អាហារ
ច្បាស់ៗហើយពេទ្យប្រាប់ មូលហេតុ៣ធំៗធ្វើឱ្យស្រ្តីកើតរោគផ្សិត រមាស់ធ្លាកស រុំារ៉ៃមិនងាយបាត់
Thida Pet
July 25 2023
9.3 K views

ផ្សិតរុំារ៉ៃគឺមានន័យថាបុគ្គលម្នាក់អាចកើតជំងឺនេះ៤ដងឡើង ក្នុង១ឆ្នាំ គឺគេហៅថាកើតផ្សិតរុំារ៉ៃ ហើយជំងឺផ្សិតរុំារ៉ៃនេះមិនមែនកើតលើតែមនុស្សស្រីនោះទេ មានន័យថាមនុស្សប្រុសក៏ប្រឈមកើតរោគផ្សិតក្នុងប្រដាប់ភេទផងដែរ នេះបើយោងតាមរយៈការចែករំលែករបស់ អ្នកគ្រូពេទ្យ ង៉ែត គឹមសយ

ខាងក្រោមនេះគឺជាមូលហេតុធំៗ៣យ៉ាងធ្វើឱ្យកើតរោគផ្សិតរុំារ៉ៃឡើងមក។

មូលហេតុទី១នោះគឺ កង្វះអនាម័យ និងធ្វើអនាម័យមិនបានត្រឹមត្រូវ ទាក់ទងនឹងប្រដាប់បន្ដពូជរាប់ទាំងបុរសនិងស្រ្តី គឺមានន័យថាពេលបត់ជើងតូចហើយ លាងសម្អាតឬលាងសម្អាតរួចមិនបានជូតឱ្យស្ងួតល្អ អត់បានលាងសម្អាតមុននិងក្រោយពេលរួមភេទ​ ឬក៏ទឹកដែលយលមកសម្អាតហ្នឹងមិនស្អាតមានមេរោគ ឬក៏ទឹកដែលយកមកសម្អាតនិងទៅបំផ្លាញពពួកបាក់តេរីល្អៗក្នុងនៅក្នុងប្រដាប់ភេទបុរសនិងស្រ្តីក៏នាំឱ្យកើតមានជាបញ្ហារោគផ្សិតឡើងមក។មួយវិញទៀតចំពោះនឹងបុរសដែលមានស្បែកចុងលិង្គមិនពន្លាត់ ហើយមិនបានធ្វើអនាម័យសម្អាតឱ្យបានស្អាតក៏មានបញ្ហារោគផ្សិតឡើងមកបែបនឹងផងដែរ។

មូលហេតុទី២ មនុស្សមានជំងឺប្រចាំកាយ ឬប្រព័ន្ធភាពសុំាចុះខ្សោយ ចំពោះប្រភេទជំងឺប្រចាំកាយដែលគេបានរកឃើញថាបង្កឱ្យកើតរោគផ្សិតគឺជំងឺទឹកនោមផ្អែម អេដស៍ ជំងឺ២នេះ មេរោគផ្សិតងាយនឹងកើតមានឡើងខ្លាំងណាស់ ព្រោះមនុស្សប្រភេទនេះប្រព័ន្ធរាងកាយរបស់គាត់ទន់ខ្សោយ។ ម្យ៉ាងវិញទៀត អ្នកដែលប្រើប្រាស់ថ្នាំផ្សះរយៈពេលយូរ មានន័យថា ជូនកាលគាត់ឈឺជំងឺអ្វីផ្សេងពីរោគផ្សិត ហើយគាត់ហូបថ្នាំផ្សះ២ទៅ៣សប្ដាហ៍ឡើងទៅ ហើយក្រោយពីជាពីជំងឺអាចនឹងកើតរោគផ្សិតមកតាមក្រោយ។ មួយវិញទៀតស្រ្តីដែលមានផ្ទៃពោះ អ្នកមានបញ្ហាស្រ្តេស គេងមិនគ្រប់គ្រាន់ ញុំាអាហារអត់សូវមានជីវជាតិ ងាយនឹងធ្វើឱ្យប្រព័ន្ធភាពសុំាគាត់ចុះខ្សោយងាយកើតរោគផ្សិតមកដូចគ្នា។

មូលហេតុទី៣ កើតជំងឺរោគផ្សិតរួចហើយ តែមិនព្រមទៅព្យាបាល ឬក៏ មិនបានព្យាបាលឱ្យបានត្រឹមត្រូវ មានន័យថាមិនបានធ្វើតាមការណែនាំរបស់គ្រូពេទ្យជំនាញមានន័យថាថ្នាំគ្រូពេទ្យឱ្យមកប្រើ១សប្ដាហ៍ តែគាត់ប្រើបាន២ទៅ៣ថ្ងៃមិនបាត់ឈប់ប្រើ ឬក៏ប្រើបាន២ទៅ៣ថ្ងៃបាត់រោគសញ្ញាឈប់ប្រើ ។ ចំណែកអ្នកខ្លះទៀតពេលកើតរោគផ្សិតឡើងមកហើយចាំៗអូសបន្លាយរហូតកន្លះខែដល់១ខែមិនព្រមទៅព្យាបាល ជំងឺក៏បាត់ដោយខ្លួនឯង​តែសូមចាំថាមេរោគវានៅក្នុងខ្លួនដដែល ដល់ពេលណាមួយវានឹងកើតមានឡើងវិញមិនខាន។

ជាចុងក្រោយអ្នកគ្រូពេទ្យ ង៉ែត គឹមសយ បើមានធ្លាក់សខុសប្រក្រតី សូមឈប់ទៅផ្សំថ្នាំលេបផ្តេសផ្តាស បើមិនចង់អោយជម្ងឺនោះវិវត្តន៍ទៅជារ៉ាំរ៉ៃ ជាជម្រើសដ៏ល្អនិងត្រឹមត្រូវ គឺត្រូវទៅជួបពិគ្រោះ ពិនិត្យ និងទទួលការព្យាបាលដែលត្រឹមត្រូវជាមួយគ្រូពេទ្យជំនាញ៕

អត្ថបទដោយ៖ ប៉ែត ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង

#អាហារ

បើមិនចង់ឱ្យជំងឺលើសឈាមកាន់តែធ្ងន់ធ្ងរ គួរទទួលទានរបបអាហារទាំងនេះ
Tror Sopheap
February 12 2025
565 views

#អាហារ

អស្ចារ្យកូនខ្មែរ! ផលិតប្រេងសណ្តែកដីជួយបំបាត់ការឈឺសន្លាក់ កាត់ខ្លាញ់អាក្រក់ពីបេះដូង
Tror Sopheap
February 12 2025
112 views

#អាហារ

បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
Tror Sopheap
February 11 2025
137 views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#អាហារ

ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប
Tror Sopheap
February 9 2025
139 views

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1.1 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia