ចិត្តសាស្ត្រ
អ្នកបរាជ័យ បាក់ទឹកចិត្ត និងជំងឺផ្លូវចិត្ត នេះជារបៀបគាស់អំណាចផ្លូវចិត្តរស់ឡើងវិញ

ប្រសិនបើអ្នកបរាជ័យ ខូចចិត្ត បាក់ទឹកចិត្ត និងកើតជំងឺអ្វីមួយ តើអ្នកគួរធ្វើបែបណា? មានមនុស្សជាច្រើនបណ្តាយបញ្ហាផ្លូវចិត្តតាមយថាកម្ម ឬអត់ស្គាល់ផ្លូវដោះស្រាយក៏មានដែរ។ ខ្ញុំបានស្គាល់បុគ្គលម្នាក់អាចជួយលោកអ្នករួចផុតពីបញ្ហាទាងអស់នេះពីលោក Robert Greene ជាសេដ្ឋីនិពន្ធបានលក់សៀវភៅដាច់ខ្នាតអន្តរជាតិអស់រាប់លានក្បាល។

លោក Robert Greene ជាបុគ្គលកម្រិតពិភពលោកម្នាក់បានយកឈ្នះលើរឿងសែនលំបាកបញ្ហាធ្លាក់ទឹកចិត្ត និងជំងឺដាច់សរសៃឈាមខួរក្បាលកាលឆ្នាំ ២០១៨។ ប៉ុន្តែសព្វថ្ងៃនេះ គាត់បានជាសះស្បើយឡើងវិញអាចសរសេរសៀវភៅ និងដើរលេងតាមធម្មតា។ ពេលគាត់ឈឺនោះ ជាពេលសោកនាដកម្មក្នុងការប្រយុទ្ធជាមួយបញ្ហាផ្លូវចិត្ត និងការរក្សាក្តីសង្ឃឹមព្រោះគាត់មានគោលបំណងចង់់រស់នៅបន្តដោយមានអាកប្បកិរិយាជាវិជ្ជមាន។

លោក Robert Greene មានប្រសាសន៍ថា ខ្ញុំមិនអនុញ្ញាតឱ្យជំងឺដាច់សរសៃឈាមខួរក្បាលធ្វើស៊ីផ្លូវចិត្តរបស់ខ្ញុំឱ្យចុះចាញ់នោះទេ។ ប្រសិនបើខ្ញុំបាត់បង់ក្តីសង្ឃឹម វានឹងក្លាយទៅជាការធ្វើអត្តឃាតភ្លាម។ ម្យ៉ាងទៀត ខ្ញុំដឹងថា ខ្ញុំមានវត្ថុបំណងមួយទៀត ធ្វើឱ្យខ្ញុំចង់រស់នៅគឺការនិពន្ធសៀវភៅមួយក្បាលទៀត ដែលខ្ញុំចង់សរសេរបំផុត។ ខ្ញុំមិនមែនជាមនុស្សរឹងមាំរហូតនោះទេ មាន​គ្រាខ្លះ ​​ខ្ញុំក៏​មាន​អារម្មណ៍​ចង់​បោះបង់វាដែរ។ ប៉ុន្តែខ្ញុំត្រូវតែតាំងចិត្តដើម្បីយកឈ្នះរឿងនេះ។ បញ្ហាផ្លូវចិត្តរវាងនឹងខ្ញុំ ពេលខ្លះ យើងបានប្រយុទ្ធគ្នា។ ដូចនេះហើយ សព្វថ្ងៃនេះ ខ្ញុំក្លាយជាអ្នកក្លាហានម្នាក់ មិនធ្វើឱ្យខ្ញុំចុះចាញ់អ្វីមួយដោយងាយស្រួលឡើយ”។ នេះជាអំណាចផ្លូវចិត្តគាត់បានប្រយុទ្ធប្រឆាំងឈ្នះជំងឺមួយនេះ។

ពេលគាត់់ដាច់សរសៃឈាមខួរក្បាល គាត់ពិតជាអគុណដល់ភរិយារបស់លោកខ្លាំងណាស់ បានជួយមើលថែលើរូបគាត់ដោយយកចិត្តទុកបំផុត។ នេះជាក៏អំណាចថាមពលឱ្យលោក Robert Greene តែងប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែរស់បន្ត...។ នេះជាខួរកំណើរនៃការរស់របស់គាត់ជាលើកទី២។ លោកបានអគុណរាល់ថ្ងៃនីមួយៗ បានបន្ថែមជីវិតឱ្យគាត់់បានរស់នៅបន្ត។ មុនបញ្ចប់ជីវិតចាកចេញពីផែននេះក្នុងជីវិតចុងក្រោយ គាត់ចង់រឿងណាល្អៗ ឱ្យមានភាពស្រស់ស្អាតដល់ពិភពលោក។ តើអ្នកដឹងគុណថ្ងៃនីមួយៗ ក្នុងជីវិតរស់បន្តដែរទេ? ជីវិតអ្នកគ្រប់ផ្នែកសុទ្ធតែមានតម្លៃទាំងអស់។

បើអ្នកមិនអាចមើលឃើញពីតម្លៃរបស់ខ្លួនទេ អ្នកបែបជាគ្មានកម្លាំងចិត្តរស់នៅទេមើលទៅ។ បើអ្នកគិតថា ខ្លួនគ្មានតម្លៃទេ ដៃ ជើង កែវភ្នែក សក់ រាងកាយ បេះដូង មាត់ និងច្រមុះ... តើអ្នកហ៊ានលក់ដៃម្ខាង ១០០ដុល្លារទេ? ខ្ញុំជឿថា អ្នកច្បាស់ជាអត់ហ៊ានលក់ទេ។ ខ្ញុំចង់ទាញចំណាប់អារម្មណ៍អ្នកឱ្យគិតថា ការពិតជីវិតអ្នកមានតម្លៃណាស់។ ហេតុអ្វីអ្នកគិតថា ខ្លួនឯងខ្សោយ បាក់ទឹកចិត្ត ចង់សម្លាប់ខ្លួន និងខ្លួនអត់កំណើត? ពេលអ្នកចេះឱ្យតម្លៃលលើខ្លួនឯង តម្លៃខ្លួនអ្នកនឹងកើនឡើងនិងមានសុខថែមទៀត។ ពេលអ្នករៀនគិតបែបនេះ មួយជីវិតអ្នកមានអំណាចលើផ្លូវចិត្ត មានសេរីភាព មានតម្លៃ និងប្រើជីវិតកើតប្រយោជន៍ច្រើនដល់សង្គម៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3172

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
203 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
453 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
161 views

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
739 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
413 views
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.2 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.1 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.1 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
66 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia