ជំងឺ
ធ្លាក់ភ្លៀងធ្លាក់ខ្យល់! មនុស្សប្រឈមខ្លាំងនឹងជំងឺគ្រុនឈីក ទាំងនេះជាវិធីការពារ&ទប់ស្កាត់កុំឱ្យឆ្លង
Mourn Kunthea
October 13 2022
220 views

គ្រុនឈីក(Chikungunya) គឺជាជំងឺគ្រុនក្តៅម្យ៉ាងដែលមានរោគសញ្ញាស្រដៀងជាមួយជំងឺគ្រុនឈាម ហើយវាឆ្លងតាមរយៈមូសខ្លាខាំដូចជំងឺគ្រុនឈាមដែរ។ ជំងឺគ្រុនឈីកនេះ ច្រើនកើតនៅរដូវធ្លាក់ភ្លៀងធ្លាក់ខ្យល់ដែលមានអាការដូចជា ឈឺសន្លាក់ដៃជើង ឈឺសាច់ដុំ ក្តៅខ្លួនភ្លាមៗ អស់កម្លាំង ឡើងកន្ទួល រកក្អួតចង្អោរ និងក្រហមភ្នែកជាដើម។

យោងតាមការបញ្ជាក់ពីគេហទំព័រ mayoclinic បានឱ្យដឹងថា ជំងឺគ្រុនឈីកនេះជាទូទៅមានរយៈពេល១សប្តាហ៍ទៅ២សប្តាហ៍ ប៉ុន្តែប្រសិនជាអ្នកជំងឺមិនបានទៅព្យាបាលឱ្យទាន់ពេល គឺមេរោគឈីក វាជ្រៀតចូលទៅក្នុងឆ្អឹង បង្កើតទៅជាជំងឺឈឺសន្លាក់រ៉ាំរ៉ៃពិបាកព្យាបាលណាស់។ បន្ថែមពីលើនេះទៀត ជំងឺគ្រុនឈីកនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់លឿនបំផុត គឺតាមរយៈមូសខាំ។

ដូច្នេះដើម្បីការពារកុំឱ្យមូសខាំ និងទប់ស្កាត់កុំឱ្យឆ្លងជំងឺគ្រុនឈីកនេះបាន អ្នកត្រូវអនុវត្តដូចខាងក្រោម៖

១. ប្រើថ្នាំបាញ់សត្វល្អិតដែលមានស្លាកសញ្ញា DEET ឬ picaridin ។ ត្រូវពិនិត្យមើលថាថ្នាំនោះត្រូវបានចុះបញ្ជីដោយទីភ្នាក់ងារការពារបរិស្ថានឬអត់។

២. ពាក់អាវដៃវែង និងខោជើងវែងឱ្យជិតៗ

៣. ការពារខ្លួនអ្នកនៅក្នុងផ្ទះដោយប្រើ ម៉ាស៊ីនត្រជាក់ ឬគេងក្នុងមុង

៤. កុំទៅកន្លែងដែលមានផ្ទុះជំងឺគ្រុនឈីក

ចំណាំ៖ ស្រ្តីមានផ្ទៃពោះ អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺបេះដូង មានគ្រោះថ្នាក់ខ្លាំងប្រសិនជាឆ្លងជំងឺគ្រុនឈីកនេះ។

គូសបញ្ជាក់ផងដែរថា ប្រសិនជាអ្នកឬសមាជិកអ្នកមានរោគសញ្ញាដូចបានរៀនរាប់ខាងលើសូមប្រញាប់ទៅជួបពេទ្យក្រោយចេញអាការ២ទៅ៧ថ្ងៃ ហាមទុកនៅយូរជាងនេះព្រោះមេរោគឈីកអាចជ្រៀតចូលទៅក្នុងឆ្អឹងបាន៕

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia