នាសព្វថ្ងៃនេះបុរសៗជាច្រលននៅទូទាំងពិភពលោកកំពុងតែជួបប្រទះបញ្ហាផ្លូវភេទ ទោះបីជាពួកគាត់មិនសូវបង្ហាញឬក៏ពិគ្រោះជាមួយអ្នកជំនាញក៏ដោយ ការសិក្សាជាច្រើន បានរកឃើញថាបុរសងាយនឹង ប្រឈមសុខភាពផ្លូវភេទឡើងមក ទាំងមិនចាប់អារម្មណ៍មានដូចជា អសមត្ថភាពផ្លូវភេទ គ្មានអារម្មណ៍ រួមភេទមហារីកក្រពេញប្រូស្តាត មហារីកពងស្វាសជាដើម។
យ៉ាងណាមិញ បញ្ហាជំងឺទាំងនេះ របស់បុរស អាចនឹងប្រសើរឡើងមកជាធម្មតាវិប្រសិនណាបុរសបានទទួលបានការព្យាបាលត្រឹមត្រូវរួមជាមួយនឹងការប្រុងប្រយ័ត្នជាមួយរបបអាហារដែលញុំាជាប្រចាំថ្ងៃ ជាពិសេសកាត់បន្ថយ បញ្ហាផ្លូវចិត្តឱ្យបានច្រើន។ នេះបើយោងតារយៈគេហទំព័រ eatthis.comបានណែនាំពីរបបអាហារដែលប៉ះពាល់ដល់សុខភាពលិង្គរបស់បុរស មានន័យថា អាចបង្កជាបញ្ហាខោ្សយលិង្គ បាក់លិង្គ ពិបាកក្នុងការរួមភេទ មិនងាយដល់ចំណុចកំពូល ដែលបញ្ហានេះគឺជាបញ្ហាសំខាន់មួយសំខាន់សម្រាប់បុរសពេលរួមភេទម្ដងៗ។ អាហារខាងក្រោមនេះគឺជាអាហារដែលប៉ះពាល់ដល់សុខភាពរបស់លិង្គ។
-អាហារកែច្នៃ៖ អាហារកែច្នៃគឺជាអាហារដែលមានជាតិសូដ្យូមនិងជាតិខ្លាញ់អាក្រក់ៗជាច្រើនដែលមិនសូវមានប្រយោជន៍ដល់រាងកាយរបស់អ្នកនោះទេ។ អាហារកែច្នៃញុំាច្រើនជាប្រចាំថ្ងៃអាច បង្កជាបញ្ហាសុខភាពជាច្រើន មិនថាតែក្រពះ ពោះវៀន ខួរក្បាល ជាពិសេសប្រឈមនឹងបញ្ហាខ្សោយផ្លូវភេទ ផងដែរដេលគឺមិនណែនាំឱ្យបុរសៗញុំាអាហារកែច្នៃ អាហារឆាប់បានញុំាលឿនច្រើននោះទេ ។ តែបុរសៗភាគច្រើនតែចូលចិត្តញុំា ព្រោះលឿននឹងងាយស្រួលក្នុងការចម្អិន។
-អាហារកំប៉ុង៖ ប្រភេទអាហារកំប៉ុងមិនល្អសម្រាប់សុខភាពរបស់លិង្កបុរសនោះទេ ដូចជាពពួកស៊ុបកំប៉ុងជាដើមស៊ុបនេះគក៏សម្បូរដោយជាតិសូដ្យូមនៅក្នុងនឹងដូចគ្នា កាលណាបុរសៗញុំាច្រើន អាចប្រឈមនឹងជំងឺលើសសម្ពាធឈាម កាត់បន្ថយលំហូរឈាមហូរទៅកាន់រាងកាយ ខួរក្បាលនឹង ប្រដាប់ភេទបុរសផងដេរដែលអាចប៉ះ
ពាល់ដល់សុខភាពខ្លាំង។
-សណ្ដែកសៀង៖ ជាធម្មតាសណ្ដែកសៀងល្អសម្រាប់សុខភាពផ្លូវភេទ ក៏ដូចជាសុខភាពផ្នែកផ្សេងផងដែរ តែតាមរយៈការសិក្សា ចេញផ្សាយនៅក្នុង Cancer Epidemiology Biomarkers & Prevention បានរកឃើញថាម្សៅប្រូតេអ៊ីនសណ្តែកសៀងសុទ្ធពីរស្លាបព្រាក្នុងមួយថ្ងៃបានបន្ថយកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនរបស់បុរសដោយ ១៩ ភាគរយបន្ទាប់ពីរយៈពេល ៤ សប្តាហ៍។ញុំាសណ្ដែកសៀងលើសកំណត់អាចប្រឈមបញ្ហាសុខភាពផ្លូវភេទបុរស។
-ស្រា៖ ផឹកស្រាច្រើនក៏មិនអាចជួយអ្វីដល់សុខភាពរបស់អ្នកនោះទេ ស្រា គឺជាគក្រឿងស្រវឹងដែលគ្រោះថ្នាក់ច្រើនដល់សុខភាពរបស់បុរសព្រោះបុរសចូលចិត្តផឹកស្រាច្រើនណាស់រាល់ថ្ងៃ ។ ឥទ្ធិពលរបស់ស្រាបានបង្កជាគ្រោះថ្នាក់ដល់សុខភាពផ្លូវភេទ ខូចតម្រងនោម ខូចថ្លើម បាក់សម្រស់ ប្រឈមជំងឺក្រិនថ្លើមខ្លាំងបំផុត។
គូសបញ្ជាក់ឱ្យដឹងថា របបអាហារទាំងនេះបុរសគួរតែព្យាយាមកាត់បន្ថយដើម្បីការពារ សុខភាពទូទៅនិងសុខភាពផ្នែកផ្សេងផងដែរ៕
អត្ថបទដោយ៖ ប៉ែត ធីតា