សម្រស់
លាបឡេលាយមានសារធាតុ៣នេះ ហួសកម្រិត ធ្វើឱ្យខូតតម្រងនោម ថ្លើម និងខួរក្បាល?
Thida Pet
January 16 2024
2.9 K views

លាបឡេលាយមានសារធាតុ៣នេះ ហួសកម្រិត ធ្វើឱ្យខូតតម្រងនោម ថ្លើម និងខួរក្បាល?

ឡេត្រូវបានពេញនិយមប្រើប្រាស់ជាច្រើន សម្រាប់អ្នកដែលមានបំណងចង់បានស្បែកស ជាពិសេសមនុស្សស្រីតែម្ដង។ ទោះបីជាពីធម្មជាតិមកស្បែករបស់គាត់មានពណ៌សណ្ដែកបាយ ឬក៏ស្បែកពណ៌ខ្មៅក៏ដោយ ក៏គាត់ប្រឹងទៅលាបឡេលាយ ដើម្បីជួយឱ្យស្បែករបស់គាត់ប្ដូរមកសស្អាត ដូចចិត្តរបស់គាត់ ទោះបីគាត់ដឹងថាឡេដែលគាត់លាបអាចមានលាយជាតិកាត់ សារធាតុគ្រោះថ្នាក់ក៏ដោយ។

តើលាបឡេលាយពិតជាអាចធ្វើឱ្យខូចតម្រងនោម ខូចថ្លើមដែរឬទេ ប្រសិនណាយើងលាបជាប្រចាំ?

ជាការពិតណាស់យោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត សូរ ធឿន ឯកទេស ស្បែក និងសម្រស់ នៅគ្លីនិកស្គីនមេឌិច បានបកស្រាយថាជាធម្មតាគឺខាងផ្នែកវេជ្ជបណ្ឌិតគឺមិនណែនាំទាល់តែសោះឱ្យប្រើប្រាស់ឡេលាយមានជាតិកាត់។ ក៏ប៉ុន្ដែហេតុអ្វីសុភាពនារីនាពេលបច្ចុប្បន្ននេះគឺគាត់ចូលចិត្ត ចង់បានស្បែកសខ្លាំងម្ល៉េះ? វេជ្ជបណ្ឌិត បានបន្តជាមូលហេតុដោយសារផ្នត់គំនិតរបស់ប្រជាជនរបស់យើងតាំងពីដើមមក គឺគាត់ឱ្យតម្លៃលើអ្នកមានសម្បុរស ដូចជាអ្នកសម្បុរស ជាកូនអ្នកមាន សម្បុរសគេកូនអ្នកស្រណុក។ ដល់ពេលអ៊ីចឹងធ្វើឱ្យផ្នត់គំនិតនេះជម្រុញឱ្យអ្នកដែលមានសម្បុរស្រអែម មានអារម្មណ៍ថាស្បែករបស់គាត់បែបហ្នឹងអត់ស្អាតទេ គ្មានភាពទាក់ទាញសោះ​។

អាស្រ័យហេតុនេះហើយចង់ឬមិនចង់ធ្វើឱ្យគាត់ទៅរកទិញផលិតផលប្ដូរពណ៌ស្បែករបស់គាត់ ទាំងដែលគាត់ដឹងហើយថាប៉ះពាល់ដល់សុខភាព តែគាត់នៅតែប្រើឈឺឬក៏ប៉ះពាល់សុខភាពថ្ងៃក្រោយចាំគិតតទៀត។ ក៏ប៉ុន្ដែខាងផ្នែកវេជ្ជសាស្រ្តវិញគឺមិនណែនាំទាល់តែសោះក្នុងការលាបឡេប្ដូរពណ៌ស្បែកនេះ

ទោះជាយ៉ាងនេះក្ដីបើមានគេនិយាយថាឡេនេះគ្មានជាតិកាត់ទេ មានតែវីតាមីនល្អតែប៉ុណ្ណោះលោកវេជ្ជបណ្ឌិត បានប្រាប់ថាប្រសិនណាលាបហើយធ្វើឱ្យប្ដូរពណ៌របស់អ្នកនោះមិនវាមិនអាចទៅរួចទេ ព្រោះបើឡេគ្មានជាតិកាត់ពិតមែន ឬក៏ឡេផ្ដល់សំណើមគឺមិនអាចធ្វើឱ្យពណ៌របស់ស្បែកប្ដូរនោះទេ។ មួយវិញទៀត លោកវេជ្ជបណ្ឌិត ក៏បានបកស្រាយពីផលប៉ះពាល់នៃការប្រើប្រាស់ឡេប្ដូរពណ៌ស្បែកនេះផងដែរ។ ដោយក្នុងនោះគាត់ បានពន្យល់ថា ការប្រើប្រាស់ឡេលាយគឺមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់តម្រងនោមនោះទេ តែឡេលាយក៏អាចធ្វើឱ្យប៉ះពាល់ដល់សរីរាង្គខាងក្នុងខ្លួនដូចគ្នា។

លើសពីនេះ បើយោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត ប៊ិត សុទេពី ជាគ្រូពេទ្យជំនាញផ្នែកសើស្បែក បានបកស្រាយថា ជាទូទៅឡេនៅទីផ្សារសព្វថ្ងៃគឺមានច្រើនប្រភេទក៏ប៉ុន្ដែ ប្រភេទឡេដែលមានចុះបញ្ចីការត្ររឹមត្រូវក្រសួងទទួលស្គាល់ អាចរាប់ថាជាប្រភេទឡេដែលមានសុវត្ថិភាពហើយ។

បានបញ្ជាក់ថា ឡេលាយ គឺមានភាពពេញនិយមខ្លាំងណាស់ តែគាត់មិនដឹងថា មានសារធាតុអ្វីខ្លះនោះទេ គ្រាន់តែគេនិយមថាលាបទៅសលឿនគឺឡេពពួកនេះច្បាស់ជាមានដាក់សារធាតុ៣មុខនេះហើយមានដូចជា ពពួកបារ៉ត(mercury) ស្ទេរ៉យ (steroid) ពពួក hydroquinone ជាដើម។ ពពួកសារធាតុទាំង៣នេះគឺឲ្យលាបហើយ ធ្វើឱ្យស្បែករបស់គាត់សលឿនខ្លាំងមែនទែន វាមានលក្ខណៈសលឿន ជាពិសេសអ្នកកំពុងមានស្បែកខ្មៅស្រាប់​លាបហើយធ្វើឱ្យស្បែករបស់គាត់ចាប់ផ្ដើមសលឿនតែម្ដង ហើយពពួកសារធាតុទាំង៣នេះហើយគឺប៉ះពាល់ស្បែក។

ជាពិសេសវេជ្ជបណ្ឌិតបានបកស្រាយថា ពពួកបារ៉តនេះគឺប៉ះពាល់ដល់តម្រងនោមខ្លាំង ហើយបើលាបកាន់តែយូរ កាន់តែច្រើនមិនត្រឹមតែប៉ះពាល់តម្រងនោមតែម្យ៉ាងទេគឺប៉ះពាល់ខួរក្បាល ថ្លើមដូចគ្នា ហើយវេជ្ជបណ្ឌិតបានបញ្ជាក់ថា​តម្រងនោមបើខូចហើយគឺមិនអាចត្រឡប់ក្រោយវិញទេ គឺខូច១ជីវិត។ មួយវិញទៀតសារសារធាតុទី២ដែលមានកក្នុងឡេលាយ​ឬគ្រឿងបកស្បែក ខាត់ស្បែក មានឈ្មោះថាhydroquinoneពពួកនេះប្រសិនណាប្រើប្រាស់យូរអង្វែងនឹងធ្វើឱ្យអ្នកប្រឈម ជាំដុំៗ ខ្មៅដុំៗ​ស្បែកងាយរលាក ស្អាតបានតែរយៈពេលខ្លីប៉ុណ្ណោះប្រសិនណាយើងប្រើប្រាស់សារធាតុនេះ។ ចំណែក​ឯសារធាតុទី៣ស្ទេរ៉យ (steroid) សារធាតុនេះប្រសិនណាអ្នកប្រើប្រាស់ច្រើនហើយយូរអង្វែង គឺអាចប្រឈមឡើងសរសៃក្រហម ស្បែកស្ដើង ឡើងមុនតូចៗល្អិតៗពេញមុខ ។

សរុបមកសារធាតុទាំង៣នេះគឺប្រឈមប៉ះពាល់ដល់សុខភាពរបស់ស្បែក និងសរីរាង្គខាងក្នុងរបស់អ្នកខ្លាំងណាស់។ មួយវិញទៀតប្រសិនណាអ្នកប្រើប្រាស់ផលិតផលដែលមានសារធាតុទាំង៣នេះតែម្ដងផលប៉ះពាល់កាន់តែគុណនឹង៣ហើយ។​ ជាហេតុធ្វើឱ្យអ្នកប្រើគឺមហារីកស្បែកក៏កាន់តែប្រឈម ជំងឺបាក់ទឹកចិត្តក៏ប្រឈម ថ្លើមក៏ប្រឈមខូច តម្រងនោមក៏ប្រឈមខូច ហើយប្រសិនណាវះកាត់វិញអ្នកដែលប្រើប្រាស់ឡេមានសារធាតុទាំងនេះគឺប្រឈមរបួសមិនងាយជាផងដែរ។

ជាចុងក្រោយអត្ថបទនេះសង្ឃឹមថាបងប្អូនទទួលបានចំណេះដឹងទាក់ទងនឹងការប្រើប្រាស់ឡេឱ្យបានត្រឹមត្រូវ និងដឹងពីប្រភេទឡេណា ដែលអ្នកគួរតែចៀសវាងដើម្បីសុខភាពរបស់អ្នក។ ព្រោះវេជ្ជបណ្ឌិតមិនណែនាំឱ្យប្រើប្រាស់ទាល់តែសោះនូវប្រភេទឡេដែលធ្វើឱ្យស ព្រោះឡេធ្វើ​ឱ្យសគឺមានសារធាតុគ្រោះថ្នាក់ទាំង៣ខាងលើនេះ៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ជាការពិតណាស់ សង្គមសព្វថ្ងៃដែលគេឱ្យតម្លៃលើស្បែកស គឺជាស្បែកកូនអ្នកមាន អ្នកមានធូរធារ អ្នកមានលុយជាដើម ជាហេតុធ្វើឱ្យអ្នកដែលមានស្បែកខ្មៅលែងស្រឡាញ់ស្បែករបស់ខ្លួន​ឯងតែជាហេតុធ្វើឱ្យគាត់ហ៊ានប្រើប្រាស់ ឡេលាយ ឬក៏វិធីសាស្រ្តគ្រប់បែបយ៉ាងធ្វើយ៉ាងណាឱ្យតែគាត់បានស្បែកស។

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
6.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ
#ចិត្តសាស្ត្រFebruary 20 2025
សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ
#ចិត្តសាស្ត្រFebruary 20 2025
វេជ្ជបណ្ឌិតជប៉ុនអាយុ ៩១ឆ្នាំប្រាប់ពីក្បួននាំផ្លូវចិត្តមានសន្តិភាពក្នុងជីវិតទោះបីមានបញ្ហាធំក៏ដោយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia