ជំងឺ
សូមប្រុងប្រយ័ត្ន! ក្នុងអំឡុងពេលភ្ជុំបិណ្ឌកុំដុតធូបច្រើនពេក ព្រោះផ្សែងធូបងាយបង្កជំងឺមហារីកដូចបារីអញ្ចឹង

គ្រឿងធូបគឺធ្វើដោយប្រភេទរុក្ខជាតិ ដូចជាសំបកឈើ ខ្លឹមឈើ និងជ័រឈើ ដែលមានក្លិនក្រអូបប្រហើរ សម្រាប់អុជបង្ហុយផ្សែងជាគ្រឿងបូជា ទៅតាមប្រពៃណី។ ប៉ុន្តែអ្នកមានដឹងទេថា តើផ្សែងធូបអាចបង្កជាជំងឺមហារីកបានទេ?

ពិតណាស់ការអុជធូបភាគច្រើនគឺ អុជម្រាប់គោលបំណង បុណ្យភ្ជុំបិណ្ឌការឧទិ្ទសកុសលដល់ដូនតាជាដើម ប៉ុន្តែបើទោះបីយ៉ាងណាក្ដីការស្រាវជ្រាវថ្មីៗនេះបង្ហាញថា ការស្រូបផ្សែងធូបគឺមានមានគ្រោះថ្នាក់បង្កជាងបារីទៀត ហើយផ្សែងធូបអាចមានគុណវិបត្តិនៃសុខភាពមួយចំនួរួមមាន៖

What Is Incense? Ingredients and Facts

‑ជំងឺមហារីក៖បើយើងនិយាយដល់ផ្សែងធូបវិញគឺវាមានលាយគ្រឿងផ្សំធម្មជាតិដែលបង្កើតជាសារធាតុតូចៗដែលអាចបញ្ចោញជាផ្សែងបាន ហើយអំឡុងពេលមនុស្សស្រូបជាតិផ្សែងធូបចូលទៅក្នុងខ្លួនគឺវាងាយនឹងបង្កគ្រោះថ្នាក់ដល់សុខភាពណាស់។ ការសិក្សាមួយនៅឆ្នាំ 2009 របស់ Trusted បានបញ្ជាក់ថា ធាតុផ្សំខ្លះនៃសារជាតិរបស់ធូបគឺ វាអាចបង្កឱ្យមានជំងឺមហារីក។ មិនតែប៉ុណ្ណោះការសិក្សានេះក៏បានរកឃើញថា មហារីកទាំងនេះភាគច្រើនជាមហារីកផ្លូវដង្ហើមផ្នែកខាងលើ ឬមហារីកសួត។ ចំណាំ (ផ្សែងនៅក្នុងធូបមានផ្សំពីសារធាតុងាយនឹងបង្កផលប៉ះពាល់ជាច្រើនដូចជា៖ អ៊ីដ្រូកាបូន, បង់ហ្សែន, កាបូនឌីអុកស៊ីត)។

‑ជំងឺហឺត៖សារធាតុដែលមាននៅក្នុងផ្សែងធូបមិនត្រឹមតែមានផ្ទុកនូវសារជាតិបង្កមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបណ្តាលឱ្យមានជំងឺផ្សេងទៀតផងដែរ នេះមានន័យថាវាអាចនាំឱ្យមានជំងឺផ្លូវដង្ហើមមួយចំនួនដូចជា ជំងឺហឺតជាដើម។

‑ការរលាក៖បើតាមប្រភពដដែលបានបង្ហាញថាផ្សែងធូបក៏អាចបង្កឱ្យមានការរលាករ៉ាំរ៉ៃនៅក្នុងខ្លួនយើងដែរ។ វាអាចបណ្តាលឱ្យរលាកដែលមិនត្រឹមតែនៅក្នុងសួតប៉ុណ្ណោះទេ ប៉ុន្តែវាក៏មាននៅក្នុងថ្លើមផងដែរ។

‑ការរំលាយអាហារ៖សមាសធាតុផ្សែងធូបក៏អាចប៉ះពាល់ដល់ការរំលាយអាហារផងដែរ។ មិនតែប៉ុណ្ណោះការសិក្សាដដែលបានយកសត្វសត្វកណ្តុរទៅពិសោធន៍ បានបង្ហាញថាវាជះឥទ្ធិពលអវិជ្ជមានដល់ការរំលាយអាហារ និងទម្ងន់ ហើយវាបណ្តាលឱ្យបាត់បង់កម្រិតកូលេស្តេរ៉ុលល្អនៅក្នុងខ្លួនទៀតផង។

‑សុខភាពបេះដូង៖ក្រៅពីជំងឺហឺត និងជំងឺមហារីក ផ្សែងធូបក៏បង្កឱ្យមានការកើនឡើងហានិភ័យនៃជំងឺបេះដូងនោះដែរ។

ជាចុងក្រោយមិនថាផ្សែងអ្វីនោះទេ ចូលអ្នកទាំងអស់គ្នាព្យាយាមរកកន្លែងណាគ្មានផ្សែង ឬទីសុវតិ្ថភាព ដើម្បីកុំឱ្យស្រូបផ្សែងទាំងនោះ ការពារសុខភាពជាចម្បង។

អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia