មិនគួរឱ្យជឿនោះទេ ពិតជាគួរសោកស្ដាយសម្រាប់អ្នកគាំទ្រ Marvel ក៏ដូចជារឿង Black Panther ទាំងអស់គ្នាផងដែរ។ យើងទាំងអស់គ្នាសុទ្ធសឹងតែធ្លាប់មើលរឿង Black Panther រួចមកមើល ហើយក៏នឹងកំពុងតែទទឹងរងចាំរឿង Black Panther វគ្គ០២ ដែលសង្ឃឹមថានឹងចេញឆាប់ៗ ក៏ប៉ុន្តែផ្ទុយទៅវិញយើងលេងមានឱកាសបានមើលខ្សែភាពយន្តថ្មីរបស់គាត់ទៀតហើយ ពិតជាគួរឱ្យសោកស្ដាយណាស់។
គួរបញ្ជាក់ផងដែលថាតារាសម្តែងជនជាតិអាមេរិកដែលមានឈ្មោះថា Chadwick Bosem ដែលត្រូវបានគេស្គាល់ថាជាតារាសម្ដែងនៅក្នុងរឿង Black Panther នៅក្នុងក្រុមហ៊ុនយីហោកំពូល Marvel បានទទួលមរណភាពដោយសារតែជំងឺមហារីកពោះវៀនធំនៅក្នុងអាយុ ៤៣ឆ្នាំ។
ជាការពិតណាស់បើតាមសេចក្តីថ្លែងការណ៍របស់ស្ថាប័នសារព័ត៌មាន BBC បង្ហោះនៅលើបណ្តាញសង្គមថាគាត់បានស្លាប់នៅឯផ្ទះក្នុងទីក្រុង Los Angeles ។ ហើយបន្ថែមពីលើនេះទៅទៀត Chadwick Boseman ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីកពោះវៀនធំកាលពី ៤ ឆ្នាំមុនមកម្ល៉េះ ដែលគាត់តស៊ូជាមួយនឹងជំងឺដ៏កាចសាហាវនេះ រហូតដល់ដំណាក់កាលទី៤ ដែលគាត់កើតជំងឺមហារីកដំណាក់កាលទី៣តាំងពីឆ្នាំ ២០១៦មកម្ល៉េះ ប៉ុន្តែមិនបានបង្ហាញព័ត៌មានជាសាធារណៈនោះទេ។
បើតាម healthline បានលើកឡើងថា ជំងឺមហារីកពោះវៀនធំគឺជាដុំមហារីកសាហាវដែលកើតឡើងពីជញ្ជាំងផ្នែកខាងក្នុងនៃពោះវៀនធំ។ ហើយជំងឺមហារីកពោះវៀនធំមាន៥ដំណាក់កាលរួមមាន៖
‑ដំណាក់កាលទី០៖ត្រូវបានគេស្គាល់ថាជាមហារីក ដែលនៅក្នុងដំណាក់កាលនេះកោសិកាមហារីកមានវត្តមាននៅក្នុងស្រទាប់ជ្រៅនៃពោះវៀនធំ និងចុងពោះវៀនធំ ឬរន្ធគូថ។
‑ដំណាក់កាលទី១៖មហារីកបានជ្រាបចូលទៅក្នុងស្រទាប់ខាងក្នុងនៃពោះវៀនធំ ឬរន្ធគូថ ហើយប្រហែលជាបានរីកលូតលាស់ទៅជាស្រទាប់សាច់ដុំ ប៉ុន្តែវាមិនរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយនោះទេ។
‑ដំណាក់កាលទី២៖កោសិកាមហារីកចាប់ផ្តើមបន្តការលូតលាស់កាន់តែជ្រៅនៅជញ្ជាំងពោះវៀនធំ និងចុងពោះវៀនធំ។ វាអាចនឹងលុកលុយដល់កោសិកានៅក្បែរផ្សេងទៀត ប៉ុន្តែមិនទាន់អាចប៉ះពាល់ដល់ក្រពេញទឹករងៃទេ។
‑ដំណាក់កាលទី៣៖កោសិកាមហារីកបានរាលដាលដល់ក្រពេញរងៃទឹកដែលនៅក្បែរ ប៉ុន្តែមិនទាន់ទៅកាន់ផ្នែកផ្សេងៗនៃរាងកាយទេ។
‑ដំណាក់កាលទី៤៖មហារីកបានរាលដាលដល់សរីរាង្គឆ្ងាយៗ ដូចជាថ្លើម ឬសួត។
អត្ថបទស្រាវជ្រាវដោយ៖ ម៉ាង វិសិដ្ឋារតន៍

