ជំងឺ
វេជ្ជ.ប្រាប់ពីប្រភេទមុន រួមទាំងដើមចមដែលធ្វើឲ្យមុខឡើងមុនមិនចេះចប់មិនចេះហើយ
Ouk Sreynuch
August 24 2023
787 views

នៅពេលដែលមុខយើងកើតមុន នោះមិនមែនជារឿងស្រួលចិត្តនោះទេ វាធ្វើឲ្យយើងខាតបង់ប្រាក់កាស ពេលវេលា រំខានដល់ការរស់នៅ និងបង្កឲ្យខូចសម្រស់យើងថែមទៀតផង ករណីខ្លះក្រោយជាសះស្បើយក៏អាចបន្សល់ស្លាកស្នាមលើស្បែកផងដែរ។ មាន​មុនខ្លះយើងពិបាកការពារ ដូចជាពពួកមុនអ័រម៉ូន។

មុនមាន៦ប្រភេទ មានដូចជាមានដូចជាមុនក្បាលស មុនក្បាលខ្មៅ មុនកន្ទួលក្រហម មុនខ្ទុះ មុនដំបូក មុនគីស ជាដើម។ មុនច្រើនកើតមានឡើងលើមនុស្សដែលមានវ័យចាប់ពី១៣ ទៅ១៨ឆ្នាំ វាអាចកើតមានឡើងទៅតាមបញ្ហាសុខភាពរបស់អ្នកដូចជា ការបម្រែបម្រួលអ័រម៉ូន កត្តាតំណពូជ ការប្រើប្រាស់ផលិតផលមានលាយជាតិកាត់ កត្តាស្រ្ដេស អនាម័យ និងរបបអាហារ។

ដោយផ្អែកតាមប្រសាសន៍របស់វេជ្ជបណ្ឌិត រស់ ស្រីនិត ជាគ្រូពេទ្យឯកទេសផ្នែកស្បែក និងកែសម្ផស្សដោយមិនវះកាត់បានឲ្យដឹងថា ក្នុងចំណោមមុនទាំង៦ប្រភេទគឺមុនដែលបង្កមកពីបញ្ហាអ័រម៉ូន ដែលយើងអាចហៅបានថា មុនអ័រម៉ូន គឺជាមុនដែលពិបាកព្យាបាលជាងគេបំផុត នេះក៏ដោយសារតែកត្តាបម្រែបម្រួលអរម៉ូននៅក្នុងខ្លួន។

ក្រៅពីកត្តាបម្រែបម្រួលអរម៉ូន វេជ្ជបណ្ឌិត បានបន្ថែមថាមានកត្តាផ្សេងៗជាច្រើនទៀតដូចជា កត្តារស់នៅ ដែលមានន័យថា ទម្លាប់រស់នៅកង្វះអនាម័យគឺ បង្កហានិភ័យដល់សុខភាពរបស់អ្នកគ្រប់ផ្នែកទាំងអស់។ ជាពិសេសគឺ ការកង្វះអនាម័យលាងសម្អាតមុខដែលក្រោយពីចេញក្រៅផ្ទះ ឬក៏ Makeup មុខរួចតែមិនបានលាងមុខឲ្យបានស្អាតដិតដល់ ឬក៏លាងមុខតែ១ដងក្នុង១ថ្ងៃដែលជាហេតុធ្វើឲ្យមានមុនកប់នៅក្នុងរន្ធរោមដែលបង្កពីក្រពេញប្រេងផលិតប្រេងលើសលប់ដែលនាំឲ្យមានការកកស្ទះនោះកាន់តែរីកធំទៅហើយប្រតិកម្មជាមួយមេរោគលើស្បែកម្យ៉ាងហៅថា P-Acne មុនកប់នឹងវិវត្តទៅជាមុនរលាកមុនខ្ទុះ។

ក្រៅពីមូលហេតុខាងលើនេះកត្តាចំណីអាហារក៏ជាផ្នែកមួយដែលធ្វើឱ្យ ស្បែកឆាប់ឡើងមុនផងដែរ។ ពោល គឺពពួកអាហារផ្អាប់ អាហារជាតិផ្អែម គ្រឿងសមុទ្រ អាហារដែលមានជាតិហឹលខ្លាំង និងអាហារដែលសម្បូរទៅជាតិដោយខ្លាញ់ ។

គួរឱ្យដឹងផងដែរថា វេជ្ជបណ្ឌិត រស់ ស្រីនីត ជាគ្រូពេទ្យឯកទេសផ្នែកសម្ផស្ស និងជាម្ចាស់គ្លីនិកស្បែក Visage Skin Clinic ។ ជាមួយគ្នានេះផងដែរគ្លីនិក Visage Skin Clinic ក៏មានសេវាកម្មព្យាបាលមុន ជាំ អាចម៍រុយ សក់ជ្រុះ ព្យាបាលស្នាមមុន ស្នាមខ្មូត ម៉ាស្សាមុខ ញិចមុន បញ្ចូលវីតាមីន ព្យាបាលពន្យារភាពចាស់ ព្យួរសេរ៉ូមសាច់ស ស្អាត ភ្លឺថ្លា ក្មេងជាងវ័យព្យួរសេរ៉ូមសម្រកខ្លាញ់ ចាក់រំលាយបឿ ក ក្បាលពោះ ដើមដៃ ចាក់ផ្លែ កាត់ប្រជ្រុយ សាច់ដុះចាក់វីតាមីនអោយមុខសភ្លឺថ្លាទន់រលោង ចាក់Botox បំបាត់ជ្រួញ បង្រួមសាច់ដុំថ្គាម កាត់បន្ថយញើសនិងក្លិនក្លៀក ចាក់ Filler លើកខ្ទង់ច្រមុះ ឬបន្ថែមទម្រង់ចង្ការ។ សម្រាប់បងប្អូនចង់ពិនិត្យនឹងព្យាបាលសេវាកម្មណាមួយដែលបានរៀបរាប់នៅខាងលើ អាចទំនាក់ទំនងណាត់ជួបវេជ្ជបណ្ឌិត តាមរយៈទូរសព្ទ័លេខ៖ ០១៦ ៩៤៦ ៩៦៨/០១២ ៤៦៣ ៥០១

អត្ថបទដោយ៖ ស្រីណុច

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

អត្ថបទទាក់ទង

#ជំងឺ

ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
Pheakdey Pao
October 17 2024
20 views

#ជំងឺ

មុខរបួសតូចបំផុត! វេជ្ជ.Surachet Srikaew បង្ហាញវិធីព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង ដោយវះកាត់បើកមុខរបួសតូច១ប៉ុណ្ណោះ
Pheakdey Pao
October 16 2024
23 views

#ជំងឺ

កុំបារម្ភ! បុរសៗដែលមានបញ្ហាក្រពេញប្រូស្តាតរីកធំ បច្ចុប្បន្ននេះ គ្រូពេទ្យឯកទេសមានវិធីសាស្ត្រជួយដោះស្រាយបាន
Pheakdey Pao
October 16 2024
30 views

#ជំងឺ

បុរសត្រូវតែសង្កេត! ទាំងនេះ ជារោគសញ្ញានៃជំងឺប្រពេញប្រូស្តាតរីកធំ ទុកយូរអាចប៉ះពាល់ដល់ប្លោកនោម និងតម្រងនោម
Pheakdey Pao
October 11 2024
112 views

#ជំងឺ

ទម្លាប់ទាំង ៣នេះ ជួយអ្នកចៀសវាងពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
Tror Sopheap
October 6 2024
142 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
321 views
អត្ថបទពេញនិយមប្រចាំខែ

#អត្ថបទ PR

DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
974 views

#អាហារ

ខ្សោយរួមភេទ! ញ៉ាំអាហារ ៣នេះដាស់ចំណងឱ្យអ្នករួមភេទបានយូរ ដៃគូមានដល់កំពូល
Tror Sopheap
October 18 2024
578 views

#ព័ត៌មាន

ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
Thida Pet
October 16 2024
321 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
261 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
233 views

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
220 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 18 2024
ពិបាកគេង! ៧វិធីសាស្រ្តងាយៗ ឱ្យអារម្មណ៍អ្នកស្រស់ស្រាយឆាប់គេងលក់ស្រួល
#អាហារOctober 18 2024
ខ្សោយរួមភេទ! ញ៉ាំអាហារ ៣នេះដាស់ចំណងឱ្យអ្នករួមភេទបានយូរ ដៃគូមានដល់កំពូល
#ព័ត៌មានOctober 18 2024
ប្រយ័ត្នផង! ប្រទេសកម្ពុជាយើងនឹងរងឥទ្ធិពលពីខ្យល់មូសុងឦសាន និងសម្ពាធទាប ចាប់ពីថ្ងៃនេះ
#ចិត្តសាស្ត្រOctober 17 2024
បទពិសោធអ្នកអាយុវែង ៤នាក់ បង្ហាញអាថ៌កំបាំងនាំឱ្យមនុស្សមានអាយុវែង ១០០ឆ្នាំ
#អាហារOctober 17 2024
បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះផឹកជួយឱ្យអារម្មណ៍រីករាយឡើងវិញ
#ចិត្តសាស្ត្រOctober 17 2024
អ្នកចិត្តសាស្រ្តថា ចង់ខ្លួនឯងជាអ្នកមានគំនិតច្នៃប្រឌិតអត់ តើអ្នកមានទម្លាប់ ៤នេះ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia