អាហារ
កុំញុំាអាហារពេលល្ងាច១ក្រុមនេះខូចសុខភាពអស់ហើយ ឆាប់ឡើងគីឡូទៀត
Thida Pet
August 4 2024
6 K views

កុំញុំាអាហារពេលល្ងាច១ក្រុមនេះខូចសុខភាពអស់ហើយ ឆាប់ឡើងគីឡូទៀត

ជាមួយគ្នានេះដែរក្រុមការងារចាបបៃតង ចង់ចែករំលែកទាក់ទងនឹងការផឹកស្រាននៅពេលយប់ មកចែកជូនឱ្យបងប្អូនបានដឹង​ថាតតើការផឹកស្រានៅពេលយប់ប្រឈមគ្រោះថ្នាក់​ កើតជំងឺធ្ងន់ធ្ងរអ្វីខ្លះ? នេះបើយោងតាមរយៈគេហទំព័រ webmd.comបានរៀបរាប់ពីផលប៉ះពាល់នៃការផឹកស្រាជាប្រចាំថ្ងៃ​មិនថាពេលណាក៏ដោយក៏ប្រឈមគ្រោះថ្នាក់ដល់សុខភាពដូចគ្នាផលប៉ះពាល់នោះមានដូចជា​។

-ប្រឈមហានិភ័យកើតជំងឺទឹកនោមផ្អែម៖ ការផឹកស្រាច្រើន អាចរំខានប៉ះពាល់ដល់ជាតិស្ករនៅក្នុងឈាម ក៏ព្រោះស្រាមានជាតិស្ករ កាឡូរី ដែលជាហេតុនាំឱ្យអ្នកផឹកប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទទី២។​ដូច្នេះ អ្នកជំនាញបានណែនាំអ្នកដែលចូលចិត្តផឹកស្រាគួរតែព្យាយាមកាត់បន្ថយចំណង់ និងទម្លាប់នៃការផឹកប្រចាំថ្ងៃឱ្យបានច្រើន​ ណែនាំមិនឱ្យផឹកស្រាលើសពី៨កែងក្នុង១សប្ដាហ៍នោះទេ ព្រោះប៉ះពាល់ដល់សុខភាណខ្លាំងណាស់ កើតទឹកនោមផ្អែមលឿន។

-ញុំាប្រៃពេលយប់ ប្រឈមជំងឺលើសសម្ពាធឈាម៖ ជាទូទៅអ្នកដែលចូលចិត្តញុំាប្រភេទអាហារដែលមានជាតិប្រៃខ្លាំងជាប្រចាំថ្ងៃ គឺសារធាតុប្រៃនេះនឹងបង្កឱ្យសម្ពាធឈាមកើតឡើងខ្ពស់លឿនខុសធម្មតា។ ដោយសារតែ​សារធាតុអំបិល គឺអាចធ្វើឱ្យកើតមានសារធាតុរាវនៅក្នុងរាងកាយឆាប់រហ័ស ដូច្នេះហានិភ័យឡើងសម្ពាធឈាម គឺប្រឈមខ្ពស់ណាស់។

-ផឹកភេសជ្ជៈប៉ូវកម្លាំងពេលយប់៖ដូចជាគ្រឿងកំប៉ុង ដែលមានជាតិស្ករខ្ពស់ ដោយវានឹងផ្តល់ថាមពលដល់អ្នកទទួលទានក្នុងរយៈពេលខ្លី ។ សារជាតិស្ករមាននៅក្នុងភេសជ្ជៈមួយមុខនេះ នឹងចូលទៅបំផ្លាញកោសិកាថ្លើមផងដែរ ដោយបង្កឱ្យកើតមានខ្លាញ់រុំថ្លើម រលាកកោសិកាថ្លើមម្តងបន្តិចៗ។ ជាទូទៅភេសជ្ជៈប៉ូវកម្លាំង អាចមានជាតិស្ករខ្ពស់ប្រហែល ២៧ទៅ២៨ ក្រាមក្នុងមួយកំប៉ុង ដូច្នេះបើបងប្អូនចង់ផឹកសូមជ្រើសរើសភេសជ្ជៈណាមានជាតិស្ករទាប៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia