អត្ថបទ PR
មន្ទីរសម្រាកព្យាបាល ដេវ៉ាល់ដា និងមន្ទីរពេទ្យ សាមិតទីវេទ ប្រទេសថៃ បានចុះកិច្ចព្រមព្រៀងលើយុទ្ធសាស្ត្រសម្ព័ន្ធទីផ្សារ
MC LyHouy
November 1 2022
175 views

កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២២ លោកជំទាវ វេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា ជានាយិការ នៃមន្ទីរសម្រាកព្យាបាល ដេវ៉ាល់ដា បានចុះកិច្ចព្រមព្រៀងលើយុទ្ធសាស្ត្រសម្ព័ន្ធទីផ្សារ ជាមួយមន្ទីរពេទ្យ សាមិតទីវេទ ប្រទេសថៃ ដែលតំណាងដោយលោកវេជ្ជបណ្ឌិត វ៉ាស៊ូ កាំឆៃសាធាន ជានាយករងនៃមន្ទីរពេទ្យកុមារ សាមិតទីវេទប្រទេសថៃ។

ការចុះកិច្ចព្រមព្រៀងសម្ព័ន្ធភាពលើយុទ្ធសាស្ត្រសម្ព័ន្ធទីផ្សារនេះ បានធ្វើឡើងក្នុងគោលបំណង ដើម្បីនាំយកការទទួលស្គាល់អំពីគុណតម្លៃសេវាសុខាភិបាលរបស់ភាគីទាំងសងខាង ផ្សព្វផ្សាយនិងបម្រើទៅកាន់អតិថិជន និងអ្នកជំងឺគោលដៅ ដែលក្នុងកិច្ចព្រមព្រៀងមានរួមបញ្ជូលទាំងមធ្យោបាយនិងយុទ្ធសាស្ត្រដែលភាគីទាំងពីរនឹងត្រូវរួមគិតរួមធ្វើជាមួយគ្នា ក្នុងគោលបំណងរួមគឺបម្រើផលប្រយោជន៍ជូនដល់អ្នកជំងឺរបស់ភាគីទាំងសងខាង ក្នុងការទទួលបានសេវាការថែទាំពីខាងភាគគីទាំងពីរប្រកបដោយទំនុកទុកចិត្ត ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ។

លើសពីនេះទៅទៀតភាគីទាំងពីរបានព្រមព្រៀងពង្រីកពង្រឹងទៅលើការសហការសេវាជាក់លាក់ដែលរួមមាន៖

• ការពិគ្រោះយោបល់តាមប្រព័ន្ធអេឡិចត្រូនិច ជាមួយវេជ្ជឯកទេសកុមារ ភ្លាមៗ ដោយមិនត្រូវការការណាត់ជួបមុន ជាមួយពេលវេលារង់ចាំខ្លី

 • ជំនួបពិភាក្សាករណីជំងឺធ្ងន់ និង ស៊ាំញាំ តាមប្រព័ន្ធអេឡិចត្រូនិច រវាងវេជ្ជបណ្ឌិតឯកទេសថៃ និង ខ្មែរ មុនការសម្រេចបញ្ជូនតាមរយៈ រថយន្ត ឬយន្តហោះសង្គ្រោះបន្ទាន់

• កម្មវិធីបញ្ជូន គិលានុបដ្ឋាយិកា និង វេជ្ជបណ្ឌិត បណ្តុះបណ្តាល វគ្គខ្លី​ នៅមន្ទីរពេទ្យ សាមិតទីវេទ

• ការសហការលើការ កិច្ចពិភាក្សាស្តីពីសុខភាពក្នុងកម្មវិធីនាទីសុខភាព ដេវ៉ាល់ដា ឬការអញ្ជើញជាវាគ្មិនក្នុងសិក្ខាសាលាសម្រាប់ក្រុមវេជ្ជសាស្រ្ត ដើម្បីលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងវិស័យសុខាភិបាល។

មន្ទីរសម្រាកព្យាបាល ដេវ៉ាល់ដា រំពឹងទុកនឹងសង្ឃឹមយ៉ាងមុតមាំពីលទ្ធផលដ៏មានអត្ថន័យ និងល្អឥតខ្ចោះ ចេញពីការខិតខំប្រឹងប្រែងពីភាគីទាំងសងខាង ដែលរួមគិតរួមធ្វើជាមួយគ្នា បម្រើភាពរីកចម្រើនរួមគ្នាដើម្បីគ្នាទៅវិញទៅមក។ ហើយក៏ជឿជាក់ថា គ្រប់កិច្ចការដែលភាគីទាំងពីរអាចធ្វើការរួមគ្នានឹងដើរឆ្ពោះសំដៅទៅគោលដៅតែមួយ គឺជាការផ្តល់សេវាវេជ្ជសាស្រ្តប្រកបដោយទំនុកទុកចិត្តដល់អ្នកជំងឺរបស់ភាគីទាំងសងខាង។

សូមបញ្ជាក់ផងដែរថា មន្ទីរសម្រាកព្យាបាលដេវ៉ាល់ដា ផ្តល់សេវាថែទាំសុខភាព 24ម៉ោង និង៧ថ្ងៃ ក្នុងមួយសប្តាហ៍ ជាមួយនឹងឯកទេសជាច្រើនប្រភេទ ភាគច្រើនជាឯកទេសវេជ្ជសាស្រ្តទូទៅ ជំងឺរ៉ាំរ៉ៃ និង ឯកទេសព្យាបាលជំងឺថ្លើមគ្រប់ប្រភេទ។ ជាមួយគ្នានេះ មន្ទីរសម្រាកព្យាបាលដេវ៉ាល់ដាក៏បានសហការជាមួយ ក្រុមហុន វីអេអេស៊ី ជាសេវាយន្តហោះពេទ្យ និងយន្តហោះឯកជន វីអាយភី (VAAC -VIP Air Ambulance & Charter Flight) បាន និង កំពុង ធ្វើការជាមួយមន្ទីរពេទ្យនានាទូទាំងពិភពលោក ជាពិសេសមន្ទីរពេទ្យក្នុងប្រទេស សង្ហបុរី និងថៃ។ ដេវ៉ាល់ដាតែងតែស្វែងរកតែមន្ទីរពេទ្យដែលមានស្តង់ដារអន្តរជាតិ ហើយសហការដៃគូជាមួយតែមន្ទីរពេទ្យដែលអាចជឿទុកចិត្តបានសម្រាប់អ្នកជំងឺតែប៉ុណ្ណោះ។ ដេវ៉ាល់ដាក៏ធ្វើការបញ្ជូនដើម្បីព្យាបាលបន្តសម្រាប់តែក្នុងករណីជំងឺដែលត្រូវការសេវាព្យាបាលចាំបាច់ដែលពុំទាន់មាននៅប្រទេសកម្ពុជា តែប៉ុណ្ណោះ៕

For English PR read here: https://devaldamedicalcenter.com/devalda-medical-center-signs-strategic-marketing-alliance-agreement-with-samitivej-hospital-thailand/

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#អត្ថបទ PR

៣វិធីជួយបង្កើតការចងចាំរបស់កូន ធ្វើឱ្យកូនរៀនឆ្លាត IQខ្ពស់ មិនខ្លាចសាលា ហើយចង់រៀន
Mourn Kunthea
February 11 2025
47 views

#អត្ថបទ PR

របៀបផឹកទឹកដោះគោ ជ្រើសទឹកដោះគោ ផឹកឱ្យត្រូវជាមួយបញ្ហា
Sreymom Cha
February 11 2025
14 views

#អត្ថបទ PR

ចង់ឱ្យមុខតឹងណែន រលោងស្អាតដូចនារីជប៉ុន កុំរំលងឡេលាបមុខ១ប្រភេទនេះ
Thida Pet
January 24 2025
29 views

#អត្ថបទ PR

ក្នុងឱកាសបុណ្យចូលឆ្នាំចិន មន្ទីរព្យាបាលធ្មេញសន្តិភាពមានចែកជូនអាំងប៉ាវvoucher ទាំងនេះដល់អតិថិជនដែលមកពិនិត្យនិងព្យាបាលធ្មេញផ្ទាល់
Thida Pet
January 22 2025
48 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
Vuthea Morn
January 19 2025
110 views

#អត្ថបទ PR

សូមចូលរួមអបអរសាទរ! មន្ទីរព្យាបាលធ្មេញសន្តិភាព ចុះអនុស្សរណៈយោគយល់ជាមួយCIA First International school
Thida Pet
January 14 2025
33 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia