អាហារ
រូបមន្តធ្វើស៊ុបផ្លែប៉ោម ញ៉ាំជាប្រចាំប្រឆាំងមហារីក ការពារទឹកនោមផ្អែម ជួយឱ្យគេងលក់ស្ងប់
Senghong Kong
January 31 2023
18.4 K views

ផ្លែឈើស្រស់ៗ ផ្លែឈើក្រឡុក ទឹកផ្លែឈើ ធ្លាប់ស្គាល់រសជាតិអស់ហើយ នៅឡើយតែស៊ុបផ្លែឈើម្ដង។ អាហារសុខភាពមួយនេះជាអាហារពេញនិយមបំផុតដែលជនជាតិចិនចូលចិត្តគេហៅថាស៊ុប ប៉ុន្តែបើសម្រាប់ប្រជាជនខ្មែរយើងហៅវាថាបង្អែមបាន ដោយសារតែវាមានគ្រឿងផ្សំពីផ្លែឈើស្រស់។ គ្រឿងផ្សំសាមញ្ញៗបំផុតដែលមាន ផ្លែប៉ោម ផ្លែសារី និងពុទ្រាក្រហម។ អាហារមួយប្រភេទនេះ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ល្អសម្រាប់ទាំងសម្រស់និងសុខភាព ការពារជំងឺបានទៀត។

ដោយហេតុថា ផ្លែប៉ោម ជាផ្លែឈើមួយប្រភេទដែលមានប្រយោជន៍ច្រើន យោងតាមប្រភពHealthline បានឱ្យដឹងថា ផ្លែប៉ោមមានសារធាតុសំខាន់ៗដូចជា Quercetin,Chlorogenic acid, Phlorizin និងជាតិកាកសរសៃ ដែលអាចជួយកាត់បន្ថយជាតិស្ករក្នុងឈាម សម្រួលសរសៃឈាម និងការពារជំងឺបេះដូងបាន ហើយមានវាក៏មានកាល់ស្យូមអាចកាត់បន្ថយជាតិអំបិលដែលអ្នកញ៉ាំលើសបានផងដែរ។ សូម្បីអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី គាត់បានលើកឡើងថា គាត់តែងទទួលទាន ផ្លែប៉ោម១ផ្លែជាប្រចាំថ្ងៃ បើថ្ងៃណាគ្មានផ្លែប៉ោមទេ ខ្ញុំហូបចេកជំនួសវិញ។ លោកបានលើកឡើងថា ផ្លែប៉ោមមានឥទ្ធិពលក្នុងការទប់ស្កាត់ កុំឱ្យកោសិកាខូច និងពង្រឹងប្រព័ន្ធរាងកាយកុំឱ្យចុះខ្សោយបាន។

ចំណែកផ្លែសារីវិញ ជាផ្លែឈើដែលមានសារធាតុចិញ្ចឹមច្រើន ជួយប្រឆាំងការរលាក អុកស៊ីតកម្ម ប្រឆាំងមហារីក ការពារបេះដូងពីជំងឺ និងជួយសុខភាពពោះវៀន និងកែវភ្នែកផងដែរ ផ្អែកតាមប្រភពHealthline ដដែល។ គ្រឿងផ្សំសាមញ្ញមួយទៀត ពុទ្រាក្រហម ជារុក្ខជាតិជនជាតិចិន យកធ្វើឱ្យថ្នាំមករាប់បពាន់ឆ្នាំមកហើយ។ វាមានសមាសធាតុដូចជា flavonoids, polysaccharides និងអាស៊ីត triterpenic សមាសធាតុទាំងនេះមួយចំនួនមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី។

នៅក្នុងពុទ្រាក្រហម១០០ក្រាម មានជាតិកាកសរសៃប្រមាណ៦ក្រាម អាចជួយសម្រួលការរំលែកអាហារនិងការទល់លាមកបាន ការពារជំងឺមហារីកពោះវៀនធំបាន។ មិនតែប៉ុណ្ណោះ ទទួលទានពុទ្រាក្រហមក៏ជំនួយសម្រស់ ជួយបញ្ចុះទម្ងន់ កាត់បន្ថយកូឡេស្តេរ៉ុល ការពារជំងឺបេះដូង និងកាត់បន្ថយជាតិស្ករក្នុងសរសៃឈាមការពារទឹកនោមផ្អែមបានផងដែរ យោងតាមប្រភព webmd

បន្ទាប់ពីបានដឹងពីអត្ថប្រយោជន៍ដ៏ច្រើនហើយ តោះមកដឹងពីវិធីក្នុងការធ្វើស៊ុបសុខភាពនេះវិញម្ដង។ យោងតាមcookwithmi បានប្រាប់ពីរបៀបធ្វើ ដោយយកផ្លែប៉ោម១ផ្លែ សារី១ផ្លែ ពុទ្រាក្រហម៥គ្រប់ ទឹក១លីត្រ។ ដាំទឹកឱ្យពុះ ហើយដាក់រម្លាស់ពុទ្រាក្រហមចូល បន្ទាប់មកដាក់ផ្លែប៉ោម និងសារី តែចិតសំបក់ចេញអស់ និងពុះតូចរួចហើយនោះចូល។ បន្ថយដាក់ភ្លើងតិចៗ រំងាស់ទុកឱ្យបាន៣០នាទី ជាការស្រេច។ ក្នុងរូបមន្តដើមគេបន្ថែមស្ករត្នោត (Brown Sugar) ចូលបន្ថែមនៅពេលដែលផ្លែឈើឆ្អិន ប៉ុន្តែបងប្អូនមិនបន្ថែមក៏បាន ឬអាចថែមតិចតួចបានហើយ។

ស៊ុបសុខភាពនេះអាចញ៉ាំនៅពេលល្ងាចបាន ជនជាតិចិនបានញ៉ាំពុទ្រាក្រហម ធ្វើជាថ្នាំដើម្បីជួយជំរុញការគេងមកជាយូរឆ្នាំហើយផងដែរ។ ហេតុនេះបើញ៉ាំពេលល្ងាច អាចជួយឱ្យឆាប់គេងលក់ លក់ស្ងប់ពេញ១យប់បាន៕

អត្ថបទដោយ៖ Senghong





Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1 K views

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.6 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
254 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.7 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.8 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.7 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្ត ១នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូចបន្ត
Tror Sopheap
February 6 2025
1.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia