ស្បែកគ្របក្បាលលិង្គ គឺជាស្បែកដែលអាចលាត់ចេញពីស្បែកដែលគ្របលើចុងលិង្គ។ វាជាការបន្តនៃស្បែកដែលគ្របដណ្តប់លិង្គទាំងមូល។ ជាទូទៅបុរសដែលកាត់ស្បែកគ្របក្បាលលិង្គរួច អាចកាត់បន្ថយការឆ្លងជំងឺអេដស៍ក្នុងពេលរួមភេទតាមទ្វារមាសរហូតដល់ ៦០% ឯណោះ។ ការកាត់ស្បែកគ្របក្បាលលិង្គចោលក៏បន្ថយការប្រឈមនឹងជំងឺប៉េស និងវីរុសបង្កមហារីកមាត់ស្បូនក្នុងពេលរួមភេទនៅទ្វារមាសដែរ។ ក្រៅពីនេះ វាក៏ជួយការពារដៃគូកុំឲ្យឆ្លងជំងឺស្វាយបន្ថែមទៀតដែរ។
យ៉ាងណាមិញនៅប្រទេសកម្ពុជាយើង ហាក់បីដូចជាមិនទាន់មានការចែកចាយទូលំទូលាយអំពីបញ្ហាកាត់ស្បែកចុងលិង្គ ដោយមនុស្សមួយចំនួនធំយល់ថាការកាត់ស្បែកចុងលិង្គនេះគឺជាប្រពៃណីរបស់អ្នកកាន់សាសនាឥស្លាម ខណៈដែរបុរសដែលមិនកាន់សាសនាឥស្លាមមិនចាំបាច់កាត់ឡើយ។
ជាក់ស្ដែងយោងតាមលោកវេជ្ជបណ្ឌិត កូប រ៉លី ដែលជាគ្រូពេទ្យជំនាញខាងកាត់ស្បែកចុងលិង្គបានលើកឡើងពីហេតុផល៨យ៉ាង ដែលបុរសគ្រប់រូបគួរតែកាត់ស្បែកចុងលិង្គ៖
១. អនាម័យ៖ លិង្គដែលមានស្បែកគ្រប និងគ្មានស្បែកគ្របសុទ្ធតែត្រូវការអនាម័យឲ្យស្អាតទាំងអស់។ ខណៈពេលដែលអ្នកខ្លះជឿថា លិង្គដែលគ្មានស្បែកគ្របក្បាល ត្រូវការការយកចិត្តទុកដាក់បន្ថែមច្រើនពេលនិយាយដល់រឿងអនាម័យ តែវាគ្រាន់តែត្រូវការការអនុវត្តខុសគ្នាប៉ុណ្ណោះ។ ជាតិប្រេង បាក់តេរី និងកោសិកាស្បែកងាប់ៗអាចកកកុញក្រោមស្បែកគ្របក្បាលលិង្គ និងកើតជាកំណកបាន។ បើសិនជាកំណកនេះមិនត្រូវបានសម្អាត វាអាចនាំឲ្យមានផលរំខានជាការឈឺចាប់ រហូតដល់ការបង្ករោគថែមទៀតក៏មានដែរ។
២. កាត់បន្ថយអត្រាជំងឺរលាកផ្លូវបង្ហូរនោម៖ ចំពោះបុរសដែលបានកាត់ស្បែកចុងលិង្គរួចរាល់អត្រានៃការកើតមានជំងឺរលាកផ្លូវបង្ហូរនោមគឺមានទាបបំផុត។
៣. កាត់បន្ថយជំងឺដែលឆ្លងតាមរយៈការរួមភេទ៖ ការកាត់ស្បែកចុងលិង្គបានចូលរួមចំណែកកាត់បន្ថយនៃជំងឺដែលឆ្លងតាមរយៈការរួមភេទដូចជា ជំងឺអេដស៍ កាមរោគ ស្វាយ ប្រមេះជាដើម។
៤. ការពារជំងឺមហារីក៖ ចំពោះបញ្ហាស្បែកគ្របលិង្គត្បៀតជំងឺមហារីកលិង្គកម្រកើតឡើងណាស់ ប៉ុន្តែការស្រាវជ្រាវនិយាយថា វាកាន់តែកម្រថែមទៀតបើសិនជាលិង្គនោះត្រូវបានកាត់ស្បែកគ្របក្បាលលិង្គចេញហើយ។
៥. ការពារជំងឺមហារីកមាត់ស្បូន ចំពោះមនុស្សស្រីដែលជាដៃគូរួមភេទ៖ តាមរយៈការសិក្សាបានរកឃើញថា ស្បែកចុងលិង្គរបស់បុរសអាចមានផ្ទុកនូវមេរោគ HPV នៅពេលដែលបុរសរួមភេទជាមួយដៃគូអត្រាខ្ពស់គឺបានចម្លងមេរោគ HPV ទៅកាន់ដៃគូរបស់គាត់ដែលនាំឲ្យកើតជំងឺមហារីកមាត់ស្បូន។ ដូច្នេះហើយការកាត់ស្បែកចុងលិង្គអាចកាត់បន្ថយអត្រានៃការកើតជំងឺមហារីកមាត់ស្បូនទៅលើស្រ្ដី។
៦. រួមភេទបានយូរ៖ បុរសដែលបានកាត់ស្បែកចុងលិង្គគឺមានសមត្ថភាពផ្លូវភេទកាន់តែខ្លាំងជាងមុនដោះស្រាយបញ្ហាឆាប់ចេញទឹកកាម។
៧. ការពារជំងឺរលាកក្បាលលិង្គ៖ លិង្គដែលមានស្បែកគ្របក្បាលលិង្គស្ទើរតែជិតៗ គឺជាជំងឺមួយធ្វើឲ្យតឹងស្បែកនេះខ្លាំង រហូតដល់មានការរលាក និងការបង្ករោគបាន។ ប៉ុន្តែការសម្រេចចិត្តកាត់ស្បែកនេះចោលអាចជួយបង្ការកុំឲ្យមានបញ្ហានេះកើតឡើងវិញដែរ។ ជាក់ស្តែង ការរលាកក្បាលលិង្គអាចបណ្តាលមកពីការបង្ករោគ ឬការរលាកណាមួយ ប៉ុន្តែការកាត់ស្បែកគ្រប់ក្បាលលិង្គនឹងជួយកុំឲ្យវាកើតឡើងម្តងទៀតបាន។
៨. ដោះស្រាយបញ្ហាស្បែកចុងត្បៀត៖ ចំពោះដែលមានបញ្ហាស្បែកគ្របលិង្គត្បៀត ការកាត់ស្បែកចុងលិង្គគឺជាជម្រើសតែ១គត់ដែលជួយដោះស្រាយបញ្ហាមួយនេះ។
ក្រោមហេតុផលទាំងអស់នេះហើយបុរសគួរតែកាត់ស្បែកចុងលិង្គ ល្អជាជាងទុកវា ដែលជាកត្តាហានិភ័យដល់ការរស់នៅ និងបញ្ហាសុខភាពផងដែរ។
គួរឱ្យដឹងផងដែរថា លោកវេជ្ជបណ្ឌិត កូប រ៉លី គឺជានាយកប្រតិបត្តិនៃមន្ទីរសម្រាកព្យាបាល អេចប៊ីប៊ី ភ្នំពេញ (HBB Phnom Penh Clinic) និងជាអ្នកជំនាញផ្នែកខតាន់។ ជាមួយគ្នានេះផងដែរមន្ទីរពហុព្យាបាល និងសម្ភព អេច ប៊ី ប៊ី ភ្នំពេញ មានសេវាកម្ម វះកាត់ទូទៅ សម្រាលបុត្រដោយធម្មជាតិ ឬវះកាត់ វិភាគរកមេរោគមហារីកមាត់ស្បូនស្ត្រី កញ្ចប់ពិនិត្យសុខភាព បុរស-ស្រ្តី វិភាគឈាមទូទៅ សង្រ្គោះបន្ទាន់២៤ម៉ោង ចាក់វ៉ាក់សាំងសំរាប់ទារក កុមារ និងមនុស្សចាស់ វះកាត់ស្បែកចុងលិង្គ ក្មេង មនុស្ស ចាស់ ដែលមានទីតាំងស្ថិតនៅអាគារ៨១ ផ្លូវបេតុង សង្កាត់ច្រាំងចម្រេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សម្រាប់បងប្អូនចង់ពិនិត្យនឹងព្យាបាលសេវាកម្មណាមួយដែលបានរៀបរាប់នៅខាងលើ អាចទំនាក់ទំនងណាត់ជួបវេជ្ជបណ្ឌិត តាមរយៈតាមរយៈតេលេក្រាម ០១២ ៥៤៦ ៧០៧ ឬទូរស័ព្ទលេខ ០១២ ៥៤៦ ៧០៧ ៕
អត្ថបទដោយ៖ ស្រីណុច

