ជំងឺ
ផឹកភេសជ្ជៈនេះ១កែវថ្ងៃមករដូវ ដូចផឹកខូឡាជែនធម្មជាតិ ស្បែកភ្លឺរលោង រដូវមកលឿនស្រួល 
Mourn Kunthea
August 7 2024
3.2 K views

ថ្ងៃមករដូវបញ្ហាចម្បងដែលស្រីៗត្រូវជួបរាល់ខែ គឺការឈឺចាប់ ចុកពោះ ពិបាកទ្រាំ ស្បែកវិញខ្មៅស្រអាប់ស្ងួត ហើយស្រីៗស្ទើរតែគ្រប់គ្នាដែលត្រូវទទួលរងអារម្មណ៍បែបនេះរាល់ខែ ដោយមិនអាចប្រកែកបាន។ ចឹងថ្ងៃនេះ ខ្ញុំនឹងប្រាប់ពីភេសជ្ជៈងាយៗ ១មុខ ដែលត្រូវការគ្រឿងផ្សំងាយៗត្រឹមតែ៣មុខ គឺមើមយេន ការ៉ុត និងក្រូច។

១. មើមយេន វាមានផ្ទុកទៅដោយជាតិដែក ដែលមានតូនាទីចូលទៅជួយជម្រុញវដ្តរដូវរបស់យើងឱ្យមកបានស្រួល ជួយបមពេញគ្រាប់ឈាមក្រហមក្នុងរាងកាយ ជួយសម្រួលកុំឱ្យមានការឈឺចាប់ពេលមករដូវ។

២. ការ៉ុត ជាផ្លែឈើ ដែលចូលទៅជួយផ្នែកសម្រស់ វាមានផ្ទុកវីតាមីនអេ ដែលមានតួនាទីប្រឆាំងការរលាក ប្រឆាំងអុកស៊ីតកម្ម និងជួយរក្សាស្បែករបស់យើងឱ្យនៅតែស្អាត មិនប្រែ។

៣. ក្រូច បងប្អូនអាចដាក់ក្រូចឆ្មារក៏បាន ក្រូចឃ្វិចក៏បាន ដែលក្រូចវាមានផ្ទុកវីតាមីនស៊ីយ៉ាងច្រើន ហើយវីតាមីនស៊ីនេះគឺវាល្អមែនទែនចំពោះស្បែក និងសុខភាពរបស់យើង។

ចំពោះរបៀបធ្វើភេសជ្ជៈ១នេះ បងប្អូនត្រូវការមើមយេន១មើមល្មមមិនធំពេកមិនតូចពេក ការ៉ុត១មើម និងក្រូច១ផ្លែ។ មើមយេន និងការ៉ុត ចិតសំបកឱ្យស្អាត រួចចិតជាដុំតូចៗដាក់ក្រឡុកឱ្យហ្មត់ ចំពោះការក្រឡុកយើងអាចដាក់ទឹកធម្មតាក៏បាន ឬក្រឡុកជាមួយទឹកកកក៏បាន។ ក្រឡុកហ្មត់ល្អហើយ ចាំបន្ថែមក្រូចតាមក្រោយ។ ភេសជ្ជៈ១កែវនេះគឺយើងផឹក១កែវនៅពេលព្រឹក នៅថ្ងៃមករដូវ គឺល្អបំផុត៕

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទថ្មីៗ
#ជំងឺMay 3 2026
ដំណឹងល្អ! មន្ទីរពេទ្យ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ៥ថ្ងៃ
#ជំងឺMay 3 2026
ប្រយ័ត្នតិច! ៤រោគសញ្ញាបញ្ជាក់ថា អ្នកកំពុងតែមានជំងឺខ្សោយក្រពះពោះវៀនហើយ
#ចិត្តសាស្ត្រMay 1 2026
ចង់មានក្តីសុខ! នេះជាក្បួននាំឱ្យប្រជាជនហ្វាំងឡង់មិនចេះស្រ្តេស គ្មានសម្ពាធផ្នែកផ្លូវចិត្ត
#ចិត្តសាស្ត្រMay 1 2026
៣វិធីសាស្រ្តនេះ ជួយប្រជាជនហ្វាំងឡង់រស់នៅមានសុភមង្គលជាងគេលើលោក
#អាហារApril 30 2026
ប្រហែល ៧០%! អ្នកផឹកស្រាជាប្រចាំ ងាយប្រឈមបញ្ហាខួរក្បាលធ្ងន់ធ្ងរទាំង ៧នេះ
#ចិត្តសាស្ត្រApril 30 2026
កត្តា ១នេះធ្វើឱ្យប្តីប្រពន្ធរស់នៅមិនចុះសម្រុងនឹងគ្នា និងគ្មានក្តីសុខទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia