នរណាខ្លះកំពុងតែជួបបញ្ហានេះ ស្បែកមុខមើលពីចម្ងាយស្អាតណាស់ តែដល់មើលជិតសុទ្ធតែមុនក្បាលខ្មៅនិងមុខអង្អាម មុនកប់ ញិចម្ដងៗចេញក្បាលមុនមកពេញៗដៃ ហើយធ្វើឱ្យមុខសល់ស្នាម រន្ធរោមធំៗទៀត។
មុននឹងដឹងពីវិធីបំបាត់មុន យើងត្រូវដឹងជាមុនសិនថាមុនបង្កពីអ្វី ។ វេជ្ជបណ្ឌិត Nazanin Saedi បានពន្យល់ថា មុនក្បាលខ្មៅ វាកើតឡើងពីការប្រមូលម្ដុំនៃសេប៉ូម ខ្លាញ់ និងកោសិកាងាប់ៗ កំទេចកំទីធូលីដី ពពួលកំហាប់ផលិតផលខាប់ៗដែលយើងប្រើប្រាស់ ផ្ដុំគ្នានៅក្នុងរន្ធរោម បង្កបានជាមុន ហើយនៅពេលដែលវា រងជាមួយអុកស៊ីតកម្មពីខាងក្រៅ វានឹងធ្វើឱ្យទៅជាក្បាលពណ៌ខ្មៅ។
នៅពេលដែលឃើញមុនចេញពេញមុខៗអ៊ីចឹង មិនថាខ្ញុំមិនថាគេទេ គឺទ្រាំមិនបាន ត្រូវតែញិចចេញនឹងតែម្ដង។ តែបើសួរថាញិចហើយបាត់មុនអត់? គឺអត់ទេ ការញិចដែលមិនបានធ្វើឡើងត្រឹមត្រូវ ខ្វះអនាម័យ ឬញិចមិនអស់ក្បាលមុខ វាអាចនឹងបង្ករោគ ធ្វើឱ្យបង្កទៅជាគុំខ្ទុះ ខ្លះអាចទៅជាមុនធំៗជាមុនទៀត ហើយរន្ធរោមក៏កាន់តែបើកធំ មានស្នាមយូរមិនងាយបាត់។
តើគួរធ្វើបែបណាដើម្បីបំបាត់? វីធីដែលល្អ អាចបំបាត់មុនក្បាលខ្មៅផង និងអាចការពារស្បែកផងគឺ៖
ទី១ ប្រើប្រាស់ហ្វូមលាងមុខ ឬទឹកជូតមុខដែលមានសារធាតុផ្សំពី BHA ឬសាលីស៊ីឡិចអាស៊ីត(salicylic) ។ វេជ្ជបណ្ឌិត Nazanin Saedi បានឱ្យដឹងថាសារធាតុនេះវានឹងជួយទៅសម្អាតរន្ធរោម កម្ចាត់ជាខ្លាញ់បានល្អ ហើយវាក៏បង្កើនការផ្លាស់ប្តូរកោសិកា និងបង្រួមរន្ធញើសផងដែរ។ តាមការសិក្សាគេបានរកឃើញថា សាលីស៊ីឡិចអាស៊ីត(salicylic) ក៏បានជួយព្យាបាលមុន ហើយការប្រើសាលីស៊ីឡិចអាស៊ីតក្នុងកម្រិត ២%ក្នុងរយៈពេល២សប្ដាហ៍ ធ្វើឱ្យថយចុះស្នាមមុនបានលឿនផងដែរ។
ជាទូទៅសារធាតុនេះវាមានកំហាប់ចាប់ពី០.៥ ទៅ២% មាននៅក្នុងហ្វូមលាងមុខ ឬទឹកសម្អាតកោសិកាចាស់ ប្រសិនបើយើងប្រើកំហាប់ទាប ល្អមុខរបស់អ្នកទាំងអស់គ្នាមានសុខភាពល្អ អាចប្រើរាល់ថ្ងៃបាន។ ប៉ុន្តែជាទូទៅប្រើដំបូងៗ សូមណែនាំឱ្យប្រើ២ទៅ៣ដងក្នុង១សប្ដាហ៍ ចាំមើលថាមានលទ្ធផលមិនមានប្រក្រតិកម្មអ្វី ស្បែកចាប់ផ្ដើមស៊ាំហើយ ចាំបង្កើនការប្រើប្រាស់តាមក្រោយ។
ទី២ ប្រើសំឡីជូតមុខមាន glycolic អាស៊ីត ដើម្បីជូតមុខ កាត់បន្ថយការរលាក ជម្រុះកោសិកាងាប់ៗចេញ និងជួយបង្រួមរន្ធរោមឱ្យតូច។ ប្រសិនបើបងប្អូនប្រើសំឡីដែលមានត្រឹម glycolic អាស៊ីត ត្រឹម១ទៅ២% អាចប្រើរាល់ថ្ងៃបាន ប៉ុន្តែមានមានភាគរយខ្ពស់ជាងនេះ គួរតែប្រើ២ដងក្នុង១សប្ដាហ៍ ឬតិចជាងនេះ ទៅតាមបរិមាណរបស់អាស៊ីត។
ទី៣ លាងសម្អាតមុខឱ្យបានស្អាត៣ដងក្នុង១ថ្ងៃ ដែលពេលព្រឹកនិងពេលល្ងាចអាចប្រើហ្វូមលាងធម្មតាបាន សម្រាប់ពេលថ្ងៃ បើបងប្អូនមិនបានចេញក្រៅ មិនរងកម្ដៅថ្ងៃធូលីដីអីទេ លាងទឹកធម្មតាបានហើយ លាបក្រែមការពារកម្ដៅថ្ងៃពីលើម្ដងទៀត។
ទី៤ គឺប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ ដែលមានសាច់ជាឡេ គ្មានជាតិម្សៅ ឬកំហាប់ក្រាស់ ដែលអាចលាបភ្លាមចូលជ្រាបចូលស្បែកអស់លឿន។ និងប្រើផលិតផលដែលផ្ដល់សំណើមដល់ស្បែកជាប្រចាំ។
ទី៥ គួរកាត់បន្ថយការប្រើប្រាស់ពពួកBB CC ម្សៅហ៊ុយ ដែលមានកំហាប់ក្រាស់ៗដែលអាចកក់ស្ទះនៅរន្ធញើសច្រើន បង្កជាមុន។ និងកាត់បន្ថយការផាត់មុខ ។
ទាំង៥ទិចនិកនេះ សង្ឃឹមថាអាចជួយបងប្អូនកម្ចាត់មុនក្បាលខ្មៅ ក៏ដូចជាមុនកប់ មុនអង្អាមបាន។ ប្រសិនបើបងប្អូនមានចម្ងល់ផ្សេងៗទាក់ទងនិងសម្រស់ ក៏ដូចជាការប្រើផលិតផល អាចទម្លាប់ខមិននៅខាងក្រោមបាន អេដមីននិងព្យាយាមចែករំលែកបន្ថែម៕