កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចចំនួន ៣ផ្សេងគ្នា ដោយបញ្ជាឲ្យបិទ មន្ទីរសម្រាកព្យាបាលឯកជនចំនួន៣ នៅរាជធានីភ្នំពេញ។
ជាក់ស្ដែងយោងតាមសេចក្ដីប្រកាសដែលបានចេញផ្សាយនៅក្នុងផេកផ្លូវការរបស់ក្រសួងសុខាភិបាលមន្ទីរពេទ្យសម្រាកព្យាបាលឯកជនចំនួន ៣នោះរួមមាន៖ មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង, មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីសង្ឃឹម។
ចំពោះមូលហេតុដែលបិទនោះគឺដោយសារតែមន្ទីរសម្រាកព្យាបាលនេះ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវត្រឹមត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសម្រាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍សកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំ ដែលជាការមិនអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងលើវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្រ្ដ អមសាស្រ្ដ និងជំនួយវេជ្ជសាស្រ្ដ ៕
អត្ថបទដោយ៖ ស្រីណុច