ចិត្តសាស្ត្រ
លោក អេឡូន ម៉ាស យកឈ្នះភាពខ្ចិលធ្វើការងារបានលទ្ធផលធំ ប្រើជីវិតមានក្តីសុខ
Tror Sopheap
October 31 2024
161 views

យើងបានដឹងហើយថាលោក អេឡូន ម៉ាស ជាបុគ្គលម្នាក់ដែលមានការគិតខុសពីគេ មានសមត្ថភាពច្នៃប្រតិដ្ឋលើការផលិតផលឱ្យប្លែក ឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថា អស្ចារ្យណាស់! រឿងទាំងអស់នេះ មិនមែនជារឿងកើតឡើងដោយចៃដន្យនោះទេ វាសុទ្ធតែមានអាថ៌កំបាំងពីក្រោយសមត្ថភាពទាំងអស់នេះជាមិនខាន។ ព្រោះតែគាត់មានទម្លាប់ល្អបែបនេះ បានឈ្នះភាពខ្ចិល។ 

សម្រាប់រឿងទីមួយ ដែលធ្វើឱ្យលោក ម៉ាស សម្រេចបានលទ្ធផលធំ ការចេះប្រើពេលវេលា។ ប្រើពេលសន្សឹមៗ មិនចាំបាច់បង្ខំទេ បានអ្នកមិនខ្ចិលច្រើនទេ។ អ្នកឃើញទេ! លោក Musk មិនមែនផលិតគ្រាប់រ៉ុតកែតបានជោគជ័យប្រើពេល ៦ថ្ងៃនោះទេ គឺអត់ធ្មត់ធ្វើការងារម្តងបន្តិចៗ រហូតចាយពេល ៦ឆ្នាំឯណោះ ទើបគាត់អាចផលិតគ្រាប់រ៉ុតកែតបានសម្រេច ហើយទទួលជំនួយបន្ថែមពីអង្គកាណាសារាប់ពាន់លានដុល្លារ។ គ្រាន់តែអ្នកគិតថា ភាពអស្ចារ្យក្នុងកិច្ចការអ្វីមួយ មិនមែនមកពីភាពខ្ចិលទេ គឺការព្យាយាមនេះឯង។

ការមានចិត្តខ្លាំង ចេះអត់ធ្មត់ខ្ពស់ដែលលោក Musk បានវិនិយោគលើពេលវេលា និងហ៊ានស្រក់ញើសស្រក់ឈាមក្នុងអាជីកម្មរបស់គាត់ច្រើនណាស់ ទម្រាំតែបានផលសងត្រឡប់មកវិញ។ អ្នកក៏អាចសម្រេចបានលទ្ធផលបានដែរ គ្រាន់តែអ្នកដើរតាមច្បាប់ការប្រាក់ជីវិតនេះដោយប្រើពេលមួយថ្ងៃបន្តិចៗ ដោយចិត្តអត់ធ្មត់ អ្នកនឹងធ្វើអ្វីមួយគង់តែសម្រេចដូចជាលោក ម៉ាស ជាមិនខានឡើយ។ តាមលោក Ralph W. Emerson ជាទស្សនវិទូមានប្រសាសន៍ថា សកម្មភាពរបស់មនុស្សបែបណា តែងទទួលផលត្រឡប់មកវិញជានិច្ច។ ពេលផលតបស្នងរបស់អ្នកផ្អឹបទុកកាន់តែយូរច្រើនប៉ុនណា ផលរបស់អ្នកដូចជាការប្រាក់បន្ថែមលើប្រាក់ដើមកាន់តែច្រើនឡើងជានិច្ច។ ពេលអ្នកយល់ពីតម្លៃការប្រើពេលវេលាហើយ អ្នកនឹងសម្រេចបានលទ្ធផលធំ ឱ្យជីវិតរបស់អ្នករស់នៅមានក្តីសុខបំផុត។

ចំណុចទីមួយខាងលើសរុបឱ្យខ្លីគឺ ចេះប្រើពេលវេលា សម្រេចកិច្ចការធំ។ ចំណែកចំណុចទីពីរវិញ គឺចេះប្រើពេលវេលាក្នុងពេលនេះ ឥឡូវនេះតែម្តង។ បើអ្នកខ្ចិលច្រើន ព្រោះតែមិនបានចាប់ផ្តើមពេលឥឡូវនេះ ចេះតែពន្យាពេល វាធ្វើឱ្យអស់ចំណង់ កើតរោគខ្ចិល។ លោក Elon Musk បានគិតថា ពេលឥឡូវនេះជាពេលល្អបំផុត។ បើអ្នកចង់សម្រេចក្តីស្រមៃក្នុងជីវិត តើអ្នកចាប់ផ្តើមនៅពេលណា? តាមលោក Elon Musk មានប្រសាសន៍បន្ថែមថា ខ្ញុំជាមនុស្សសុទិដ្ឋិនិយម ដែលគិតថា ការរស់នៅរបស់យើងក្នុងពេលនេះ ជាការប្រសើរបំផុតក្នុងការរស់នៅ។ លោកមិនដែលខ្វះរឿងអតីតកាល និងរឿងអនាគតខ្លាំងពេកនោះទេ លោក ម៉ាស គ្រាន់តែផ្តោតអារម្មណ៍ពេលនេះតែប៉ុណ្ណោះ ភាពខ្ចិលក៏រត់បាត់ ធ្វើឱ្យចិត្តគាត់ទទួលបានក្តីសុខ ក្តីស្រឡាញ់ និងអាចសម្រេចកិច្ចការធំបាន។

បើអ្នកមានការគិតល្អៗ ជីវិតរបស់អ្នក សុខភាពរបស់អ្នក ជាការរស់នៅដែលមានសុភមង្គលបំផុត។ លោក Elon Musk ចង់បង្រៀនយើងថា ការរស់នៅ និងប្រើជីវិតឱ្យមានអត្ថន័យដូចលោក អ្នកត្រូវតែមានអារម្មណ៍ថា ពេលនេះជាពេលវេលាមានតម្លៃបំផុត ដែលលុយមិនអាចទិញវាបានទេ បើវាកន្លែងផុតគឺផុតហើយ។ កុំឱ្យភាពខ្ចិលស៊ីពេលវេលារបស់អ្នកឱ្យឥតប្រយោជន៍ឱ្យសោះ។ ចូរប្រើពេលវេលាក្នុងថ្ងៃនេះឱ្យមានតម្លៃបំផុត ជីវិតរបស់អ្នកនឹងបង្កើតលទ្ធផលធំ រស់នៅមានក្តីសុខមិនខានទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2294

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
173 views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
963 views

#ចិត្តសាស្ត្រ

ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
Tror Sopheap
December 31 2024
562 views

#ចិត្តសាស្ត្រ

១០គតិបណ្ឌិតអ្នកចិត្តសាស្រ្តបណ្តុះចិត្តឱ្យអ្នកចេះតស៊ូដើម្បីរកអត្ថន័យឱ្យជីវិតចេះរីករាយ
Tror Sopheap
December 29 2024
159 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្តប្រាប់ថា សញ្ញា ៥នេះ អ្នកជាមនុស្សឆ្លាតវៃខាងអារម្មណ៍ EQ
Tror Sopheap
December 27 2024
2 K views

#ចិត្តសាស្ត្រ

អ្នកមានទម្លាប់អានសៀវភៅ ប៉ូវគំនិតប៉ូវផ្លូវចិត្តឱ្យអាយុវែង
Tror Sopheap
December 26 2024
62 views
អត្ថបទថ្មីៗ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
#ចិត្តសាស្ត្រJanuary 2 2025
យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
#ចិត្តសាស្ត្រJanuary 2 2025
ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia