ព័ត៌មាន
Danalac GOAT PREMIUM បង្ហាញខ្លួនជាផ្លូវការ ជាមួយរូបរាងថ្មីកាន់តែប្រណីត គុណភាពកាន់តែប្រសើរ

ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប (IG Trading Group Co.,Ltd) បាន​បង្ហាញ​រូបរាង​ថ្មី​នៃ​ផលិតផលទឹកដោះ​ពពែម្សៅ Danalac GOAT PREMIUM របស់​ខ្លួន​ជា​ផ្លូវការ ជាមួយ​សោភ័ណ្ឌ​ភាព​ល្អ​ប្រណីត បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ និង​គុណភាព​កាន់​តែ​ប្រសើរ។

Photo 2025 06 16 11 16 55

នាព្រឹក​ថ្ងៃទី ១៥ ខែមីថុនា ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន IG Trading Group បានបង្ហាញ​នូវ​រូប​រាង​ថ្មី​ជា​ផ្លូវការនៃ​ផលិត​ផល​ទឹកដោះ​ពពែម្សៅ Danalac GOAT PREMIUM នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ជាមួយ​នឹង​សោភ័ណ្ឌ​ភាព​លេចធ្លោ​ទាក់ភ្នែក។

ក្រៅ​ពី​រូបរាង​ដ៏​ប្រណីត ទឹកដោះ​ពពែ​ម្សៅ Danalac GOAT PREMIUM ក៏​បាន​បន្ថែម​នូវ​រូបមន្ត​ថ្មីៗ​ជា​ច្រើន បំពេញ​តាម​តម្រូវ​ការ​របស់​ម៉ាក់ៗសម័យថ្មី និង​ជា​អាហារូបត្ថម្ភ ដែល​ចាំបាច់​សម្រាប់​កុមារតូចៗ​ផងដែរ។  នៅ​ក្នុង​នោះ​ ទឹកដោះពពែម្សៅ​របស់​ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប ​បាន​ផ្តោត​សំខាន់​ទៅ​លើ​សារធាតុ​ចាំបាច់​មួយ​ចំនួន​ដូចជា៖

Selenium៖ សេលេនីញ៉ូម ធម្មជាតិ ជួយ​បង្កើន និង​ជំរុញដល់​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ

Prebiotics (GOS/FOS)៖ ជា​ចំណី​អាហារ​ដ៏​ល្អ​សម្រាប់​ពពួក​បាក់តេរីល្អ ជួយ​ដល់​សុខភាព​ប្រព័ន្ធរំលាយអាហារ

DHA & ARA៖ ជួយ​ដល់​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រសាទ និង​ខួរ​ក្បាល​កុមារ

Iron៖ ជួយ​ដល់​កោសិកា​ឈាម​ក្រហម ការពារ​ជំងឺ​ស្លេកស្លាំង និង​ជំងឺ​ក្រិន

Calcium៖ ជំនួយ​ឆ្អឹង​រឹងមាំ និងការលូតលាស់ល្អ

គូស​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប គឺ​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន IG  International Group ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៧ ហើយ​គោល​បំណង​របស់​ក្រុមហ៊ុន គឺ​នាំ​យក​ផលិតផល​ដែល​មាន​គុណភាព​មក​ចែកចាយ​ជូន​អតិថិជន  និង​លើក​តម្កើង​ផលិតផល​ក្នុង​ស្រុក។ បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ចែកចាយ​ផលិតផល​របស់​ខ្លួន​បាន​ទៅ​ដល់ ៣៥០០ ហាង គ្រប​ដណ្តប់​ទូទាំង​ប្រទេស។ ជាមួយ​គ្នា​នេះ​ដែរ នៅឆ្នាំ ២០១៩ IG Trading Group បាន​ទទួល​សិទ្ធិ​ផ្ដាច់​មុខ​ពី ក្រុមហ៊ុន ដាណា ឌែរី គ្រុប ក្នុង​ការ​ចែកចាយ​ផលិតផល​ទឹកដោះគោ និងពពែ​ម្សៅ​សម្រាប់​កុមារ និង​ទារក​នៅ​កម្ពុជា។ ដាណា ឌែរី គ្រុប គឺជា​អ្នក​ផលិត និង​ផ្គត់ផ្គង់​ទឹកដោះគោ​ជា​ច្រើន​មុខ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ ជាមួយ​នឹង​រោងចក្រ​ធំៗ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​បារាំង ស្វីស និងអេស្តូនី។ បច្ចុប្បន្ន ដាណា ឌែរី គ្រុប  ប្រតិបត្តិ​ការ​ចែកចាយ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ជាង ៤០ ប្រទេសទូទាំងពិភពលោក៕

Sreymom Cha
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 20

អត្ថបទទាក់ទង

#ព័ត៌មាន

ឯកឧត្តមសុខ សំណាង អបដំណើរឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញទទួលជំនួយ លើកទី១៣ របស់មូលនិធិ Global Life Sharing នៃសាធារណរដ្ឋកូរ៉េ
Vuthea Morn
October 28 2025
61 views

#ព័ត៌មាន

ក្រសួងការងារបញ្ជាក់ពីថ្ងៃឈប់សម្រាកពីប្រាក់ឈ្នួល ក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ
Tror Sopheap
October 27 2025
1 K views

#ព័ត៌មាន

សូមប្រយ័ត្ន! មន្រ្តី ក.ប.ប. កំពុងស្វែងរកប្រេងឆា ៥ម៉ាកជាផលិតផលវៀតណាម ប៉ះពាល់សុខភាពណាស់
Tror Sopheap
October 20 2025
848 views

#ព័ត៌មាន

ក្រសួងសុខាភិបាល៖ កុមារីអាយុ ៣ឆ្នាំឆ្លងវីរុសផ្តាសាយបក្សី ៤របៀបការពារវីរុសនេះ
Tror Sopheap
October 17 2025
176 views

#ព័ត៌មាន

អត់ដឹងខាតលុយ! ចាប់ពីពេលនេះ អ្នកមាន ប.ស.ស ប្រើសេវាសុខភាពទាំង៦ ដោយឥតគិតថ្លៃ
Tror Sopheap
October 15 2025
6.1 K views

#ព័ត៌មាន

ញ៉ាំរាប់ឆ្នាំ! ប្រហិតរាប់តោនហួសដឺឡេ ត្រូវសមត្ថកិច្ចខាងគយចុះបង្ក្រាបហើយ
Tror Sopheap
October 8 2025
328 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia