សម្រស់
ញ៉ាំលៀសខុសក្បួនប្រយ័ត្នឆ្លងមេរោគ! វេជ្ជ.ប្រាប់របៀបញ៉ាំលៀសហាល សុវត្ថិភាព មិនឆ្លងមេរោគ&រាគ
Mourn Kunthea
November 14 2022
799 views

លៀសហាល គឺជាអាហារមួយប្រភេទដែលពលរដ្ឋខ្មែរភាគច្រើននិយមចូលចិត្តហូប ជាពិសេសនៅកំលុងពេលរដូវក្ដៅ។ ប៉ុន្តែអាហារសម្រន់ លៀសហាលនេះគឺទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការចម្អិនក៏ដូចជាមានបច្ចេកទេសក្នុងការហាលច្បាស់លាស់ បើពុំនោះទេវាអាចបណ្តាលឱ្យអ្នកបរិភោគរាគឬឆ្លងមេរោគពីលៀសបាន។

យោងតាមប្រសាសន៍របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់បានលើកឡើងថា លៀសធម្មតាដែលឆ្លងកាត់ការសម្អាត ការចម្អិន ការហាលត្រូវកម្តៅថ្ងៃត្រឹមត្រូវគឺ គ្មានមេរោគនោះទេ។ ប៉ុន្តែចំពោះប្រភេទលៀសដែលញ៉ាំហើយអាចបណ្តាលឱ្យអ្នកញ៉ាំ ជួបបញ្ហារាក និងឆ្លងមេរោគមិនល្អគឺជា ប្រភេទលៀសដែលគ្មានអនាម័យ និងលៀសស្អុយជាដើម។ លៀសប្រភេទនេះគឺវាផ្ទុកទៅដោយ ប្រភេទបាក់តេរី Escherichia coli។ នៅពេលយើងហូបប៉ះចំលៀសស្អុយហ្នឹង បាក់តេរីនោះនឹងធ្វើឱ្យយើងចុកពោះ រាករូសភ្លាមៗ។

បើតាមការបញ្ជាក់ពីគេហទំព័រ VDH (Virginia Department of Health) បានឱ្យដឹងថា កាលណាអ្នកញ៉ាំប៉ះចំលៀសដែលគ្មានអនាម័យឬចំលៀសស្អុយញឹកញាប់ គឺពពួកបាក់តេរី Escherichia coli វានឹងជ្រៀតចូលទៅក្នុងរាងកាយហើយបង្កជាទៅជា ជំងឺពោះវៀន មេរោគក្នុងក្រពះ ករណីធ្ងន់ធ្ងរអាចប៉ះពាល់ដល់សួត ហើយអាចទៅជាមហារីកថែមទៀតផង។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានសូមណែនាំថា ដើម្បីហូបលៀសកុំឱ្យប៉ះពាល់សុខភាព អ្នកហូប ត្រូវជ្រៀសហូបលៀសណា ដែលមានអនាម័យ ពោលគឺលៀសដែលបានឆ្លងកាត់ការលាងជម្រះដោយទឹកស្អាតឱ្យជ្រះល្អ ហាលនឹងកម្ដៅថ្ងៃឱ្យឆ្អិនល្អ។ ប្រសិនបើពុំសូវមានកម្ដៅថ្ងៃ ត្រូវតែយកលៀសស្រុះទឹកក្ដៅមួយ៣នាទី រួចសឹមប្រឡាក់គ្រឿង ដាក់ហាល។

ដើម្បីឱ្យកាន់តែសុវត្ថិភាព អ្នកប្រកបអាជីវកម្មលក់លៀសហាលទាំងអស់ ត្រូវធ្វើតាមការណែនាំខាងលើ ជាពិសេសទៅទៀតនោះ ត្រូវចៀសវាងយកលៀសហាលសល់ពីរបីថ្ងៃមុនឬលៀសស្អុយមកលាយលក់។ ចំណែកអ្នកហូបវិញ ក៏គួរទិញហូបឱ្យត្រូវរដូវកាលដែរ ពោលបើខែភ្លៀងធ្លាក់ គួរកាត់បន្ថយឬកុំទិញលៀសហាលហូបអី ព្រោះវាអាចធ្វើឱ្យរាករូស។ គួរទិញហូបនៅខែដែលមានធាតុអាកាសក្ដៅ។

អត្ថបទដោយ៖ មឿន គ​ន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia