទ្រូងយាធ្លាក់ មិនស្អាត និងខ្លះទៀតបែរជាកើតដុំគីស ឬកើតមហារីកប៉ះពាល់ដល់អាយុជីវិតក៏មាន។

យ៉ាងណាមិញ ដើម្បីទប់ស្កាត់នូវការកើតបញ្ហា និងជួយពង្រឹងទៅដល់សុខភាពដើមទ្រូងឱ្យមានការលូតលាស់ល្អ ប្រភពចេញផ្សាយ WebMD បានបង្ហាញនូវក្រុមអាហារចំនួន៥ក្រុមដែលមានប្រសិទ្ធភាពធំជំនួយដល់ដើមទ្រូងប្រសិនញុំាជាប្រចាំថ្ងៃ៖

១. ខាត់ណា៖ ផ្កាខាត់ណាខៀវ ផ្កាខាត់ណាស និងដើមខាត់ណា មានផ្ទុកទៅដោយវីតាមីន A និង C ខ្ពស់ ដោយវីតាមីនទាំងនេះ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកម្ចាត់ជាតិពុល និងបង្ការសារធាតុបង្កមហារីក ដែលអាចបង្កឱ្យមានជំងឺមហារីកសុដន់។

២. បន្លែផ្លែឈើ ពណ៌ក្រហម និងទឹកក្រូច៖ សារធាតុពណ៌ធម្មជាតិដែលមាននៅក្នុងប៉េងប៉ោះ ផ្លែក្រូច ផ្លែស្ត្របឺរី ការ៉ុត និងដំឡូងផ្អែម រាងកាយនឹងបំប្លែងពួកវាទៅជាវីតាមីន A ដែលមានសារៈសំខាន់ក្នុងការបន្ថយនូវហានិភ័យនៃប្រភេទមហារីកសុដន់មួយចំនួន និងជួយពង្រឹងដល់ការលូតលាស់របស់សុដន់ផងដែរ។

៣. ខ្លាញ់ត្រី៖ ខ្លាញ់ត្រី មានផ្ទុកទៅដោយវីតាមីន D និងអូមេហ្គា ៣ ដែលអាចប្រឆាំងមហារីកស្ទើរតែគ្រប់ប្រភេទនៅក្នុងសរីរាង្គកាយ។​ ទន្ទឹមនឹងនេះទៀតសោត ប្រភេទខ្លាញ់ត្រីនេះ ក៏ត្រូវបានគេរកឃើញថា មានប្រយោជន៍នៅក្នុងការថែរក្សាសុដន់មនុស្សស្រី ឱ្យការលូតលាស់កាន់តែប្រសើរ និងកម្ចាត់នូវមេរោគ បាក់តេរីដែលងាយធ្វើឱ្យកើតជាដុំគីស ឬរាលដាករោគមហារីក។

៤. សណ្តែក៖ សណ្តែកទាំងអស់សុទ្ធតែត្រូវបានគេចាត់ចូលជាក្រុមអាហារដែលជំនួយដល់សុខភាពបានខ្ពស់។ តួយ៉ាងមានការសិក្សាស្រាវជ្រាវពិសេសមួយទៅលើសណ្តែកខ្មៅ ត្រូវបានគេរកឃើញនូវកម្រិតអង់ទីអុកស៊ីដង់ខ្ពស់ ដោយអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ ប្រភេទផ្សេងទៀតនៃជំងឺមហារីក ក៏ដូចជាទប់ស្កាត់ជំងឺមួយចំនួនកុំឱ្យវិវត្តន៍ផងដែរ។ បន្ថែមជាមួយគ្នានេះ សណ្តែកខ្មៅក៏ជាប្រភពដ៏រឹងមាំនៃ ergothioneine ដែលជាអាស៊ីតអាមីណូដែលការពារ DNA ដូចគ្នា។

៥. គ្រាប់វ៉ាលណាត់ (Walnut)៖ គ្រាប់ធញ្ញជាតិប្រភេទនេះ មានផ្ទុកជាមួយនឹងសារជាតិសម្បូរបែបរួមមាន អូមេហ្គា៣ វីតាមីន B6 ប្រូតេអ៊ីន ជាតិដែក និងម៉ាញ៉េស្យូម ដោយមានសមត្ថភាពក្នុងការការពារសុដន់ មិនឱ្យកើតមហារីក និងកាត់បន្ថយការកកើតនូវប្រភេទសាច់គីស។

គូសបន្ថែមផងដែរ សម្រាប់ស្រ្តីគ្រប់រូបដែលស្រលាញ់ដើមទ្រូងរបស់ខ្លួន និងចង់រក្សាឱ្យវាស្ថិតនៅក្នុងទម្រង់មូលក្លំស្អាត មិនងាយយារ ធ្លាក់ គួរតែមានទម្លាប់បាក់អាវក្នុងរឹបតឹងពេក កុំព្យាយាមប្រើប្រាស់នូវផលិតពង្រីក បង្រួមដើមទ្រូងដោយគ្មានប្រភពច្បាស់លាស់ គ្មានការណែនាំឬផលិតផលមិនបានចេញការអនុញ្ញាតពីក្រសួងសុខាភិបាល។ មួយវិញទៀតនៅយប់គួរតែព្យាយាមគេងដោយគ្មានអាវក្នុងល្អ ពីព្រោះវាមិនត្រឹមតែជួយរក្សាដើមទ្រូងប៉ុនណោះទេ គឺអាចជួយសម្រួលដល់ខ្យល់ដង្ហើមនាពេលយប់បានមួយកម្រិតទៀត៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី​

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1 K views

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.6 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
254 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.7 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.8 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កុមារFebruary 8 2025
ឪពុកម្តាយប្រើភាសា ៦បែបនេះ ប៉ូវផ្លូវចិត្តកូនឱ្យមានក្តីស្រឡាញ់ក្នុងគ្រួសារ
#ព័ត៌មានFebruary 7 2025
នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
#ចិត្តសាស្ត្រFebruary 7 2025
ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
#ព័ត៌មានFebruary 7 2025
ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
#ចិត្តសាស្ត្រFebruary 7 2025
ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
#ព័ត៌មានFebruary 7 2025
ការពារប្រសើរជាងព្យាបាល! ខេត្តទាំង ៣នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូចហើយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia