សម្រស់
ស្រ្តេសពិបាកចិត្តគិតច្រើន មកសាកក្បួនផឹកតែប្រភេទនេះរាល់ថ្ងៃ រំលាយស្រ្តេសអស់ជាតិពុលពីខ្លួន
Mourn Kunthea
April 22 2023
1.8 K views

តែ គឺជាភេសជ្ជៈដែលគ្រប់គ្នាមិនអាចមើលរំលងបាន បើស្រឡាញ់សុខភាពផ្លូវចិត្ត ផ្លូវកាយ និងសម្រស់ ជាពិសេសអត្ថប្រយោជន៍លើការថែរក្សារាង និងអាយុវែង។ តែរាប់រយ រាប់ពាន់ប្រភេទត្រូវបានផលិតឡើងជារៀងរាល់ថ្ងៃដើម្បីបំពេញតម្រូវការមនុស្សជាតិ ក្នុងនោះសម្រាប់អ្នកមានបញ្ហាស្រ្តេស គិតច្រើន ស្មុគស្មាញ ពិបាកចិត្តជាមួយរឿងការងារ តែ៣ប្រភេទខាងក្រោមនេះគឺជាជម្រើសល្អបំផុតដែលមិនអាចខ្វះបាន។ ចាប់ផ្តើមផឹកត្រឹមរយៈពេលខ្លី នឹងទទួលបានលទ្ធផលគាប់ចិត្ត។

បើផ្អែកទៅតាមការចែករំលែករបស់លោក ចាង វីន (Mr. Zhan Wen) ជាអ្នកគ្រប់គ្រងទូទៅ នៅហាង ហ្វីនិក ស៊ី អែន ធី (Phoenix C&T) បានពន្យល់ប្រាប់ឱ្យដឹងថា តែមិនមែនជាថ្នាំរំលាយស្រ្តេសនោះទេ មិនមែនផឹកតែទៅហើយអ្នកបាត់ស្រ្តេស១០០%នោះទេ ប៉ុន្តែអ្នកចេះជ្រើសរើសតែផឹកឱ្យត្រូវប្រភេទ ពេលដែលអ្នកផឹករួចហើយ តែនោះវាមានតួនាទីជួយអារម្មណ៍របស់អ្នកស្រស់ស្រាយ សប្បាយចិត្ត ជាផ្នែកមួយជួយឱ្យផ្លូវចិត្តរបស់អ្នកបានធូស្រាលពីបញ្ហាទាំងឡាយ ធ្វើឱ្យអ្នកបាត់ស្រ្តេសដោយមិនដឹងខ្លួន។

លោក ចាង វីន (Mr. Zhan Wen) បាននិយាយថា ប្រជាជនខ្មែរភាគតិចណាស់ដែលចូលចិត្តផឹកតែជាប្រចាំ ពីព្រោះពួកគាត់មិនទាន់យល់ច្បាស់អំពីងត្ថប្រយោជន៍របស់តែចំពោះសុខភាពនោះទេ។ អ្នកខ្លះចាញ់រស់ជាតិតែថែមទៀតផង នៅពេលផឹកតែរួចគឺធ្វើឱ្យពួកគាត់មានអារម្មណ៍ថា វិលមុខ ពិបាកក្នុងខ្លួន ក៏ព្រោះតែ តែមានផ្ទុកជាតិកាហ្វេអ៊ីន។ តែដែលផឹកទៅហើយធ្វើឱ្យអ្នកមានអារម្មណ៍ថា វិលមុខ ពិបាកក្នុងខ្លួនគឺជាប្រភេទតែដែលធ្វើពីស្លឹកតែ ដែលប្រមូលផលចេញពីដើមតែដែលមានអាយុតិច មិនទាន់ដល់ពេលប្រមូលផល។ ដោយឡែកប្រសិនបើតែដែលផលិតចេញពីត្រួតតែពិតៗ បេះចេញពីដើមតែដែលគ្រប់អាយុក្នុងការបេះត្រួយត្រឹមត្រូវ គឺមិនធ្វើឱ្យអ្នកមានអារម្មណ៍ពិបាកក្នុងខ្លួននោះទេ។

មួយវិញទៀត សម្រាប់អ្នកដែលមានបញ្ហាស្រ្តេស ពិបាកចិត្ត គិតច្រើនស្មុគស្មាញ គួរតែជ្រើសរើសប្រភេទតែផ្កា និងតែផ្លែឈើខាងក្រោមផឹកជាប្រចាំថ្ងៃ៖

១. តែលីងជឺ(Ling Zin Plan)៖ ជាប្រភេទតែដែលមានតួនាទីជួយគ្រប់គ្រងសម្ពាធឈាម ជួយផ្នែកស្នារតី បង្កើនការចងចាំ បន្ថយភាពតានតឹង។

២. តែស៊ឺហ៊ូ(Dendrobium)៖ តែមួយប្រភេទនេះមានតួនាទីលើសលប់ គឺជួយក្រពះ ថ្លើម លំពែង ភ្នែក ជួយឱ្យគេងលក់ស្រួល កាត់បន្ថយភាពតានតឹងក្នុងចិត្ត និងដោះស្រាយបញ្ហាស្រ្តេសបានយ៉ាងល្អផងដែរ។

៣. តែហុងកូវឈី(Red wolfberry)៖ តែប្រភេទនេះមាននាទីជួយពង្រឹងប្រព័ន្ធការពាររាងកាយ ប្រឆាំងជំងឺមហារីក បន្ធូរអារម្មណ៍តានតឹង ស្រ្តេសចេញពីចិត្ត។

៤. តែហុងចាវភាន(Jujube slices)៖ មានតួនាទីជួយឱ្យគេងលក់ស្រួល បំបាត់បញ្ហាគិតច្រើន ស្ត្រេសរ៉ាំរ៉ៃ ជួយក្រលៀន និងជួយប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អ។

ចំពោះរបៀបផឹក

ទី១. យកទៅឆុងញុំាជាមួយនឹងទឹកក្តៅ៖ នៅពេលយកទៅឆុង ត្រូវទុកចោលយ៉ាងហោចណាស់៣ទៅ៥នាទី

ទី២. នៅពេលផឹកអស់ទឹកដែលឆុងលើកទីមួយអ្នកត្រូវថែមទឹកក្តៅលើកទី២ ឆុងទុករយៈពេល១៥នាទីទៅ៣០នាទីសឹមផឹក

ទី៣. ថែមទឹកឆុងលើកទី៣ គឺឆុងទុករយៈពេល៤៥នាទីទៅ១ម៉ោងសឹមផឹក។

គូសបញ្ជាក់ផងដែរថា ប្រសិនជាអ្នកមានអារម្មណ៍ថាខ្លួនឯងស្មុគស្មាញច្រើន អ្នកគួរតែរករបស់អ្វីម្យ៉ាងដើម្បីព្យាបាលផ្លូវចិត្តរបស់អ្នកឱ្យធូស្រាលស្រស់ស្រាយឡើងមកវិញនោះគឺប្រភេទតែខាងលើ។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់សាកសួរព័ត៌មានបន្ថែម ឬចង់បញ្ជាទិញប្រភេទតែខាងលើ អាចទំនាក់ទំនងទៅកាន់ផេក Phoenix C&T បាន៕

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia