អាហារ
សុខៗឈឺសុដន់ខុសប្លែកពីធម្មតា អាចបណ្ដាលមកពីមូលហេតុ៤យ៉ាង ស្ត្រីគួរតាមដានខ្លួនឯងឱ្យខ្លាំង
Pheakdey Pao
December 1 2022
212 views

នៅពេលពេញវ័យមនុស្សស្ត្រីអាចនឹងមានការប្រើប្រួលខ្លាំងទៅលើទម្រង់រូបរាងកាយ និងការមករដូវប្រចាំខែ។ ក៏ប៉ុន្តែស្របជាមួយនឹងការប្រែប្រួលនេះ ក្នុងករណីមួយដែលស្ត្រីច្រើនឈឺចុកប្លែកគួរឱ្យបារម្ភនោះ គឺពាក់ព័ន្ធនឹងការឈឺសុដន់ម្ខាង ឬតាំងសងខាង ដោយគ្មានមូលហេតុច្បាស់លាស់ ហើយអ្វីដែលស្ត្រីឈឺសុដន់ភ័យបំផុតនោះ គឺខ្លាចកើតជំងឺមហារីក។

ផ្អែកទៅតាមប្រភពចេញផ្សាយ hopkinsmedicine.org បានពន្យល់ឱ្យដឹងថា លក្ខណៈនៃការឈឺសុដន់នេះ មិនប្រាកដថា បង្កមកពីគ្រោះថ្នាក់នៃរោគសញ្ញាមហារីកនោះទេ តែអាចនឹងចូលជាកត្តាផ្សេងៗទៀតដូចជា៖

១. អ័រម៉ូន​ធ្វើ​ឱ្យ​សុដន់​ឈឺ

ការប្រែប្រួល​អ័រម៉ូន​​ គឺជា​មូលហេតុ​ទី​មួយ​ដែល​ស្ត្រី​មាន​ការឈឺចាប់​សុដន់​ ដោយលក្ខណៈឈឺនេះ អាចនឹងឈឺចន្លោះពី ៣ ទៅ ៥មុន​ពេល​មក​រដូវ ហើយវា​ឈប់​ឈឺវិញ​ក្រោយ​ពេល​មក​រដូវ។ នេះ គឺដោយសារតែការកើនឡើងនៃអរម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូនមុនពេលមករដូវ ​ធ្វើ​ឱ្យ​សុដន់​អ្នក​ហើម ហើយ​អាច​នាំឱ្យ​មានស​ភាព​ទន់​ ធ្វើស្ត្រីដែលមានអារម្មណ៍ថា ឈឺ តឹងនៅតំបន់សុដន់។ លក្ខណៈនៃការឈឺនេះ ស្ត្រីគួរតែកាត់បន្ថយអាហារមួយចំនួនដូចជា សារជាតិកាហ្វេអ៊ីន អាហារមានជាតិប្រៃ ផ្អែម និងខ្លាញ់ខ្លាំងជាដើម។

២. របួសសុដន់

ការប៉ះទង្គិច ត្រង់សុដន់ដោយចៃដន្យ ឬការលេងកីឡា និងបញ្ហាធ្លាប់វះកាត់សុដន់ អាចនាំឱ្យមានអារម្មណ៍ឈឺចាប់ខ្លាំងនៅពេលមានរបួស។ រយៈពេលឈឺអាចប្រហែលជា ២ ទៅ៣ថ្ងៃ ឬឈឺរហូតដល់ច្រើនសប្តាហ៍បន្ទាប់ពីការប៉ះទង្គិចដល់សុដន់។ ប្រសិនបើការឈឺចាប់មិនប្រសើរឡើង ឬមានលេចចេញជាអាការ ហើមធ្ងន់ធ្ងរ ដុំពកក្នុងសុដន់ ក្រហម ស្នាមជាំនៅលើសុដន់មិនបាត់...គួរតែប្រញាប់ទៅរកពេទ្យជំនាញបន្ទាន់ចៀសវាងកើតបញ្ហាកាន់តែធ្ងន់។

៣. ​ឈឺសុដន់​ដោយសារ​អាវទ្រនាប់​

ចំពោះទម្រង់សុដន់ ប្រសិនបើពុំមាន ការពាក់អាវទ្រនាប់ដែលត្រឹមត្រូវទេ សរសៃចងដែលភ្ជាប់សុដន់ទៅនឹងជញ្ជាំងទ្រូងដើមទ្រង់អាចលាតសន្ធឹង និងធ្វើឱ្យឈឺចាប់នៅពេលល្ងាចឬយប់។ លក្ខណៈនៃការឈឺអាច ធ្វើឱ្យ​មាន​អារម្មណ៍​ថា​ ឈឺ​សុដន់ចេញ​មក​ពី​ជញ្ជាំង​ទ្រូង​ ដែលតំបន់នៃសាច់ដុំ ជាលិកា និងឆ្អឹងដែលព័ទ្ធជុំវិញ។ ជាដំណោះស្រាយនោះ ត្រូវជ្រើសរើសប្រភេទអាវទ្រនាប់ឱ្យត្រូវទៅនឹងទំហំសុដន់ មិនតូចពេកក៏មិនធំពេកដែរ ពីព្រោះថា ទំហំសុដន់កាលណាបើពាក់អាចទ្រនាប់តូចពេក ប្រៀបដូចជាយកអ្វីទៅរឹតពីលើអ៊ីចឹង ចំណែកអាចធំវិញ អាចនឹងធ្វើឱ្យសុដន់ធ្លាក់ដោយមិនមានអាវទ្រលើកទម្រង់សុដន់។

៤. ការឈឺសុដន់ ដោយសារផលប៉ះពាល់នៃថ្នាំ

ថ្នាំមួយចំនួនអាចបណ្តាលឱ្យឈឺសុដន់ជាផលប៉ះពាល់ដល់សុដន់ដូចជា៖

- Oxymethone ប្រើដើម្បីព្យាបាលទម្រង់មួយចំនួននៃភាពស្លេកស្លាំង

- Chlorpromazine ប្រើដើម្បីព្យាបាលបញ្ហាសុខភាពផ្លូវចិត្តផ្សេងៗ

- ថ្នាំបញ្ចុះទឹកនោម (ថ្នាំបញ្ចុះទឹកនោម) ថ្នាំដែលបង្កើនការនោម និងត្រូវបានគេប្រើ ដើម្បីព្យាបាលជំងឺតម្រងនោម បេះដូង និងសម្ពាធឈាមខ្ពស់

- ការព្យាបាលដោយអរម៉ូន (ថ្នាំពន្យារកំណើត ការជំនួសអរម៉ូន ឬការព្យាបាលភាពគ្មានកូន)

- Digitalis ត្រូវបានចេញវេជ្ជបញ្ជាសម្រាប់ជំងឺខ្សោយបេះដូង

- Methyldopa ប្រើសម្រាប់ព្យាបាលជំងឺលើសឈាម។

ជាដំណោះស្រាយសម្រាប់បញ្ហានេះ ស្ត្រីគួរតែទៅជួបជាមួយនឹងពេទ្យជំនាញ ដើម្បីប្រឹក្សាយោបល់ នឹងរកដំណោះស្រាយដែលត្រឹមត្រូវក្នុងការសម្រួលដល់បញ្ហាឈឺចាប់ជាមួយនឹងការប្រើប្រាស់ថ្នាំ៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.5 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
234 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia