ជំងឺ
វេជ្ជបណ្ឌិតបញ្ជាក់ថា៖ អ្នកមានបញ្ហាផ្លូវចិត្តយូរ ហានិភ័យពិការរាងកាយព្រោះតែជំងឺ១នេះ
Tror Sopheap
June 12 2023
1.7 K views

បើសុខភាពផ្លូវចិត្តរបស់អ្នកមានបញ្ហាហើយ មិនយូរទេរាងកាយអ្នកក៏ចុះខ្សោយតាមហ្នឹងដែរ។ អ្នកច្បាស់ជាមើលឃើញថា អ្នកពិបាកចិត្ត និងខូចចិត្តរឿងស្នេហ៍ សូម្បីតែបាយទឹកក៏អត់ឃ្លានដែរ។ វេជ្ជបណ្ឌិតនិងអ្នកចិត្តសាស្រ្តបានឯកភាពថា អ្នកកើតជំងឺផ្លូវចិត្តប៉ះពាក់ប្រព៏ន្ធរំលាយអាហារ និងលើសឈាមផងដែរ។ នៅខាងក្រោមនេះ អ្នកនឹងយល់ថា ហេតុអ្វីបញ្ហាផ្លូវចិត្តអាចវវត្តទៅបញ្ហាលើសឈាម?

សញ្ញាមុនដំបូងឱ្យអ្នកមានបញ្ហាសរសៃឈាម គឺធាត់ មកពីរបបអាហារលើសរសជាតិពេកដូចជាផ្អែម និងប្រៃ ដើមហេតុមកពីបញ្ហាស្រ្តេសនិងអារម្មណ៍តានតឹងនជឯង។ បើយោងតាមមន្ទីរពេទ្យ Mayoclinic បានបញ្ជាក់ថា អារម្មណ៍តានតឹង និងស្រ្តេស អាចបណ្តាលឱ្យអ្នកមានចំណង់លើចំណីអាហារលើសកម្រិត នាំឱ្យកើនគីឡូ និងសម្ពាធឈាមខ្ពស់ វាធ្វើឱ្យសរសៃឈាមឡើងប៉ោងផ្ទុះដាច់សរសៃកន្លែងហ្នឹង វាធ្វើឱ្យពិការរាងកាយ បើអ្នកមិនចាត់វិធានការកាត់បន្ថយបញ្ហាផ្លូវចិត្តទេ វាក៏វិត្តន៍ដល់បញ្ហាសុខភាពបេះដូងមួយកម្រិតទៀត។” វិធីកម្ចាត់ស្រ្តេសល្អបំផុត ការហាត់ប្រាណ ការធ្វើសមាធិ និងញ៉ាំអាហារសុខភាពល្អមានត្រី បន្លែ និងផ្លែឈើ។

តើអារម្មណ៍ និងសរសៃឈាម មានទំនាក់ទំនងគ្នាយ៉ាងណា? មនុស្សយើងអាចរស់បាន ព្រោះតែមានអារម្មណ៍ ឬវិញ្ញាណនេះឯង។ ប្រព័ន្ធសរសៃឈាមរបស់យើងមានតួនាទីក្នុងដំណើរការចិញ្ចឹមរាងកាយក៏ព្រោះតែអារម្មណ៍ភ្ជាប់ទំនាក់ទំនងជាមួយគ្នា។ តាមលោកស្រីវេជ្ជបណ្ឌិត Cristen Wathen បញ្ជាក់ថា មនុស្សយើងមានបញ្ហាផ្លូវចិត្តកាន់តែយូរព្រោះតែការថប់បារម្ភ ស្រ្តេស និងការធ្លាក់ទឹកចិត្តនោះ វានឹងប៉ះពាល់សុខភាពរាងកាយយើងតែម្តង ជាហេតុនាំកើតជំងឺលើសឈាម ហើយជំងឺមានហានិភ័យសម្រាប់មនុស្សវ័យ៤៥ឆ្នាំឡើង។”

ហើយលោកស្រីវេជ្ជបណ្ឌិត Renly Lim ជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ South Australia បានប្រាប់ Medical News Today ថា "ពេលយើងមានបញ្ហាសុខភាពផ្លូវចិត្តមានការកើនឡើង ក៏មានហានិភ័យដល់សរសៃឈាមបេះដូង និងការខូចខាតកោសិការរាងកាយដែរ"។ អារម្មណ៍ក៏ខូច រាងកាយក៏ខូចដែរ។​

ហើយមានវេជ្ជបណ្ឌិតជាច្រើនក៏បានណែនាំដែរថា ការធ្វើលំហាត់ប្រាណ ៤ ទៅ៥ ដងក្នុងមួយសប្តាហ៍រយៈពេល ៣០នាទីអាចកាត់បន្ថយកម្រិតបញ្ហាផ្លូវចិត្ត។ ហើយអ្នកអាចបន្ថែមសកម្មភាពតូចៗ ការអាន ការសមាធិ និងការគេងឱ្យបានគ្រប់គ្រាន់ បញ្ហាផ្លូវអារម្មណ៍មានតិច ហើយការលើសឈាម និងបញ្ហាធាត់ ក៏គ្មានដែរ។ ព្រោះអរម៉ូនៃរាងកាយរបស់អ្នកមានលំនឹង ហើយវាក៏ធ្វើឱ្យសុខភាពអ្នករឹងមាំដែរ៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2419

អត្ថបទទាក់ទង

#ជំងឺ

ពិនិត្យជំងឺមហារីកមាត់ស្បូ.ន ឥតគិតថ្លៃ នៅមន្ទីរពេទ្យ ហ្លួងម៉ែ នៅក្នុងមានលក្ខខណ្ឌ ៤ នេះ
Tror Sopheap
March 6 2025
734 views

#ជំងឺ

ប្រយ័ត្នផង! ក្រសួងសុខាភិបាកកាសថា ករណីថ្មី អ្នកជំងឺទឹកនោមផ្អែមកើនឡើង ៥៩%ជាង
Tror Sopheap
March 3 2025
631 views

#ជំងឺ

ប្រយ័ត្នតិច! បុរសៗ សម្រេចកាមដោយខ្លួនឯងច្រើនដង អាចគ្រោះថ្នាក់ដល់ខូចក្រលៀនទេ?
Tror Sopheap
March 3 2025
7.5 K views

#ជំងឺ

ប្រយ័ត្ន! ស្រីៗ មិនឈប់ផឹកស្រាកើតជំងកាច ១នេះរហូតដល់ ៤០%
Tror Sopheap
March 2 2025
140 views

#ជំងឺ

អ្នកវិសាស្រ្តកូរ៉េថា៖ វិធីព្យាបាលជំងឺមហារីកបែបទំនើប អត់ចាំបាច់សម្លាប់កោសិកាមហារីកទៀតទេ
Tror Sopheap
February 27 2025
829 views

#ជំងឺ

បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
Tror Sopheap
February 26 2025
75 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia