ចិត្តសាស្ត្រ
បើរាងកាយនិងចិត្តមានសញ្ញាទាំងនេះ បង្ហាញថាអ្នកកើតជំងឺថប់អារម្មណ៍ដែលខុសពីជំងឺបាក់ទឹកចិត្ត
MC LyHouy
July 14 2022
231 views

ជំងឺផ្លូវចិត្ត ឬវិបត្តិផ្លូវចិត្ត មានច្រើនណាស់ ហើយលក្ខណៈសម្គាល់របស់វាអាចនឹងច្រលំគ្នាសម្រាប់អ្នកអានដែលមិនទាន់បានសិក្សាច្បាស់។ នៅក្នុងនោះ ជំងឺថប់អារម្មណ៍ និងជំងឺបាក់ទឹកចិត្ត គឺជាជំងឺនៃវិបត្តិផ្លូវចិត្ត២ផ្សេងគ្នាដាច់ ប៉ុន្តែនៅតែមានអ្នកច្រលំថាវាជាជំងឺផ្លូវចិត្តតែ១។ បើតាមការឱ្យនិយមន័យរបស់ Mental Health Foundation ជំងឺថប់អារម្មណ៍គឺជាជំងឺផ្លូវចិត្តមួយប្រភេទដែលបារម្ភខ្លាំងទៅកាន់អនាគត គិតច្រើនទៅលើរឿងដែលមិនទាន់កើតឡើង ដោយឡែកជំងឺបាក់ទឹកចិត្តគឺជាវិបត្តិផ្លូវចិត្តម្យ៉ាងដែលធ្វើឱ្យអ្នកជំងឺមានអារម្មណ៍សោកស្តាយ ស្តាយក្រោយនូវរឿងអតីត នៅជាប់ក្នុងរឿងដែលកន្លងហួស។

ប្រភពដដែលបានឱ្យដឹងបន្ថែមថា ការថប់អារម្មណ៍ មិនមែនជារឿងអាក្រក់ទាំងស្រុងនោះទេ ពេលខ្លះវាអាចជំរុញយើង, ជួយយើងឱ្យប្រុងប្រយ័ត្ន, ធ្វើឱ្យយើងដឹងពីហានិភ័យ និងជំរុញយើងឱ្យដោះស្រាយបញ្ហាទុកជាមុន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការថប់អារម្មណ៍អាចក្លាយជាបញ្ហា ប្រសិនបើវាប៉ះពាល់ដល់សមត្ថភាពក្នុងការរស់នៅរបស់អ្នក។ ប្រសិនបើការថប់បារម្ភរបស់អ្នកកំពុងបន្តធ្ងន់ធ្ងរ ពិបាកគ្រប់គ្រង ឬហួសសមាមាត្រទៅនឹងស្ថានភាព វាអាចជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្តដែលត្រូវការការដោះស្រាយពីអ្នកជំនាញហើយ។

ដើម្បីដឹងខ្លួនឯង ជំងឺថប់អារម្មណ៍របស់អ្នកមានកម្រិតធ្ងន់ធ្ងរឬត្រូវទៅពិគ្រោះយោបល់ជាមួយពេទ្យឯកទេសយ៉ាងណានោះ, ខាងក្រោមនេះគឺជារោគសញ្ញាសំខាន់ៗដែលតែងតែលេចឡើងលើផ្នែករាងកាយ និងផ្នែកផ្លូវចិត្តផ្ទាល់។

រោគសញ្ញាជំងឺថប់អារម្មណ៍ ដែលលេចចេញតាមរយៈរាងកាយមានដូចជា៖ អត់ឃ្លានអាហារ, មានអារម្មណ៍វិលមុខ ឬឈឺក្បាលកម្រិតស្រាល, ញ័រដៃ ញ័រជើងពិបាកគ្រប់គ្រង, ដង្ហើមខ្លី ឬ hyperventilating, ញ័រទ្រូង (បេះដូងលោតញាប់ខ្លាំង គួរឱ្យកត់សម្គាល់), ចង្អោរ (មានអារម្មណ៍ដូចឈឺៗ), ចូលបន្ទប់ទឹកញឹកញាប់ ឬតិចខុសធម្មតា, បែកញើស, បញ្ហានៃការគេងពេលយប់ និងឆាប់ភ័យស្លន់ស្លោ។

ចំណែកឯរោគសញ្ញាជំងឺថប់អារម្មណ៍ ដែលលេចចេញតាមរយៈផ្លូវចិត្ត ផ្លូវអារម្មណ៍មានដូចជា៖ មានអារម្មណ៍ភ័យខ្លាច ឬខ្លាចអ្វីដែលអាក្រក់បំផុតកើតឡើង, អារម្មណ៍ស្លុតៗ ឬភ័យស្លន់ស្លោ, លំបាកក្នុងការផ្តោតអារម្មណ៍, ឆាប់ខឹង និងអាចមានអារម្មណ៍ឯកោពីខ្លួនឯងឬពិភពលោកជុំវិញជាដើម។

យ៉ាងណាមិញ ប្រសិនបើអ្នកជួបប្រទះនូវរោគសញ្ញាតិចឬច្រើនដូចបានរៀបរាប់ខាងលើអ្វីដែលអ្នកត្រូវធ្វើ គឺឆាប់ពិគ្រោះជាមួយអ្នកជំនាញ​ ឬអាចរកមនុស្សជំនិតដើម្បីចែករំលែករឿងក្នុងចិត្ត, រៀនសមាធិ សិក្សាពីចិត្តខ្លួនឯង ឬអាចរកគ្រូពេទ្យឯកទេសខាងផ្លូវចិត្តផ្ទាល់ដើម្បីពិគ្រោះយោបល់បន្ថែម។ សូមរម្លឹកនិងលើកទឹកចិត្តថា ជំងឺផ្លូវចិត្តគ្មានអ្វីត្រូវខ្មាសគេទេ វាប្រៀបដូចជាជំងឺផ្នែករាងកាយដូច្នេះដែរ ហើយមនុស្សដែលស្រលាញ់សុខភាពមិនទុកឱ្យផ្លូវចិត្តវាយលុកពួកគេធ្ងន់ធ្ងរទេ ការស្វែងរកជំនួយកាន់តែលឿន កាន់តែល្អសម្រាប់សុខភាពអ្នក៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
203 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
453 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
161 views

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
739 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
413 views
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.3 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.3 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.2 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
68 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia