ព័ត៌មាន
អាជ្ញាធរថៃប្រកាស! ប្រជាជនខ្លួនប្រមាណ២០មុឺននាក់ធ្លាក់ខ្លួនឈឺ បង្កពីខ្យល់ពុលមិនធ្លាប់មាន
Thida Pet
March 10 2023
707 views

កាលពីថ្ងៃព្រហស្បតិ៍ខែ​មីនា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រសួងសុខាភិបាល ថៃ បានចុះផ្សាយថា​ ប្រជាជនខ្លួន ធ្លាក់ខ្លួនឈឺចូលដេកពេទ្យប្រមាណ២០មុឺននាក់ ដោយសារស្រូបខ្យល់ពុល និងប្រមាណ១.៣លាននាក់ទៅហើយ ដែលបានធ្លាក់ខ្លួនឈឺចាប់តាំងពីដើមឆ្នាំមកម្ល៉េះ នេះបើយោងតាមរយៈប្រភព bangkokpost

គួរបញ្ជាក់ឱ្យដឹងថា ប្រភេទខ្យល់ពុលនេះ គឺសម្បូរដោយធូលី ដែលតូចល្អិតបំផុតប្រហែល២.៥មីក្រូម៉ែត្រ ឬអង្កត់ផ្ចិតតិចជាង (PM២.៥)ហើយកើតឡើងនៅខាងជើង ភាគឦសាន ក្រុងបាងកក និងខេត្តជុំវិញកាលពីថ្ងៃព្រហស្បតិ៍នេះ ដែលបណ្ដាលឱ្យប្រជាជនថៃ ប្រមាណ២០មុឺននាក់មានបញ្ហាផ្លូវដង្ហើម។

អាជ្ញាធរថៃ បានណែនាំប្រជាពលរដ្ឋឱ្យពាក់ម៉ាស់ការពារ ដើម្បីសុវត្តិភាព និងហាមមិនឱ្យប្រជាជនដុតកាកសំណល់ រហូតដល់ស្ថានភាពបរិយាកាសអួរអាប់​ដោយសារធូលីតូចល្អិតបានប្រសើរឡើងវិញ។ លោកវេជ្ជបណ្ឌិត​ Kriangkrai Namthaisong ថៃបានណែនាំមិន ឱ្យកុមារ រួមទាំងស្រ្តីមានផ្ទៃពោះ ចេញក្រៅផ្ទះព្រោះអាចប៉ះពាល់សុខភាពបាន។

ជាការពិតណាស់ ធូលី​ដ៏​ល្អិត​ល្អន់​ បាន​គ្រប​ដណ្តប់​លើ​សង្កាត់​កោះ​រតនៈកូស៊ីន​ ជា​ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែលមិនធ្លាប់មានពីមុនមក។ យោងតាមលោក Pinsak Surasawadi អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យការបំពុល (PCD) បានឱ្យដឹងថា កម្រិតនៃភាគល្អិត២.៥ មីក្រូម៉ែត្រ ឬអង្កត់ផ្ចិតតិចជាង (PM២.៥) បានកើនឡើងនៅគ្រប់តំបន់នៃខេត្តភាគខាងជើងចំនួន ១៧កាលពីព្រឹកថ្ងៃព្រហស្បតិ៍ផងដែរ។ នៅភាគខាងជើងប្រទេសថៃ តំបន់ចំនួន១៧នេះ ត្រូវបានចាត់ថ្នាក់នៅក្នុងតំបន់ពណ៌ទឹកក្រូច ជាកម្រិតចាប់ផ្តើមប៉ះពាល់ដល់សុខភាព និង ១៥តំបន់នៅក្នុងតំបន់ក្រហមនៃផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ អាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនថៃនៅតែបង្កើនការប្រុងប្រយ័ត្នរហូតចាប់ពីថ្ងៃទី១៤ដល់ទី១៦ខែមីនា​នែះ ដើម្បីធានាសុវត្ថិភាព៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1258

អត្ថបទទាក់ទង

#ព័ត៌មាន

កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
Tror Sopheap
December 19 2024
238 views

#ព័ត៌មាន

ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
Tror Sopheap
December 12 2024
403 views

#ព័ត៌មាន

ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
Tror Sopheap
December 12 2024
119 views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views

#ព័ត៌មាន

ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
Tror Sopheap
November 8 2024
118 views

#ព័ត៌មាន

ខ្មែរអស្ចារ្យ! អង្ករខ្មែរជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោក
Tror Sopheap
November 7 2024
119 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia