មនុស្សជាច្រើនមានបញ្ហាមួយក្នុងចិត្ត គឺភ័យខ្លាចចាស់។ នេះជាបញ្ហាដែលមនុស្សខំរកវិធីជាច្រើន ដើម្បីរក្សាសម្រស់ និងអាយុវែង។ តាមការសិក្សាភាគច្រើន មនុស្សដែលមានស្បែកសម្រស់ស្អាត និងអាយុវែ មានកត្តាជាច្រើនទៅលើទម្លាប់ការរស់នៅជាប្រចាំថ្ងៃនេះ។ ថ្ងៃនេះ យើងមកដឹងអំពីក្បួនទាំង ១០ នេះជួយស្បែកស្អាត និងអាយុវែង តើមានចំណុចអ្វីខ្លះ?
១. ថែរក្សាស្បែកមុនពេលហាត់ប្រាណ
យើងត្រូវការពារស្បែករបស់យើងមុនទៅហាត់ប្រាណ និងក្រោយពីហាត់ប្រាណ ដើម្បីកុំឱ្យមានបាក់តេរីច្រើនជាអ្នកបង្កបញ្ហាដល់ស្បែក តាមវេជ្ជបណ្ឌិត Thanisa និងវេជ្ជបណ្ឌិត Susan Massick ជាអ្នកជំនាញរោគសើរស្បែកបាននិយាយរួមគ្នាថា អ្នកមានបញ្ហាលើស្បែកសម្រស់ គឺមកពីមានបាក់តេរីច្រើន ដែលបណ្តាលឱ្យស្ទះរន្ធញើស និងលំហូរឈាមកើនឡើងតាមរន្ធញើស។ ដូចនេះ យើងគួរសម្អាតមុខ មុន និងក្រោយពេលហាត់ប្រាណរួច។
២. ការធ្វើលំហាត់ប្រាណជួយរក្សាទម្ងន់
ការធ្វើលំហាត់ប្រាណជួយរក្សាទម្ងន់ ធ្វើឱ្យរស់នៅបានយូរ ហើយជួយរក្សាសម្រស់ផងដែរ។ តាមការចុះផ្សាយ Netdoctor បានសរសេរថា ការធ្វើលំហាត់ប្រាណជួយរក្សាបេះដូងក្នុងការផលិតឈាម និងទម្ងន់របស់អ្នក។ តាមលោកគ្រូ សំបូរ ណាន ជាម្ចាស់មេដៃមាសពិភពលោកខាងកាយវប្បកម្មកាយ ជាសញ្ជាតិខ្មែរ បាននិយាយថា ការធ្វើលំហាត់ប្រាណ ជួយសុខភាពរឹងមាំ និងរក្សាស្បែករបស់យើង កុំឱ្យឆាប់ចាស់ផងដែរ។
៣. របបអាហារបង្កើតគុណភាពសម្រស់
តាមវេជ្ជបណ្ឌិត Jessica Wu នាងជាគ្រូពេទ្យជំនាញខាងរោគស្បែក និងអ្នកជំនាញចំណីអាហារបាននិយាយថា ខ្ញុំបានប្រាប់អ្នកជំងឺថា ពេលអ្នកហូបអាហារ វាជាអ្នកកំណត់ទៅលើសុខភាពស្បែក សម្រស់ និងការចិញ្ចឹមប្រព័ន្ធរាងកាយរបស់អ្នក។ ពីព្រោះថា អាហារល្អដូចជា ត្រី បន្លែផ្លែឈើ និងអាហារសម្បូរជាតិប្រតេអ៊ីន គឺជាប្រភេទអាហារត្រូវបានរំលាយ និងបំបែកទៅជាវីតាមីន ជាតិរ៉ែ និងអាស៊ីតអាមីណូដែលធ្វើឱ្យរាងកាយរបស់អ្នកអាចប្រើដើម្បីបង្កើតស្បែកឱ្យមានសុខភាពល្អ។” អាហារល្អមិនត្រឹមតែជួយសុខភាពស្បែកល្អទេ វាធ្វើឱ្យអ្នកមានអាយុវែងផងដែរ។ តាមអ្នកវេជ្ជសាស្រ្តចំណីអាហារបុរាណក្រិចបាននិយាយថា “អាហារជាអ្នកកំណត់សុខភាពរបស់មនុស្សគ្នា។”
៤. ភេជ្ជៈតែបៃតង
តាមអ្នកវិទ្យាសាស្រ្តលោក Garcia និងលោក Miralles បានសិក្សានៅកោះអូគីណាវ៉ាបានរកឃើញថា ការផឹកតែបៃតងនេះជាប្រចាំថ្ងៃរបស់ជនជាតិជប៉ុន ជួយឱ្យអាយុវែង និងជួយសុខភាពសម្រស់មានភាពវ័យក្មេងជាងមុនផងដែរ។ ពីព្រោះក្នុងជាតិតែបៃតងមានសារធាតុចិញ្ចឹមស្បែកគួរឱ្យចាប់អារម្មណ៍ជាច្រើន គឺសំបូរទៅដោយអាស៊ីដអាមីណូ វីតាមីន B វីតាមីន C វីតាមីន E និង thiophylline ហើយមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជួយការពាមហារីកស្បែកផងដែរ។
៥. ដោះស្រាយជំងឺស្រ្តេស
តាមការចុះផ្សាយពី Healthline បញ្ជាក់ថា ពេលអ្នកកើតស្រ្តេសខ្លាំង វាធ្វើឱ្យអ្នកអត់មិនឃ្លានចំណីអាហារ និងគេងមិនលក់ នេះជាមូលហេតុធ្វើឱ្យសុខភាពខុះខ្សោយ និងសម្រស់អ្នកជ្រួញតាមស្រ្តេសនេះដែរ។ ការស្ត្រេសនេះ ធ្វើឱ្យអរម៉ូនដែលបញ្ចេញទៅឱ្យរាងកាយធ្វើមានការប្រែប្រួលជាកត្តាជះឥទ្ធិពលដល់ស្បែក និង ធ្វើឱ្យអារម្មណ៍អ្នកកាន់តែតានតឹង។ ការដោះស្រាយបញ្ហានេះ យើងត្រូវមានផ្នត់គំនិតវិជ្ជមាន ត្រូវទទួលខុសត្រូវដើម្បីដោះស្រាយបញ្ហា និងធ្វើសមាធិ ដើម្បីកាត់ជំងឺស្រ្តេសនេះ បានល្អបំផុត។
៦. គេងធ្វើឱ្យអ្នករស់បានយូរ
មនុស្សម្នាក់ៗ ត្រូវការគេងឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុខភាពឱ្យរឹងមាំ និងសម្រស់។ តាមសៀវភៅ Ikigai បានសរសេរថា “តារាម៉ូតដែលរក្សាសម្រស់ស្អាត មានវិធីមួយជាផ្នែកធំ គឺការគេងឱ្យបានគ្រប់គ្រាន់ចាប់ពី៨ ម៉ោង ទៅ៩ ម៉ោង ដើម្បីឱ្យស្បែករបស់ពួកគេមានសភាពតឹងលើមុខ។” ការគេងនេះពិតជាសំខាន់ខ្លាំង តាមលោក Matthew Walker ជាអ្នកវិទ្យាសាស្រ្ត និងអ្នកនិពន្ធសៀវភៅ ហេតុអ្វីអ្នកត្រូវការដេក? បាននិយាយថា “នៅថ្ងៃណាមួយ សុខភាពអ្នកចុះខ្សោយ អ្នកលែងហ៊ានមើលងាយពីគេងនេះហើយ ពីព្រោះថា ការគេងនេះមានឥទ្ធិពលដល់អារម្មណ៍ និងអាយុជីវិតអ្នកផងដែរ។”សូម្បីលោក Jack Ma បាននិយាយថា “ការគេងឱ្យគ្រប់គ្រាន់ជាវិធីដោះស្រាយបញ្ហាផ្លូវចិត្តបានល្អបំផុត។”
៧. ការទទួលទានទឹកជួយស្បែកស្រស់ថ្លា
ស្បែក និងសុខភាពរបស់យើង ត្រូវការជាតិទឹកឱ្យបានគ្រប់គ្រាន់ប្រហហែលជា ៧០% ដើម្បីជួយលាងជាតិពុងពីរាង្គកាយ និងដឹកនាំឈាមទៅកាន់តែប្រព័ន្ធរាងកាយទាំងមូល។ មនុស្សដែលខ្វះជាតិទឹក ធ្វើឱ្យស្បែកពួកគេ មានភាពស្ងួត។ ហើយជាតិទឹកជួយដល់ប្រព័ន្ធរំលាយអាហារ និងស្បែកភ្លឺរលោង មិនឆាប់ចាស់ផងដែរ។
៨. រស់នៅមានភាពវិជ្ជមានក្នុងជីវិត
មនុស្សដែលរស់នៅដោយសប្បាយរីករាយក្នុងជីវិតនេះ ជាមនុស្សហ៊ានប្រឈមនឹងបញ្ហា និងមានគំនិតវិជ្ជមាន ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្ត នេះជាកត្តាមួយដែលរក្សាវ័យកុំឱ្យចាស់ជាងវ័យ។ សូម្បីជនជាតិជប៉ុននៅកោះOkinawa និងអ្នកចិត្តវិទ្យា មានឯងភាពគ្នាថា កុំឱ្យចិត្តរបស់យើងមានបញ្ហធំៗ លាក់ក្នុងចិត្តឱ្យសោះ វាធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងរាងកាយ។ ជនជាតិជប៉ុន មិនឱ្យបញ្ហាធំៗ កើតឡើងលាក់ក្នុងចិត្តនោះទេ គឺពួកគេចេះដោះស្រាយបញ្ហាតូចទាំងនេះ តាំងពីតូចម្លេះ។ តាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Yeshiva បាននិយាយថា “មនុស្សដែលរស់នៅមានសុខភាពល្អ គឺជាមនុស្សដែលមានគំនិតវិជ្ជមាន និងជាអ្នកចេះគ្រប់គ្រងអារម្មណ៍បានល្អ។”
៩. មានទំនាក់ទំនងជាមួយអ្នកដទៃ
ការរស់នៅក្នុងការភ្ជាប់ជាមួយអ្នកដទៃដោយសេចក្តីស្មោះត្រង់ វាធ្វើឱ្យអារម្មណ៍ផ្លូវចិត្តមានភាពរីករាយកាន់តែច្រើន។ តាមប្រធានាធិបតីសហរដ្ឋអាមេរិកលោក អាប្រាម លិងខូល បាននិយាយថា “ការធ្វើអំពើល្អ ជួយឱ្យខ្ញុំមានអារម្មណ៍រីករាយ។” ដូចជាមនុស្សដែលនៅតំបន់កោះអួគីណាវ៉ា ដែលមានអាយុវែងជាងគេបាននិយាយថា “ពួកយើងមានវប្បធម៌មួយក្នុងការរស់នៅ គឺការរស់នៅរបស់យើងមានលក្ខណៈជួយគ្នាទៅវិញទៅមក។”
១០. រស់នៅជាមួយខ្លួនឯង
មានមនុស្សជាច្រើនមានបញ្ហាសុខភាព និងធ្វើសម្រស់ខូចម្តងបន្តិចៗ មកពីរស់នៅជាមួយអតីតកាល និងអនាគត ដោយភ្លេចរស់នៅជាមួយពេលនេះក្នុងជីវិតនេះ។ ទោះបីអ្នកមានបញ្ហាពីអតីត វាជាបទពិសោធ ចំណែកអនាគតជារឿងមិនទន់មកដល់ទេ តែអ្វីដែលសំខាន់ គឺជីវិតពេលនេះមានអត្ថន័យក្នុងការរស់នៅខ្លាំងណាស់។ ដូចជាព្រះពុទ្ធបាននិយាយថា “កុំរស់នៅជាមួយអតីត និងអនាគត ចូរអ្នករស់នៅជាមួយពេលនេះជាមួយខ្លួនរបស់អ្នក វាធ្វើសុខភាព និងស្បែកអ្នកមានសភាពស្រស់ថ្លា។”
សម្បីលោកវេជ្ជបណ្ឌិត Hinohara ជប៉ុនមានអាយុ ១០៥ ឆ្នាំ បាននិយាយ មនុស្សយើងចាំបាច់ត្រូវតែរស់នៅជាមួយឥរិយាបទរបស់ខ្លួន។” គាត់ចង់មានន័យថា ឥរិយាបទជាកំណត់ការរស់នៅរបស់មនុស្សម្នាក់ៗ ឬយើងអាចនិយាយថា ការរស់នៅអាយុវែង និងខ្លី វាអាស្រ័យលើឥរិយាបទរបស់យើងមានលក្ខណៈបែបណាជាការឆ្លើយបតរបស់មនុស្សម្នាក់ៗ ។ ជីវិតយើងខឹង អន់ចិត្ត និងសប្បាយ វាជាការឆ្លើយបតតាមឥរិយាបទរបស់យើង៕
អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព