អាហារ
វិធីប៉ូវឆ្អឹងតាមក្បួនអ្នកជំនាញឱ្យត្រូវតាមវ័យ ការពារខ្លួនកុំឱ្យជួបបញ្ហាស្ពោធ/ពុកឆ្អឹង ឈឺឆ្អឹងឆ្អែងច្រើន

ចាប់ផ្តើមអាយុច្រើនបន្តិច គ្រប់គ្នានឹងចាប់ផ្តើមលេចនូវរោគសញ្ញាស្រដៀងៗគ្នា គឺឈឺឆ្អឹងឆ្អែង ស្ពឹកស្រពន់ ឈឺតាមក្រញ៉រដៃជើង ពិបាកគេង ហើយករណីខ្លះទៀត ពួកគាត់គ្រាន់តែដួលបន្តិចស្រាប់តែបាក់ឆ្អឹង បញ្ជូនទៅពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ នេះគឺជាសញ្ញាខ្វះជាតិកាល់ស្យូមនៅក្នុងឆ្អឹង។ កង្វះកាល់ស្យូមនៅក្នុងឆ្អឹងរយៈពេលយូរនឹងធ្វើឱ្យ កំហាប់ឆ្អឹងខ្សោយដែលបណ្តាលឱ្យឆ្អឹងទៅជាស្ពោធ និងពុកឆ្អឹង។ ក្នុងអត្ថបទនេះចាបបៃតងនឹងបង្ហាញពីមូលហេតុដែលមានបញ្ហាស្ពោធឆ្អឹងបែបនេះ និងវិធីការពារឆ្អឹងកុំឱ្យខ្សោយទោះអាយុច្រើនក៏ដោយ។

តាមរយៈបទសម្ភាសជាមួយអ្នកជំនាញអាហារូបត្ថម្ភក្នុងប្រទេសកម្ពុជាមួយរូប ដែលបានរៀនបន្តជំនាញនេះមកពីប្រទេសិង្ហបុរី, មូលហេតុដែលបង្កឱ្យមានបញ្ហាឆ្អឹងស្ពោធ ឬពុកឆ្អឹងនេះគឺដោយសារតែកង្វះអាហារូបត្ថម្ភ។ តាមបទពិសោធន៍ធ្វើការជាមួយអ្នកជំងឺជាច្រើនរូប អ្នកនាងបានបញ្ជាក់បន្ថែមថានៅកម្ពុជាប្រជាជនមិនសូវនិយមផឹកទឹកដោះគោដូចនៅប្រទេសជឿនលឿនទេ ដែលជាហេតុធ្វើឱ្យគាត់កង្វះកាល់ស្យូមនៅក្នុងកំហាប់ឆ្អឹង។ ហេតុនេះពេលដែលចាប់ផ្តើមចូលអាយុនៅខ្ទង់ជាង២០ឆ្នាំ ជាង៣០ឆ្នាំ គាត់ចាប់ផ្តើមឈឺតាមឆ្អឹងឆ្អែងបណ្តើរៗ។

កំហុសមួយទៀត ដែលពួកគាត់និយមធ្វើគឺពេលឈឺឆ្អឹងឆ្អែង មិនទៅពិនិត្យរកមូលហេតុនៃការឈឺ តែពួកគាត់បែរជាទៅផ្សំថ្នាំលេប ជាប្រភេទថ្នាំបំបាត់ការឈឺចាប់ ថ្នាំសរសៃ ដែលថ្នាំប្រភេទនោះវាអាចជួយបំបាត់ការឈឺនៅខាងក្រៅ តែវាមិនបានដោះស្រាយឬសគល់នៃបញ្ហាទេ។ ថ្នាំសរសៃ ថ្នាំបំបាត់ការឈឺចាប់ទាំងនេះ ថែមទាំងចូលទៅបំផ្លាញ រារាំងការស្រូបជាតិកាល់ស្យូម ធ្វើឱ្យឆ្អឹងកាន់តែខ្សោយទៅៗថែមទៀតផង។ នេះគឺជាកំហុសធំបំផុតមួយក្នុងចំណោមកំហុសផ្សេងៗទៀត។

សម្រាប់វិធីក្នុងការដោះស្រាយវិញ អ្នកជំនាញផ្នែកអាហារូត្ថម្ភរូបនេះបានបញ្ជាក់ប្រាប់ចាបបៃតងទៀតថា គ្រប់គ្នាគប្បីថែរក្សាឆ្អឹងតាំងពីក្មេង ដើម្បីឱ្យកោសិកាឆ្អឹងមាំល្អ កំហាប់ឆ្អឹងក៏ពេញលេញ ដោយបន្ថែមនូវជាតិកាល់ស្យូមឱ្យខ្លួនឯងឱ្យគ្រប់គ្រាន់ តាមស្តង់ដារវេជ្ជសាស្រ្តត្រឹមត្រូវ។ ពោលគឺមនុស្សពេញវ័យឡើងទៅត្រូវការជាតិកាល់ស្យូមចន្លោះពី១០០០-១២០០មីលីក្រាមក្នុងមួយថ្ងៃ ដោយឡែកស្រ្តីអស់រដូវ ស្រ្តីមានផ្ទៃពោះត្រូវការ កាល់ស្យូមចន្លោះ១២០០-១៣០០មីលីក្រាមក្នុងមួយថ្ងៃ។

កាល់ស្យូមអាចមានក្នុងអាហារផ្សេងៗដូចជាបន្លែបៃតង សណ្តែក ឬតៅហ៊ូជាដើម ក៏ប៉ុន្តែវាមិនគ្រប់តាមស្តង់ដារទេ ឯប្រភពធំបំផុតនៃកាល់ស្យូមគឺទឹកដោះគោ។ ជាក់ស្តែងនៅក្នុងទឹកដោះគោរីជីលេ ដែលជាម្សៅទឹកដោះគោរបស់បារាំង មានជាតិកាល់ស្យូមដល់ទៅ៥០០មីលីក្រាមក្នុង១កែវ ហេតុនេះមនុស្សពេញវ័យទទួលទានត្រឹមតែ២កែវ គឺគ្រប់តាមស្តង់ដារដែលវេជ្ជសាស្រ្តណែនាំ។ លើសពីនេះ ក្នុងទឹកដោះគោរីជីលេមាននូវវីតាមីនD និងវីតាមីនC ដែលដើរតួនាទីជាអ្នកជម្រុញឱ្យក្រពះពោះវៀនស្រូបយកកាល់ស្យូមបញ្ជូនទៅឱ្យឈាមបានល្អបំផុត។ បើគ្មានវីតាមីន២នេះទេ កាល់ស្យូមនឹងអាចបាត់បង់៣០ទៅ៧០%វិញមិនខាន។

ក្រៅពីវីតាមីននិងកាល់ស្យូម ម្សៅទឹកដោះគោរីជីលេក៏មានផូរស្វ័រ ប្រូតេអ៊ីន និងជាទឹកដោះគោដែលគ្មានជាតិខ្លាញ់ គ្មានជាតិស្ករ សូម្បីតែអ្នកជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ក៏ផឹកប៉ូវថាមពលរាងកាយបាន។ ផឹកមួយថ្ងៃត្រឹមតែ២កែវ ជំនួយឆ្អឹង កាត់បន្ថយការឈឺចាប់តាមសន្លាក់ ឈឺដៃជើង ចុករោយ សម្រាប់ស្រ្តីវ័យចំណាស់ជួយឱ្យអ័រម៉ូនល្អ កាត់បន្ថយស្ត្រេស និងមានថាមពលបំពេញការងារផ្សេងៗ។ ចំណុចខ្លាំងទាំងនេះហើយ ធ្វើឱ្យម្សៅទឹកដោះគោបារាំង ម៉ាកសញ្ញា រីជីលេ លក់ដាច់ខ្លាំង ឈរជើងយូរឆ្នាំក្នុងទីផ្សារ មានលក់ស្ទើរតែគ្រប់ផ្សារទំនើបតូចធំ ឱសថស្ថាន គ្លីនិកនិងមន្ទីរពេទ្យស្ទើរតែទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមអំពីម្សៅទឹកដោះគោរីជីលេ សូមបងប្អូនទាក់ទងទៅកាន់ផេក Regilait Cambodge ឬរកតាមឱសថស្ថាននានាទូទាំងប្រទេសកម្ពុជា៕

អត្ថបទដោយ: កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia