អាហារ
ញុំា៣មុខ ជំនួយដល់សក់ខ្លាំងណាស់ កាន់តែញុំាសក់កាន់តែល្អ ដុះលឿន
Thida Pet
July 21 2024
1.8 K views

ញុំា៣មុខ ជំនួយដល់សក់ខ្លាំងណាស់ កាន់តែញុំាសក់កាន់តែល្អ ដុះលឿន

សក់អាចនិយាយថាគឺជាសមស្នេហ៍សំខាន់មួយ ជួយលើកសម្រស់ទាំងប្រុសទាំងស្រីៗ មានសកើស្អាត សក់រលាស់ រលោង សក់មិនជ្រុះគឺជាក្ដីសុខមួយសម្រាប់អ្នកស្រឡាញ់សក់។ ដូច្នេះហើយទម្លាប់ថែរក្សាសក់គឺជារឿងមួយដែលអ្នកគ្រប់គ្នាគួរយកចិត្តទុកដាក់ព្រោះ សក់ក៏ជាផ្នែកសំខាន់មួយដែរ កុំយកចិត្តទុកដាក់ថែតែស្បែកមុខ ស្បែកខ្លួន តែមិនស្រឡាញ់សក់ឱ្យសោះ។

អាស្រ័យហេតុនេះហើយនៅក្នុងអត្ថបទនេះ យើងមិនមកនិយាយពីវិធីថែបំប៉ងសក់តាមរយៈផលិតផលនោះទេ​តែយើងមកចែករំលែពីរបបអាហារល្អសម្រាប់សក់ ជួយឱ្យសក់របស់អ្នកដុះល្អ មានសុខភាពល្អងាយជ្រុះច្រើនឡើង នេះបើយោងតាមរយៈប្រភព www.metropolisindia

១ផ្លែឈើសម្បូរវីតាមីនC៖ គឺឧស្សាហ៍ញុំាផងព្រោះផ្លែឈើនេះគឺមានអត្ថប្រយោជន៍ជួយ​ឱ្យសក់របស់បងប្អូនដុះបានល្អ ការពារជ្រុះច្រើនឡើងមក។ ដូច្នេះហើយសម្រាប់បងប្អូនដែលមានបញ្ហាជ្រុះសក់ ហើយមិនដែលញុំាប្រភេទផ្លែឈើសម្បូរវីតាមីនCទៀតគួរតែសាកល្បង។ព្រោះសក់ជ្រុះគឺមានច្រើនប្រភេទ អាចជ្រុះមកពីខ្វះវីតាមីន ប្រូតេអ៊ីនដើម្បីជួយឱ្យវាដុះលូតលាស់ល្អ។ តែបន្ទាប់ពីយើងបានផ្ដល់ឱ្យគេនៅបរិមាណគ្របើគ្រាន់ល្អបញ្ហាជ្រុះក៏អាចជួយកាត់បន្ថយបានខ្លះ។

២សណ្តែកសៀង៖ ​ជា​ប្រភព​សម្បូរ​វីតាមីន B2 ម៉ាញេស្យូម និង​ជាតិ​ដែកញុំា សណ្តែកសៀងក៏រារាំងការសំយោគនៃ dihydrotestosterone ដែលត្រូវបានគេស្គាល់ថាបណ្តាលឱ្យខូចសក់។ សណ្តែកសៀង ជាប្រភពសម្បូរអាស៊ីតខ្លាញ់អូមេហ្គា ៣ និងមានផ្ទុកម៉ង់ហ្គាណែស និងវីតាមីន ធ្វើឱ្យសក់ស្ងួត និងខូចមានសុខភាពល្អ ភ្លឺរលោង និងរឹងមាំ។

៣ផ្លែបឺរ៖ ផ្លែបឺរមានបរិមាណវីតាមីន E ខ្ពស់ដែលការពារឫសសក់ពីការបំផ្លាញ ញុំាផ្លែប័រអាច ធ្វើអោយប្រសើរឡើងនូវចរន្តឈាមនៃឫសសក់អាចជួយបង្កើនការលូតលាស់សក់។ញុំាផ្លែបឺរ អាចជួយរក្សាតុល្យភាព pH និងកម្រិតប្រេងនៃស្បែកក្បាល ដែលការពារការស្ទះនៃឫសសក់ និងធ្វើឱ្យសក់មានសុខភាពល្អ និងរឹងមាំ។

ដូច្នេះហើយសម្រាប់អ្នកដែលមានបញ្ហាជ្រុះសក់ឧស្សាហ៍ញុំាអាហារខាងលើផង ព្រោះវាមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពរបស់អ្នកខ្លាំងណាស់។ ក៏ប៉ុន្ដែបើសិនបងប្អូនញុំាហើយជ្រុះសក់នៅតែជ្រុះមិនធូរស្បើយ បងប្អូនអាចសាកល្បងទៅជួបពេទ្យឯកទេសើរស្បែកដើម្បីពិគ្រោះ កុំខ្មាសអៀនអ្វីព្រោះបញ្ហាសក់នេះពេទ្យអាចជួយបាន៕

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1243

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
470 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
442 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
210 views

#ព័ត៌មាន

ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
Thida Pet
September 2 2024
207 views

#ជំងឺ

ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យជំងឺទល់លាមក ពិបាកបត់ជើងជាប្រចាំ
Pheakdey Pao
September 6 2024
8 views
អត្ថបទថ្មីៗ
#ជំងឺSeptember 6 2024
ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យជំងឺទល់លាមក ពិបាកបត់ជើងជាប្រចាំ
#ព័ត៌មានSeptember 5 2024
ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
#ជំងឺSeptember 2 2024
វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
#ជំងឺSeptember 2 2024
រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
#ព័ត៌មានSeptember 2 2024
ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
#ជំងឺAugust 30 2024
គ្រាន់តែចៀសវាងភេសជ្ជៈប្រភេទនេះ ជួយបង្កើនអាយុរបស់អ្នក ១០ឆ្នាំ គ្មានជំងឺកាចទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia